អត្ថបទពាណិជ្ជកម្ម
ទិញ Samsung Galaxy A50 ឬ A30 មានឱកាស​ឈ្នះ​ដំណើរ​ទស្សនា EXCLUSIVE SAMSUNG EVENT WITH BLACKPINK នៅ​ថៃ​!
17, Mar 2019 , 12:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​ថ្ងៃទី ១៧ មីនា ២០១៩៖ កាន់តែ​រំភើប និង​កាន់តែ​អស្ចារ្យ​…! អ្វីដែល​អតិថិជន​ទាំងអស់ កំពុងតែ​ទន្ទឹងរង់ចាំ​យ៉ាង​អន្ទះសារ​នៃ​វត្តមាន​ទូរស័ព្ទ​ដ៏​វៃឆ្លាត ជំនាន់​ថ្មី​ជាមួយនឹង​មុខមាត់​ថ្មី រូបរាង​ថ្មី និង​ចំណុច​ពិសេស​ថ្មីៗ​នៃ​ខ្សែស្រឡាយ​ត្រកូល A ស៊េរី Galaxy A50 និង A30 របស់​សាម​សុង នឹង​បង្ហាញខ្លួន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ឆាប់ៗ​នេះហើយ​!
 
​យ៉ាងណាមិញ​សម្រាប់​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី Galaxy A50 និង A30 ទាំងពីរ​នេះ​គឺ​កំពុងតែ​ធ្វើឱ្យ​អតិថិជន​ទាំងអស់​មានការ​ភ្ញាក់ផ្អើល និង​រង់ចាំ​ចាប់​កាន់​មើល​ផ្ទាល់​តែម្តង​។ ប៉ុន្តែ​ការដាក់​លក់​ជា​ផ្លូវ​ការលើក​នេះ​មិន​ត្រឹមតែ​មក​ជាមួយនឹង​រូបរាង​ដ៏​គួរឱ្យ​ស្រឡាញ់ និង​ទាក់ទាញ​ព្រមទាំង​តម្លៃ​ដ៏​ល្អឥតខ្ចោះ​ដែល​ស្ទើរតែ​មិនគួរ​ឱ្យ​ជឿ​ប៉ុណ្ណោះ​ទេ ថែមទាំង​ធ្វើការ​ផ្តល់ជូន​នូវ​ឱកាស​ដ៏​គួរឱ្យ​រំភើប​ជាទីបំផុត​ផងដែរ នោះ​គឺ​រាល់​ការ​ជាវ​ស្មា​ត​ហ្វូ​ន Galaxy A50 ឬ A30 នឹងមាន​ឱកាស​ឈ្នះ​ដំណើរ​ទស្សនា​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​តំបន់​របស់​ក្រុមហ៊ុន​សាម​សុង​ជាមួយ​ក្រុម​តារាចម្រៀង​កូរ៉េ​ដ៏​ល្បី BLACKPINK នៅឯ​ប្រទេស​ថៃ​នៅ​ថ្ងៃទី ១០ ខែមេសា ឆ្នាំ​២០១៩​ខាងមុខ​។​


 
​គួរបញ្ជាក់​ផងដែរ​ថា​ក្រុមហ៊ុន​សាម​សុង នឹងធ្វើ​ការដាក់​លក់​ជា​ផ្លូវការ​នូវ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​របស់ខ្លួន​ម៉ូ​ឌែ​ល Galaxy A50 និង A30 ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ចាប់ពី​ថ្ងៃទី ១៨ ខែមីនា ឆ្នាំ​២០១៩ នេះ​តទៅ​ជាមួយ​ការផ្តល់ជូន​ឱកាស​ចូលរួម​ព្រឹត្តិការណ៍​ដ៏​សំបើម និង​ពិសេស​នេះ ដោយ​គិត​ចាប់ពី​ថ្ងៃ​ដាក់លក់​រហូតដល់​ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៩ តែប៉ុណ្ណោះ​! 


 
* ខាងក្រោម​នេះ​គឺជា​លក្ខខណ្ឌ​នៃ​ការចូលរួម​៖
1-  សម្រាប់​អតិថិជន​ដែល​បាន​ជាវ​ស្មា​ត​ហ្វូ​ន Galaxy A50 ឬ A30 ដែល​នាំចូល​ស្របច្បាប់​សម្រាប់​ប្រទេស​កម្ពុជា ចាប់​ពីថ្ងៃ​ចាប់ផ្តើម​លក់ រហូតដល់​ថ្ងៃ 31 មីនា 2019 
2-  អតិថិជន​តម្រូវ​ឱ្យបំពេញ ឈ្មោះ លេខ​ទូរ​សព្ទ័ លេខ​អត្តសញ្ញាណ​បណ្ណ និង​លេខ​IMEI នៅលើ​បណ្ណ​ធានា​ផលិតផល​របស់ Galaxy A50 ឬ A30
3-  រង្វាន់​សរុប​មាន 3 រង្វាន់​
4-  រង្វាន់ 1 សំរាប់​មនុស្ស 2 នាក់​
5-  កញ្ចប់​នៃ​ការធ្វើដំណើរ​រួមមាន សំបុត្រ​យន្តហោះ​ទៅមក + ការ​ស្នាក់នៅ + ការធ្វើដំណើរ​ទៅ​កម្មវិធី + អាហារ​
6-  អ្នកឈ្នះ​ត្រូវមាន​លិខិតឆ្លងដែន​ដែលមាន​សុពលភាព​ចាប់ពី 6​ខែ​ឡើង គិត​ចាប់​ពីថ្ងៃ​ចេញដំណើរ​
7-  ក្នុងករណី​អ្នកឈ្នះ​មាន​អាយុ​ក្រោម 18 ឆ្នាំ អ្នក​អមដំណើរ​ត្រូវជា​អាណាព្យាបាល ឬ​សមាជិកគ្រួសារ​
8-  អ្នកឈ្នះ​ត្រូវ​បង្ហាញ​ទូរស័ព្ទ​ដែលមាន​IMEI ដូច​ទៅនឹង​លេខ​IMEI ដែល​ក្រុមហ៊ុន​បានជ្រើសរើស​យក​
9-  ក្រុមហ៊ុន​នឹង​ទាក់ទង​ទៅ​អ្នក​កាន់​អ្នកឈ្នះ​រង្វាន់​ដើម្បី​រៀបចំ​បែបបទ​ធ្វើដំណើរ​
10-  ក្នុងករណី​មិនអាច​ទាក់ទង​បាន​ក្នុង​រយៈពេល 3 ថ្ងៃ ក្រុមហ៊ុន​រក្សា​សិទ្ធិ​ក្នុងការ​ជ្រើសរើស​អ្នក​ជំនួស​
11-  ការចាប់​ឆ្នោត​នឹង​ផ្សាយ​បន្ត​ផ្ទាល់​លើ Samsung Cambodia Facebook
12-  Samsung រក្សា​សិទ្ធិ​ក្នុងការ​កែប្រែ​លក្ខខណ្ឌ​ចាប់ឆ្នោត​ដោយ​ពុំ​បាច់​ជូនដំណឹង​ជាមុន​
13-  លក្ខខណ្ឌ​ផ្សេងៗ​ត្រូវបាន​អនុវត្ត​


 
​ដូច្នេះ​សូម​ប្រញាប់​រួសរាន់​ឡើង​! ទទួលបាន​ទាំង​ស្មា​ត​ហ្វូ​ន​ដ៏​ទំនើប​បំផុត​ក្នុង​ក្តី​ស្រ​ម៉ៃ និង​បទពិសោធន៍​ចូលរួម​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​! សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​មកកាន់​លេខ 1800 20 3232 ដោយ​ឥតគិតថ្លៃ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com