ជាតិ
នយោបាយជាតិ
មកដល់កម្ពុជា តំណាងអឺរ៉ុប ស្នើឲ្យដោះលែងលោក កឹម សុខា ជំនួបរវាងគណៈប្រតិភូសហភាពអឺរ៉ុប និង លោក ប្រាក់ សុខុន
× បន្ទាប់ពីជួបសម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គណៈប្រតិភូសហភាពអឺរ៉ុប បានបន្តជួបលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ដើម្បីជជែកពីប្រព័ន្ធអនុគ្រោះពន្ធ EBA ហើយក៏ឆ្លៀតស្នើឲ្យដោះលែងលោក កឹម សុខា ប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានដាក់ឲ្យស្ថិតនៅក្នុងផ្ទះ។ លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស បានផ្តល់ព័ត៌មាននេះ ដល់អ្នកកាសែត ក្រោយបញ្ចប់ជំនួប នៅល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ។
លោក កេត សោផាន់ លើកឡើថា សហភាពអឺរ៉ុប បានស្នើឲ្យដោះលែងលោក កឹម សុខា តាំងពីឆ្នាំមុនមកម្ល៉េះ។ លោក បានស្រង់ប្រសាន៍របស់លោក ប្រាក់ សុខុន ដែលពន្យល់គណៈប្រតិភូសហភាពអឺរ៉ុប ក្នុងជំនួប ទៅប្រាប់អ្នកកាសែត យ៉ាងដូច្នេះថា៖«ឯកឧត្តម ក៏បានជម្រាបជូនដែរ ពាក់ព័ន្ធនឹងផ្នែកច្បាប់នៅកម្ពុជា គឺថា នឹងសម្របសម្រួលពីក្រសួងយុត្តិធម៌ ព្រោះនេះសិ្ថតក្នុងដំណើរការតុលាការ។ មិនមានការពិភាក្សាគ្នាឬស្នើឲ្យដោះលែង ហើយរដ្ឋាភិបាលត្រូវដោះលែងនោះទេ»។
© រក្សាសិទ្ធិដោយ thmeythmey.com