អត្ថបទពាណិជ្ជកម្ម
“​ឆឺ​តៗ បុណ្យ​ភូមិ​សម្រាប់​គ្រួសារ​នាំមក​ជូន​ដោយ បេ​ប៊ី​អោត​ឡេ​ត​”
16, Mar 2019 , 3:29 pm        
រូបភាព
ដោយ: ថ្មីៗ
​បេ​ប៊ី​អោត​ឡេ​ត​តែងតែ​ពាំនាំ​ផលិតផល​ល្អៗ​ សម្រាប់​អាណាព្យាបាល និង​កូនៗ​របស់​អ្នក ហើយក៏​ព្យាយាម​បង្កើត​កម្មវិធី​ពិសេសៗ ប្រូ​ម៉ូ​សិន​អស្ចារ្យៗ និង​ពិព័រណ៍​ជាច្រើន ដែល​អាច​ផ្តល់នូវ​ភាព​រីករាយ ការ​ថែម​ជូន​សម្បូរបែប ​ដល់​បងប្អូន​គ្រប់គ្នាផងដែរ។ ជាក់ស្តែង ​ក្រុមការងារ​បេ​ប៊ី​អោត​ឡេ​ត​ មានចិត្ត​សោមនស្ស​រីករាយ រិះរក​គំនិត​បង្កើត​ពិព័រណ៍​ថ្មី​មួយទៀត មាន​ឈ្មោះថា បុណ្យ​ភូមិបេ​ប៊ី​អោត​ឡេ​ត នឹង​ប្រារព្ធ​ឡើង​នា​ថ្ងៃទី 5-6-7 ខែមេសា ឆ្នាំ2019 ស្ថិតក្នុង​ទីតាំង បេ​ប៊ី​អោត​ឡេ​ត សាខា​វិមានឯករាជ្យ តែមួយគត់​។

​បុណ្យ​ភូមិ បេ​ប៊ី​អោត​ឡេ​ត ផ្តើម​បង្កើត​ឡើងជា​លក្ខណៈ​ក្រុមគ្រួសារ ដែល​អាច​ចូលរួមបាន​ទាំង​គ្រួសារ​តែម្តង និងជាការ​ស្វាគមន៍ពីធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ ដែល​កៀក​ជិត​មកដល់​ផងដែរ។ ដូច្នេះ​បងប្អូន​ដែល​ចូលរួម​ អាច​ជាវ​ផលិតផល​ទុក​មុន ដើម្បី​មាន​ពេលវេលា​ធ្វើដំណើរ​កម្សាន្ត​នាឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​។ កម្មវិធី​លើក​នេះ មានការ​ចូលរួម​ពី​សំណាក់​អ្នកតំណាង​ចែកចាយ​ផលិតផល​កាន់តែច្រើន មានការ​ថែម​ជូន​ពិសេស​ជាង​មុន ប្រ​ម៉ូ​សិន​នៅតែ​កប់ៗ និង​មាន​ជាការ​បង្វិល​កង​យក​រង្វាន់​ទៀតផង​។
 
​សូម​បងប្អូន​អញ្ជើញ​ចូលរួម​ឲ្យ​បាន​កុះករ ដើម្បី​ទទួលបាន​ចំណី​ចក្ខុ​បែប​ប្រពៃណី​ខ្មែរ​ ក្នុង​ហាង បេ​ប៊ី​អោត​ឡេ​ត និង​ការលេងកម្សាន្ត​ល្បែង​ប្រជាប្រិយ​បែប​ប្រពៃណី ត​ពី​ដូនតា​។ ចំណាំទុក​ផង​ណា បុណ្យ​ភូមិ បេ​ប៊ី​អោត​ឡេ​ត នឹង​ប្រារព្ធ​ឡើង​នា​ថ្ងៃទី 5-6-7 ខែមេសា ឆ្នាំ 2019 ស្ថិតក្នុង​ទីតាំង បេ​ប៊ី​អោត​ឡេ​ត សាខា​វិមានឯករាជ្យ តែមួយគត់​។​
 
​ហាង​លក់ទំនិញ​កុមារ បេ​ប៊ី​អោត​ឡេ​ត មាន​បី​សាខា​។ សាខា​ទី​១ សាខា​ទួលគោក មាន​ទីតាំង​ស្ថិតនៅ​ទល់មុខ​សាលាបឋមសិក្សា​ទួលគោក​។ សាខា​ទី​២ សាខា​កម្ពុជា​ក្រោម មាន​ទីតាំង​ស្ថិតនៅ​ក្រោយ​ទីស្តីការគណៈរដ្ឋមន្ត្រី តាម​បណ្តោយ​មហាវិថី​កម្ពុជា​ក្រោម និង​សាខា​ទី​៣ សាខា​វិមានឯករាជ្យ មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​មហាវិថី ព្រះ​នរោត្តម ខាងត្បូង​វិមានឯករាជ្យ​។ ឆាត​មកកាន់​ហ្វេ​ស​ប៊ុ​ក​ផេ​ក Baby Outlet ដើម្បី​បញ្ជា​ទិញ​តាម​អន​ឡាញ និង​ដឹក​ជូន​គ្រប់​ខេត្ត​ក្រុង ឬ​ទំនាក់ទំនង​ផ្នែក​លក់​អន​ឡាញ​: 017 887 746, 016 789 669 ៕

© រក្សាសិទ្ធិដោយ thmeythmey.com