ជាតិ
រថយន្ត
លោកតា ប៉ាន់ ឈិន តាំងចិត្តរក្សាកង់បុរាណមួយគ្រឿងដែលកំដរគាត់ជាង៧០ឆ្នាំ
× លោកតា ប៉ាន់ ឈិន បានរក្សាទុកកង់បុរាណមួយ តាំងពីឆ្នាំ១៩៤២ មករហូតដល់សព្វថ្ងៃ។ លោកតា ឈិន រស់នៅភូមិដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ គាត់បានទិញកង់បុរាណមួយនេះ តម្លៃ ៣៨០០រៀល(ប្រាក់ខ្មែរនាសម័យនោះ) បន្ទាប់ពីគាត់ធ្វើស្រែបានច្រើន។ នេះបើតាមការឲ្យដឹងពីលោកត ប៉ាន់ ឈិន ប្រាប់ Thmeythmey25 ។
មកបច្ចុប្បន្នកង់បុរាណដែលលោកតាឈិន អះអាងមានអាយុមិនតិចជាង៧០ឆ្នាំនេះ នៅតែអាចជិះបាន។ លោកតា ប៉ាន់ ឈិន បញ្ជាក់ដូច្នេះ៖«គ្រឿងរបស់វាគឺល្អស្ទើរតែទាំងស្រុង។ តាជិះកង់មួយនេះទៅណាមកណាជារៀងរាល់ថ្ងៃ។ ជិះទៅគុយទាវព្រឹកៗផង»។
លោកតាឈិន បានថែរក្សាកង់មួយនេះទុកបានយ៉ាងល្អ ហើយរហូតមកដល់ឥឡូវនេះ លោកតានៅតែអាចជិះវាបានរហូតមកដល់បច្ចុប្បន្ន។ លោកតា បាននិយាយថា គាត់បានរក្សាទុកកង់មួយនេះអស់រយៈពេល៧៦ឆ្នាំមកហើយ។
លោកតា ឈិន អះអាងថា គាត់ស្រឡាញ់កង់មួយស្មើជីវិត ព្រោះវាមានអានុស្សាវរីយ៍ច្រើនណាស់ទោះបីជានៅក្នុងសម័យសង្គ្រាមដែលកំរមានអ្នកអាចរក្សាទុករបស់អ្វីបានផងនោះក៏ដោយ ក៏វាបានកំដរគាត់រហូត។ លោកតាមឈិន បន្ថែមដោយបន្តប្តេជ្ញាថា គាត់នឹងខិតខំថែរក្សាកង់បុរាណមួយនេះទុកជាកេរមរតកខ្មែរ អោយកូនចៅជំនាន់ក្រោយបានស្គាល់។
Tag:
កង់
កង់បុរាណ
យានយន្ត
រថយន្ត
បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com