ជាតិ
អត្ថបទពាណិជ្ជកម្ម
ឱកាស​យុវជន​! រ៉ូ​បូត​អូ​ឡាំ​ព្យា​ដ​ពិភពលោក ជម្រុះ​ជុំ​នៅ​កម្ពុ​ជានា​ខែមិថុនា ដើម្បី​ប្រជែង​កៅអី​ទៅ​ហុង​គ្រី​
17, Mar 2019 , 3:04 pm        
រូបភាព
ដោយ: ថ្មីៗ
​ការប្រកួតប្រជែង​រ៉ូ​បូត​អូ​ឡាំ​ព្យា​ដ​ពិភពលោក សម្រាប់​ជុំ​ប្រកួត​នៅក្នុង​ប្រទេស​កម្ពុជា​នឹង​ប្រព្រឹត្តទៅ​ថ្ងៃ​សៅរ៍​ទី ០៨ ខែ មិថុនា ឆ្នាំ ២០១៩​។ ប្រធានបទ​សម្រាប់​ឆ្នាំនេះ​គឺ «​ទីក្រុង​វៃឆ្លាត​» (smart Cities) ដោយមាន​ការប្រកួតប្រជែង​លើ​វិញ្ញាសា​ទូទៅ (Regular )​ជាមួយនឹង LEGO Mindsotorm Robots និង​វិញ្ញាសា​បើកទូលាយ​ថ្មី (New Open ) ដែលមាន​ការដាក់​ឲ្យ​ប្រកួត​រ៉ូ​បូត​គ្រប់​ប្រភេទ​។ ទាំង​វិញ្ញាសា​ទូទៅ និង​បើកទូលាយ​គឺ​ចែកចេញជា​ពីរ​កម្រិត​មាន កុមារ (១៣-១៥ ឆ្នាំ​) និង​យុវជន (១៦-១៩​ឆ្នាំ​)​។​
 
​ពិ​ពរ​ណ៌​វិទ្យាសាស្ត្រ​កម្ពុជា គឺជា​អង្គការក្រៅរដ្ឋាភិបាល​ក្នុងស្រុក ក្រោម​ការគាំទ្រ​របស់ ក្រសួង​អប់រំ យុវជន និង​កីឡា មាន​បេសកកម្ម​ក្នុងការ​បណ្ដុះ​ការចូល​ចិត្តការ​សិក្សា​មុខវិជ្ជា​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណ​ណិ​ត​វិទ្យា​សម្រាប់​សិស្សានុសិស្ស​កម្ពុជា ដើម្បី​កសាង​អនាគត​កម្ពុជា​ដ៏​ភ្លឺស្វាង​។​


 
​នៅ​ជុំវិញ​ពិភពលោក មុខវិជ្ជា​ស្ទែ​ម​ត្រូវបាន​គេ​ទ​ទទួលស្គាល់ថា​ជាការ​រួមចំណែក​ដ៏​សំខាន​ន់​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ជាគ​ន្លះ​ដោះស្រាយ​បញ្ហា​ប្រឈម​ដូចជា​ការអភិវឌ្ឍ​វិស័យ​សុខាភិបាល​និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​។​
 
​បណ្ឌិត Una McCarthy-Fakhy នាយិកា អង្គការ​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា​ថ្លែងថា ៖ «​ការរីករាយ​ជាមួយនឹង​រ៉ូ​បូត គឺជា​វិធី​ល្អ​ក្នុង​ការច្របាច់បញ្ចូលគ្នា​នូវ​ជំនាញ​ដែល​ចាំបាច់​ពី​គ្រប់ផ្នែក​នៃ​ការអប់រំ​ស្ទែ​ម និង​ជាមួយនឹង​សកម្មភាព​ការងារ​ក្រុម​រួមគ្នា និង​មាន​លក្ខណៈ​អប់រំ​»​។​



កាលពី​ឆ្នាំ ២០១៨ កន្លងទៅនេះ អង្គការ​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា បាន​ក្លាយជា​ដៃគូ​ពេញសិទ្ធិ​របស់​សមាគម​រ៉ូ​បូត​អូ​ឡាំ​ព្យា​ដ​ពិភពលោក និង​បានរៀបចំ​ព្រឹត្តិការណ៍ ការប្រកួតប្រជែង រ៉ូ​បូត​អូ​ឡាំ​ព្យា​ដ​ពិភពលោក ជា​លើកដំបូង​នៅ​កម្ពុជា​។ យើង​មាន​មោទនភាព​ដែល​ក្រុម​ប្រកួត​តំណាង​ប្រទេស​កម្ពុជា​ចំនួន​ពីរ​ក្រុម​បាន​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ប្រទេស​ថៃ កាលពី​ឆ្នាំទៅ​។​
 
​រីឯ​នៅក្នុង​ឆ្នាំ​នេះដែរ ជុំ​ប្រកួត​នៅ​កម្ពុជា​នឹង​អាច​ផ្ដល់ឱកាស​ប្រកួត​នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ប្រទេស​ហុង​គ្រី ក្នុង​ខែវិច្ឆិកា​ខាងមុខនេះ ហើយ​យើង​សង្ឃឹមថា យុវជន​នឹង​អាចមាន​ឱកាស​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​លើ​ឆាក​អន្តរជាតិ​។​
 
​សូម​ចុះឈ្មោះ​តាមរយៈ​វេ​ប​សាយ​របស់​យើងខ្ញុំ​។ ចាប់​ទទួល​ពាក្យ​ពីថ្ងៃ ៣០ ខែ មីនា ដល់ ១០ ខែ ឧសភា​។ បទ​បង្ហាញ​ព័ត៌មាន​សាធារណៈ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍​ទី ០៦ ខែ មេសា​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចុច​ត្រង់នេះ (http://www.stemcambodia.ngo/world-robot-olympiad/) ឬ​ទាក់ទង​មកកាន់ អង្គ​កាត​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា តាមរយៈ​អ៊ីមែល ទូ​សព្ទ ០២៣ ៧២ ៧២ ៦២ ឬ​គេហទំព័រ http://www.stemcambodia.ngo/world-robot-olympiad/
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com