ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ពោះវៀនពេញទៅដោយជាតិពុលបើមានអាការៈទាំងនេះ
× ពោះវៀនធំគឺជាសរីរាង្គដ៏សំខាន់មួយរបស់រាងកាយ។ វាដើរតួនាទីរួមគ្នាជាមួយនឹងប្រព័ន្ធរំលាយអាហារ ប្រព័ន្ធភាពស៊ាំ និងរក្សាតុល្យភាពជាតិទឹកក្នុងខ្លួនដែរ។ យ៉ាងណាក៏ដោយ បើសិនជាពោះវៀនធំមិនធ្វើការទេនោះ វានឹងបង្ហាញជាសញ្ញានៃការកើនឡើងជាតិពុលក្នុងខ្លួនហើយ។ មុខងារពោះវៀនធំដែលធ្វើការមិនបានល្អ មានន័យថាវាមិនអាចបញ្ចេញកាកសំណល់ពីក្នុងពោះវៀនបានត្រឹមត្រូវឡើយ។ ជាលទ្ធផល ជាតិពុលនោះនឹងត្រូវបឺតស្រូបចូលទៅក្នុងចរន្តឈាមវិញ។
ចំពោះរោគសញ្ញាភាគច្រើនដែលគិតថាមានជាតិពុលក្នុងពោះវៀនធំច្រើននោះគឺការទល់លាមកតែម្តង។ ករណីបែបនេះកើតឡើងនៅពេលដែលកាកសំណល់ត្រូវបានបញ្ចេញចោលយឺតជាងធម្មតា ដូច្នេះហើយទើបធ្វើឲ្យចលនាពោះវៀនមានការឈឺចាប់ដែរ។
ពីនេះសញ្ញាដែលបញ្ជាក់ថាពោះវៀនមានជាតិពុលច្រើនទៀតនោះមានដូចជា៖
• ឈឺសាច់ដុំ និងសន្លាក់
• ទល់លាមក រាករូស ផោមច្រើន ហើមពោះ ឈឺក្នុងពោះ
• ថប់អារម្មណ៍ វង្វេងវង្វាន់ អស់កម្លាំង បាក់ទឹកចិត្ត អារម្មណ៍មួម៉ៅ និងខ្សោយការចងចាំ
• ប្រព័ន្ធភាពស៊ាំចុះខ្សោយ ឧស្សាហ៍មានការបង្ករោគនៅទ្វារមាស និងប្លោកនោម អាឡែហ្ស៊ីស្បែក៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com