ពីនេះ ពីនោះ
ព័ត៍មានសុខភាព
​ការ​ញ៉ាំ​ទឹក​ក្រូចឆ្មា​រក្តៅ​ឧណ្ហៗ​មួយ​ពែង ល្អ​ចំពោះ​សុខភាព​ដល់​ម្លឹ​ង​ផង​!!!
19, Mar 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការ​ញ៉ាំ​ទឹក​ក្រូចឆ្មា​រក្តៅ​ឧណ្ហៗ​នៅពេល​ព្រឹក អាចជួយ​ដោះស្រាយ​បញ្ហា​លើ​ការរំលាយ​អាហារ​។


 
​តាម​ការសិក្សា​បាន​ឲ្យ​ដឹងថា ជម្រើស​ដែល​អ្នក​ញ៉ាំ​ទឹក​ក្រូចឆ្មារ​ក្តៅ​ឧណ្ហៗ​បែបនេះ​នៅពេល​ព្រឹក​រាល់ថ្ងៃ​នឹង​ជួយ​ធ្វើ​ឲ្យ​រាងកាយ​ស៊ាំ​ខ្លួន​នឹង​ជំងឺ​ទាំងឡាយ​។ 
 
​ទឹកក្រូច​ឆ្មា​រមិនមែន​ដូចជា​ភេសជ្ជៈ​ផ្សេងៗ​ឡើយ​តែ​វា​ផ្តល់​ឲ្យ​របស់​មាន​ប្រយោជន៍​ដល់​រាងកាយ​យើង​ច្រើនណាស់​ដូចជា វីតាមីន ជាតិ​រ៉ែ និង​សារធាតុ​សំខាន់ៗ​។ វា​ក៏​ជា​អ្នកបង្កើន​ថាមពល​ក្នុង​រាងកាយ​ដែរ​នៅពេល​ញ៉ាំ​វា​ព្រឹក​ឡើង​ដំបូង​គេ ហើយ​ជាលិកា​ក្នុង​ខ្លួន​ក៏​អាច​ច្រោះ​ជាតិពុល​ចេញ​បានដែរ​។ 
 
​អត្ថប្រយោជន៍​នៃ​ការ​ញ៉ាំ​ទឹក​ក្រូចឆ្មា​រក្តៅ​ឧណ្ហៗ​នៅពេល​ព្រឹក​រាល់ថ្ងៃ​មានដូចជា​៖
 
•​ ​ជួយ​រក្សា​តុល្យភាព pH ក្នុង​ឈាម​
•​ ​សម្បូរ​វីតាមីន C ដែល​អាច​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​កាន់តែខ្លាំង និង​ប្រឆាំង​ជំងឺ​ផ្តាសាយ​
•​ ​វីតាមីន C របស់​ក្រូចឆ្មារ​ក៏​សំខាន់​សម្រាប់​ជួយ​ឲ្យ​ស្បែក​លូតលាស់​ប្រកបដោយ​សុខភាព​ល្អ និង​កំចាត់​ជំងឺ​មុន​បានដែរ​
•​ ​ក្រូចឆ្មា​រមាន​សារធាតុ Pectin Fiber ដែល​អាចជួយ​ប្រឆាំងនឹង​ការ​ឃ្លាន​ខ្លាំង​ខុស​ទំនង និង​កុំ​ឲ្យ​ឡើង​ទម្ងន់​លឿន​ដែរ​
•​ ​ទឹកក្រូច​ឆ្មារ​ជួយ​ច្រោះ​ជាតិពុល និង​សារធាតុ​ដែល​មិន​ត្រូវការ​ចេញពី​ផ្លូវ​រំលាយ​អាហារ​។ ក្រៅពីនេះ​ទឹកក្រូច​ឆ្មា​រក្តៅ​ឧណ្ហៗ​ក៏​ល្អ​សម្រាប់​ពង្រឹង​ដល់​អាកា​រៈ​ក្រហាយ​ដើមទ្រូង ក្រពះ​មិន​កិន​អាហារ​ល្អ និង​ហើមពោះ​ដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com