រថយន្ត
អត្ថបទពាណិជ្ជកម្ម
ជួបគ្នាសារជាថ្មីនៅខេត្តសៀមរាប! ការតាំងបង្ហាញ និងបើកបរសាកល្បងនូវរថយន្ដទំនើប Jaguar និង Land Rover ដោយសេរី
× ការតាំងបង្ហាញ និងបើកបរសាកល្បងនូវកំពូលរថយន្ដប្រណិតទាំងពីរម៉ាក Jaguar និង Land Rover ដោយសេរី នឹងរៀបចំឡើងនៅទីក្រុងអច្ឆរិយៈ ខេត្តសៀមរាប នាថ្ងៃទី២៩ និង៣០ ខែមិនា ឆ្នាំ២០១៩ ខាងមុខនេះ ចាប់ពីម៉ោង ៨:៣០នាទីព្រឹកតទៅ។ វាជាលើកទីពីរហើយ ដែលរថយន្ដទាំងពីរម៉ាកនេះ ដាក់តាំងបង្ហាញ និងអនុញ្ញាតឲ្យអតិថិជនបើកបរសាកល្បងដោយសេរី នូវរថយន្ដម៉ូឌែលណាមួយក៏បាននៅខេត្តសៀមរាប ។នេះបើតាមប្រសាសន៍របស់លោក Ulf Sebecke ប្រធានគ្រប់គ្រងទូទៅនៃផ្នែកលក់រថយន្ដ Jaguar Land Rover ប្រចាំប្រទេសកម្ពុជា។
លោក ក៏បានបង្ហាញពីគោលបំណងក្នុងការបង្កើតកម្មវិធីនេះឡើង ដើម្បីឲ្យអតិថិជនទទួលបានបទពិសោធន៍ថ្មីៗ និងបានស្គាល់ពីប្រណិតភាព និងសមត្ថភាពរបស់រថយន្ដទំនើបទាំងពីរនេះ ដែលអតិថិជនអាចបើកបរសាកល្បងដោយសេរី និងឥតគិតថ្លៃ រួមទាំងមានការពន្យល់ណែនាំពីលក្ខណៈពិសេសរបស់រថយន្ដនីមួយៗ ពីសំណាក់បុគ្គលិកជំនាញរបស់ក្រុមហ៊ុនផងដែរ។ អ្វីដែលពិសេសនោះ គឺក្រុមហ៊ុននឹងមានផ្ដល់ជូនតម្លៃពិសេសនូវរាល់ការជាវរថយន្ដណាមួយក្នុងកម្មវិធីនេះទៀតផង។
ទីតាំងប្រារព្ធពិធីនៅ សណ្ឋាគារ Grand D’ Angkor ខេត្តសៀមរាប។
សំរាប់ភាសាខ្មែរ 085 999 111
សំរាប់ភាសាចិន 017 555 485
ដូច្នេះសូមចុះឈ្មោះបើកបរសាកល្បងឥឡូវនេះ នូវរថយន្ដម៉ូឌែលណាមួយដែលអ្នកពេញចិត្តតាមរយៈគេហទំព័រហ្វេសប៊ុក Jaguar Cambodia និង Land Rover Cambodia ឫចុចនូវ Link ខាងក្រោមនេះ៖
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com