ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ប្រេះ​កែងជើង​មែន​ទេ​? ម៉េច​មិន​ព្រម​សាកល្បង​វិធី​ធម្មជាតិ​នេះ​សិន​ទៅ​?
20, Mar 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ការ​ប្រេះ​កែងជើង​គឺជា​រឿង​មួយ​កើតមាន​ជា​ញឹកញាប់​ទាំង​បុរស និង​ស្ត្រី ហើយ​បើសិនជា​វា​មាន​លក្ខណៈ​ធ្ងន់ធ្ងរ អាច​នឹង​បង្ក​ជាការ​ឈឺចាប់​ខ្លាំង​បាន​។ ក្រៅពី​ដោះស្រាយ​នឹង​បញ្ហា​ស្បែក​ក្រាស់ និង​ស្ងួត អាកា​រៈ​ផ្សេងទៀត​ដូចជា ក្រហម​ស្បែក ហើម និង​ការ​រមាស់​ក៏​អាច​កើតមាន​បន្តបន្ទាប់​ទៀត​ដែរ​។ ហេតុ​ដូច្នេះហើយ យក​ល្អ​អ្នក​គួរតែ​ប្រុងប្រយ័ត្ន​អំពី​រឿងនេះ​នៅពេល​ជួប​បញ្ហា​ប្រេះ​កែងជើង និង​ព្យាយាម​ដោះស្រាយ​វា​ឲ្យ​បាន​លឿន​បំផុត​តាមតែ​អាចធ្វើ​ទៅបាន​ទៅ​។


 
​សំណាង​ដែរ មានការ​ព្យាបាល​បែប​ធម្មជាតិ​មួយចំនួន​ដែល​អាច​ដោះស្រាយ​អាកា​រៈ​នេះ​បាន​លឿន ហើយ​មាន​សុវត្ថិភាព​ទៀត នោះ​គឺ​ការប្រើ​ក្រូចឆ្មារ និង ទឹកឃ្មុំ​ទឹកដោះគោ​។​
 
​ក្រូចឆ្មារ​
 
​ក្រូចឆ្មារ​មាន​ជាតិ​អាស៊ីត​ពី​ធម្មជាតិ ដែល​អាចជួយ​បន្ទន់​ស្បែក​នៅលើ​កែង​ជើងបាន​។ អ្នក​គ្រាន់តែ​ជ្រ​លួ​ក​ប្រអប់ជើង​ទៅក្នុង​ទឹក​ក្តៅ​ឧណ្ហៗ​ដែលមាន​ទឹកក្រូច​ឆ្មារ​ស្រាប់តែ ១០ ទៅ​១៥​នាទី​ប៉ុណ្ណោះ ក្រោយមក​ស្បែ​កនៅ​កែងជើង​ដែល​ធ្លាប់តែ​រឹង​ដូច​ដុំថ្ម ក្លាយទៅជា​ទន់​វិញ​ជាមិនខាន​។ 
 
​ទឹកឃ្មុំ​ទឹកដោះគោ​
 
​បើសិនជា​អ្នក​មិន​ធ្លាប់​ផ្តល់​ការថែរក្សា​កែងជើង​ពីមុន​ទេ វា​គួរតែ​ដល់ពេល​ដែល​អ្នក​ត្រូវធ្វើ​វា​ហើយ​ដើម្បី​បង្ការ​ភាព​ក្រាស​ខ្លាំង​របស់​ស្បែ​កនៅ​កែងជើង​។ សម្រាប់​ការព្យាបាល​មួយ​នេះដែ​ឬ អ្នក​គ្រាន់តែ​លាយ​ទឹកឃ្មុំ​មួយ​កូនចាន​ច​ង្គឹះ ជាមួយនឹង​ទឹកឃ្មុំ​ពីរ​ចាន​ច​ង្គឹះ​ប៉ុណ្ណោះ​។ ចូរ​ចាក់​គ្រឿងផ្សំ​ទាំងពីរ​ចូលក្នុង​ចានដែក​មួយ ហើយ​ដាក់​ប្រអប់ជើង​ត្រាំ​ក្នុងនោះ ១៥ ទៅ​២០​នាទី​។

បើសិនជា​អ្នកមាន​អារម្មណ៍​ថា ត្រូវការ​ថែម​គ្រឿងផ្សំ​បន្ថែមទៀត អ្នក​ក៏​អាច​បន្ថែម​ទឹកដោះគោ​ពីរ​កូនចាន​ច​ង្គឹះ និង​ទឹកឃ្មុំ​មួយ​ចាន​ច​ង្គឹះ​ទៀត​ដែរ​។ ក្រោយពី​ត្រាំ​បាន ១០​នាទី ចូរ​ម៉ាស្សា​កែងជើង​ទាំង​វា​នៅ​ទទឹក​រយៈពេល ១០​នាទី​ទៀត ចាំ​លាងជម្រះ​នឹង​ទឹក​ក្តៅ​ឧណ្ហៗ និង​ជូត​ឲ្យ​ស្ងួត​ផង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com