ជាតិ
រថយន្ត
អត្ថបទពាណិជ្ជកម្ម
ចូលរួម​កម្មវិធី​បង់​រំលស់ Mercedes-Benz ទទួលបាន​តម្លៃ​ពិសេស បង់ប្រាក់​កក់​តិច និង​មានការ​ប្រាក់​ទាប​!!!
16, Mar 2019 , 2:29 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុមហ៊ុន ស្តារ អូតូ ខេមបូឌា នឹងរៀបចំ​កម្មវិធី​នេះបង់រំលស់រថយន្តទំនើបប្រណីតម៉ាក Mercedes-Benz ដែល​ជារថយន្តដ៏ល្បីល្បាញ និងកំពុងពេញនិយមយ៉ាងខ្លាំង នៅក្នុងប្រ​ទេសកម្ពុជា។ កម្មវិធីដ៏ពិសេសនេះ ចាប់ផ្តើម​នៅ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៩​ខាងមុខនេះ ចាប់ពី​ម៉ោង​៨​ព្រឹក ​រហូតដល់​ម៉ោង​៥​ល្ងាច នៅទីតាំង​ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា ដែលមាន​​ អាសយដ្ឋាន​នៅតាម​បណ្ដោយ​មហាវិថី​សម្ដេច ហ៊ុន សែន​(​ផ្លូវ​៦០​ម៉ែត្រ​)​។

នៅក្នុងកម្មវិធីនេះដែរ បងប្អូនអតិថិជនទាំងអស់អាច​អញ្ជើញ​​​ចូលរួម ប្រឹក្សា​ និង​ស្វែងយល់​បន្ថែម​ជាមួយ​អ្នកជំនាញ​មកពី​ធនាគារ  Bred Bank ដ៏​ល្បី​លំដាប់​អន្តរជាតិ រួមទាំង​អ្នកជំនាញ​រថយន្ត Mercedes-Benz ទាំង​ជនជាតិ​បរទេស​ព្រមទាំង​ជនជាតិខ្មែរ ​ដែល​អាចជួយ​ដោះស្រាយ​បញ្ហា​របស់លោក​បាន​អ្នក​ទាំង​ផ្នែក​ហិរញ្ញវត្ថុ ការជ្រើសរើស​រថយន្ត​ថ្មី ការប្រើប្រាស់​រថយន្ត​ថ្មី​ឬ​ចាស់។ បន្ថែមពីនេះទៀតលោកអ្នក​ ក៏អាចយករថយន្តរបស់លោកអ្នក​ ទៅ​ត្រួតពិនិត្យដោយ​ឥត​គិ​តថ្លៃ ​នៅរោងជាងជួសជុលដ៏ទំនើបបំផុត របស់​ក្រុមហ៊ុន ស្តារ អូ​តូ ខេ​មបូ​ឌា​​​​ផងដែរ។ ​

សូមបញ្ជាក់ថា កម្មវិធី​នេះ​មានតែ​មួយថ្ងៃ​ប៉ុណ្ណោះ ដូច្នេះ​សូម​ទាក់ទង​យើងខ្ញុំ ​តាមរយៈ​លេខ​៖ 017-231-488​ឬ​023-231-488​។ ចំណាយពេល​តិច ចំណេញ​លុយ​ច្រើន ជួបគ្នា​ថ្ងៃទី​២០​ខែមីនា​ខាង​មុខនេះ​។ 

សូមជម្រាបផងដែរថា ក្រុមហ៊ុនស្តារ អូតូ ខេមបូឌា គឺជាក្រុមហ៊ុនតែមួយគត់​នៅក្នុងប្រទេសកម្ពុជា ដែល​ទទួលបានសិទ្ធិផ្តាច់​មុខ ក្នុងការ​នាំចូល និងចែកចាយរថយន្តទំនើបប្រណីត ម៉ាកMercedes-Benz។ ក្រៅតែចែកចាយរថយន្ត ​Mercedes ក្រុមហ៊ុនស្តារ អូតូក៏មានផ្តល់សេវាកម្មក្រោយការលក់ផងដែរ ដែលរួមមានការជួសជុល និងផ្លាស់ប្តូរគ្រឿងបន្លាស់ដែលធានាគុណភាពសុទ្ធ ១០០ភាគរយ, តោន និងបាញ់ថ្នាំដែល​អាច​ធ្វើ​បានគ្រប់ម៉ាករថយន្តទាំងអស់ និងធានាថាស្អាតដូចថ្មីផងដែរ៕
 

































© រក្សាសិទ្ធិដោយ thmeythmey.com