កម្ពុជា​អាច​ខាតបង់​ចំណូលខ្ទង់លាន​ដុល្លារ​ក្នុង​មួយថ្ងៃ ដោយសារ​ការ​ដាច់​ចរន្តអគ្គិសនី​?
ជាតិ
សេដ្ឋកិច្ច
កម្ពុជា​អាច​ខាតបង់​ចំណូលខ្ទង់លាន​ដុល្លារ​ក្នុង​មួយថ្ងៃ ដោយសារ​ការ​ដាច់​ចរន្តអគ្គិសនី​?
20, Mar 2019 , 5:59 pm        
រូបភាព
​ភ្នំពេញ​៖ តំបន់​មួយចំនួន កំពុង​ជួបប្រទះ​បញ្ហា​អគ្គិសនី ដោយសារ​តម្រូវការ​ផ្គត់ផ្គង់​នៅមានកម្រិត ខណៈ​រដ្ឋាភិបាល កំពុង​ព្យាយាម​ដោះស្រាយ​បញ្ហា​នេះ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ចង្វាក់​ផលិតកម្ម នៃ​ការវិនិយោគ​របស់​បរ​ទេស​។ ប៉ុន្តែ​បើ​រដ្ឋាភិបាល មិនអាច​ដោះស្រាយ​បញ្ហា​នេះ​បានទេ នោះ​កម្ពុជា​នឹង​ប្រឈមមុខ​ខាតបង់​ប្រាក់ចំណូល​ជាតិ​ដល់​លាន​ដុល្លារ​។ នេះ​បើតាម​លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នកវិភាគ​ផ្នែក​សេដ្ឋកិច្ច​។​

 
​ដោយ​ផ្អែកលើ​ទស្សន​សេដ្ឋកិច្ច លោក គី សេរី​វឌ្ឍន៍ បានធ្វើការ​ប៉ាន់​ស្មានថា កម្ពុជា​អាច​ខាតបង់​ចំណូល​ប្រមាណ ៦​លាន​ដុល្លារ​អាមេរិក ប្រសិន​ដាច់​ចរន្ត​អគ្គីសនី​រយៈពេល​មួយថ្ងៃ​ពេញ​(​គិត​ត្រឹម​១២​ម៉ោង នៃ​ដំណើរការ​ចង្វាក់​ផលិតកម្ម​សេដ្ឋកិច្ច​) ។ អ្នកវិភាគ​សេដ្ឋកិច្ច​រូបនេះ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា អ្វីដែល​លោក​លើកឡើង​នេះ គឺ​ផ្អែកទៅលើ​ការ​គណនា​ទំហំ​សេដ្ឋកិច្ចកម្ពុជា ហើយ​ចែក​ទៅ​បរិមាណ​ផលិតកម្ម រួមទាំង​ពេលវេលា​នៃ​ការ​ដាច់​ចរន្តអគ្គិសនី​។​
 


 
​លោក​បាន​និយាយថា «​ខ្ញុំ​បានធ្វើ estimation តាមរយៈ​GDP ដូច្នេះ​យក​ចំណូល​ជាតិ​សរុប ហើយ​ចែក​នឹង​មូលដ្ឋាន​នៃ​ផលិតកម្ម រកឃើញថា​ប្រហែល​៦​លាន​ដុល្លារ​។ ប៉ុន្តែ​មិន​ប្រាកដថា​មាន​ទំហំ​ប៉ុណ្ណឹង​នោះទេ ប៉ុន្តែ​ក្នុងន័យនេះ​ក៏​មិន​ខុសគ្នា​ប៉ុន្មាន​ដែរ​»​។  
 
​ដើម្បី​ដោះស្រាយ​បញ្ហា​ដាច់​ចរន្ត​នេះ លោក គី សេរី​វឌ្ឍន៍ បាន​បន្ថែមទៀតថា កម្ពុជា​គួរតែ​ប្រើ​អគ្គិសនី​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែ ឬក៏​ប្រើប្រាស​ថាមពល​ផ្ទាំង​សូ​ឡា ដែល​ធ្វើ​ឲ្យ​តម្លៃ​ផលិត​អគ្គិសនី​មានតម្លៃ​ទាប និង​អាច​ផ្គត់​ផ្គង​គ្រប់គ្រាន់ និង​មាន​ថេរភាព​៕ 
 

Tag:
 គី សេរី​វឌ្ឍន៍​
  សេដ្ឋកិច្ច​
  អគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com