ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចូរស្វែងយល់អំពីអាការៈព្រមាននៃការមានប្រតិកម្មនឹងអ្វីមួយធ្ងន់ធ្ងរ
× ការមានប្រតិកម្មនឹងអ្វីមួយធ្ងន់ធ្ងរ ឬហៅថា Anaphylaxis គឺជាប្រតិកម្មអាឡែហ្ស៊ីខ្លាំងទៅនឹងអាហារ ថ្នាំ របស់អ្វីមួយ (ជាតិជ័រ) ឬសត្វល្អិតតិច។
វាអាចជារឿងនាំឲ្យគ្រោះថ្នាក់ដល់អាយុជីវិត និងត្រូវការការព្យាបាលភ្លាមៗ។ យ៉ាងណាមិញ អាការៈព្រមាននៃការមានប្រតិកម្មនឹងអ្វីមួយធ្ងន់ធ្ងរមានដូចជា៖
• ឡើងកន្ទួលក្រហមដែលច្រើនហើយរមាស់ និងផូសឡើងលើស្បែក
• ហើមបំពង់ក ឬផ្នែកផ្សេងៗទៀតនៃរាងកាយ
• ដកដង្ហើមលឺដូចហួច និងពិបាកដកដង្ហើម
• តឹងក្នុងទ្រូង
• មានសម្លេងស្អក
• សន្លប់
• ពិបាកលេបអាហារ
• រាករូស ឈឺបែបរមួលៗក្នុងក្រពះ ឬក្អួត
• ស្បែកឡើងក្រហម ឬស្លេក៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com