ពីនេះ ពីនោះ
«​ពូថៅ​»​ឬ​«​ប៉ូវថៅ​» ជា​ពាក្យ​ក្លាយ​មកពី​ពាក្យ​ចិន​ថា​«​ប៉ូវ​ថាវ​»
21, Mar 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពលរដ្ឋ​ជាច្រើន​យល់ថា​ពាក្យ «​ពូថៅ​»​ដែល​តែងតែ​និយាយ​នៅក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ គឺជា​ពាក្យ​ខ្មែរ តែ​ផ្ទុយទៅវិញ​ពាក្យ​នេះ ជា​ពាក្យ​កម្ចី​ពី​ចិន​ទៅវិញ​ទេ​។ ចិន ហៅ «​ពូថៅ​» ឬ​«​ប៉ូវថៅ​» ថា «​ប៉ូវ​ថាវ​» ដែល​មានន័យថា ប្រដាប់​ធ្វើ​ដោយ​ដែក មាន​លៅ​បញ្ចុះ​ដង​ឈើ សម្រាប់​ប្រើការ​កាប់​,​ពុះ​,​ច្រាស លើ​កំណាត់ឈើ ជាដើម​។



​នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ក៏បាន​បញ្ជាក់​ពាក្យ​មួយចំនួនទៀត​ដែលជា​ពាក្យ​កម្ចី​ពី​ចិន ដោយ​ពាក្យ​ទាំងនោះ​មានដូចជា ពាក្យ បុ័ងតោ​, កៅអី​, កៅឡាក់ ជាដើម​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com