អត្ថបទពាណិជ្ជកម្ម
វេជ្ជបណ្ឌិតជំនាញៗរួមគ្នាបង្កើត មន្ទីសម្រាកព្យាបាល អ៊ីនដ្រា ដើម្បីបម្រើជូនពលរដ្ឋ និងលើកកម្ពស់វិស័យសុខាភិបាល
× កាលពីថ្ងៃទី ១៥ ខែ មីនា កន្លងទៅនេះ មន្ទីសម្រាកព្យាបាល អ៊ីនដ្រា បានដាក់សម្ពោធជាផ្លូវការ ដោយបំពាក់មកជាមួយឧបករណ៍បច្ចេកវិទ្យាទំនើបៗចុងក្រោយបំផុត ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ៣០៣, ផ្លូវ ១៥៦ សង្កាតើទឹកល្អក់ ២, ខណ្ឌទួលគោក, រាជធានីភ្នំពេញ។
ដោយមើលឃើញថាប្រទេសកម្ពុជាមានការអភិវឌ្ឍយ៉ាងច្រើន ក្នុងនោះវិស័យឯកជនក៏បានចូលរួមចំណែកជួយរដ្ឋាភិបាលច្រើនផងដែរនោះ គ្លីនិក យី គក់ ខេត្តបាត់ដំបង, គ្លីនិក សេតេ នៅខេត្តព្រះសីហនុ និងវេជ្ជបណ្ឌិតជំនាញ ចាន់ ប៊ុនថា ព្រមទាំងក្រុមវេជ្ជបណ្ឌិតជំនាញឯទេសជាច្រើន សម្រេចចិត្តដើម្បី បង្កើតមន្ទីសម្រាកព្យាបាលនេះឡើង ដើម្បីជួយលសម្រួលដល់ការពិនិត្យ និងព្យាបាលជជំងឺទូទៅជូនប្រជាពលរដ្ឋកម្ពុជា។
បើតាមការឲ្យដឹងរបស់លោកវេជ្ជបណ្ឌិត ចាន់ ប៊ុនថា ប្រធានមន្ទីសម្រាកព្យាបាល អ៊ិនដ្រា បានឲ្យដឹងថា៖ «មន្ទីសម្រាកព្យាបាល អ៊ីនដ្រា នឹងផ្ដល់នូវសេវាវេជ្ជសាស្ត្រដែលមានគុណភាពក្នុងការពិនិត្យ និងព្យាបាលជំងឺទូទៅ ដោយផ្ដោតសំខាន់ទៅលើសុវត្ថិភាព និងប្រកបដោយក្របសីលធម៌ និងវិជ្ជាជិវៈត្រឹមត្រូវ»។ លោកបន្តថា ៖ «ការបង្កើត មន្ទីសម្រាកព្យាបាល អ៊ីនដ្រា ឡើងក៏ជាការលើកកម្ពស់វិស័យសុខាភិបាលនៅប្រទេសកម្ពុជា និងដើម្បីជាការឆ្លើយតបនិងតម្រូវការក្នុងវិស័យសុខាភិបាលដ៏ច្រើនក្នុងប្រទេសកម្ពុជា ដោយតាមរយៈ មន្ទីសម្រាកព្យាបាល អ៊ីនដ្រា នេះនឹងផ្ដល់នូវទំនុកចិត្ថក្នុងការទទួលបាននូវសេវាដ៏ល្អប្រសើរ ជាពិសេសកាត់បន្ថយការធ្វើដំណើរចេញទៅព្យាបាលនៅក្រៅប្រទេស»។
លោកវេជ្ជបណ្ឌិត យី គត់ ប្រធានគ្លីនិង យី គក់ ក៏បានប្រសាន៍ផងដែរថា៖ « នេះគឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតក្នុងការចូលរួមលើកកម្ពស់វិស័យសុខាភិបាល នឹងពង្រឹងការផ្ដល់សេវាពិនិត្យ និងព្យាបាលជូនដល់ប្រជាជនកម្ពុជា។ » លោកបន្តថា ៖ «ដោយមើលឃើញពីកក្ដាធនធានមនុស្សដែលមានស្រាប់ និងមានឧបករណ៍បរិក្ខាពេទ្យទំនើបៗស្រាប់ រួមជាមួយក្រុមវេជ្ជបណ្ឌិតជំនាញទៀតនោះ ទើប គ្លីនីក យីគក់ គ្លីនិក សេតេ និងលោកវេជ្ជបណ្ឌិតឯកទេស ចាន់ ប៊ុនថា សម្រេចចិត្ថបង្កើតមន្ទីសម្រាកព្យាបាលនេះឡើង»។
គួររំលឹក មន្ទីសម្រាកព្យាបាល អ៊ីនដ្រា គឺជាមន្ទីសម្រាកព្យាបាលដំបូងដែលប្រមូលផ្ដុំទៅដោយក្រុមវេជ្ជបណ្ឌិតជំនាញជាច្រើនជុំវិញប្រទេសកម្ពុជា លើសពីនេះមន្ទីសម្រាកព្យាបាល អ៊ីនដ្រា គឹជាមន្ទសម្រាកព្យាលដែលបានបំពាក់មកជាមួយឧបករណ៍វេជ្ជសាស្ត្រទំនើបទាន់សម័យជាច្រើន ដូចជាម៉ាស៊ីនវះកាត់ទំនើបចុងក្រោយដោយព្យាបាលដោយការចុះ (LAPAROSCOPIC) ម៉ាស៊ីនស៊ីធីស្កែន ម៉ាស៊ីនបាញ់ក្រួសក្នុងតម្រងនោម ( LASER LITHOTRIPSY ) ម៉ាស៊ីនអ៊ុលត្រាសោន (ULTRA SOUND) ម៉ាស៊ីនអ៊ីចសារ៉េ ដែលកាន់តែងាយស្រួលក្នុងការធ្វើរោគវិនិឆ្ឆ័យ។ ជាមួយគ្នានេះដែរ ក៏មានពិនិត្យ និងវះកាត់ជំងឺក្រពេញប្រូស្ដាតដោយម៉ាស៊ីន អង់ដូស្កុប វះកាត់ទូទៅ វះកាត់ខួរក្បាល វះកាត់ឆ្អឹងខ្នង បំបែកគ្រួសតម្រងនោមដោយកាំរស្មីឡាស៊ែ សេវាសង្គ្រោះបន្ទាន់ ២៤ម៉ោង និងព្យាបាលជំងឺទូទៅ ជំនាញកូនក្មេង និង រោគស្រី្ដ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com