ជាតិ
ឯកអគ្គ​រាជ​ទូតជប៉ុន​រំលែកទុក្ខគ្រួសារអ្នក​រត់តាក់ស៊ី ដែលជនជាតិ​ខ្លួនប្លន់សម្លាប់
20, Mar 2019 , 6:08 pm        
រូបភាព
ដោយ: ថ្មីៗ
លោក Hidehisa Haronouchi ឯកអគ្គ​រាជទូតជប៉ុន​នៅ​កម្ពុជា នា​ថ្ងៃទី​២០ ខែមីនា ឆ្នាំ២០១៩ បាន​ចេញសាររំលែកទុក្ខជាសារធារណៈ​ដល់គ្រួសារ​លោក ហ៊ឹម ចាន់ អ្នក​រត់តាក់ស៊ី ដែល​ជន​ជាតិជប៉ុន​២រូបប្លន់​សម្លាប់​នៅ​ស្រុក​ពួក​ ខេត្ត​សៀមរាប។



អត្ថបទទាក់ទង

«​ខ្ញុំ​ពិតជា​ក្រៀមក្រំ​នៅពេលដែល​បានឮ​ដំណឹង​ថា​អ្នកបើកបរ​រថយន្តឈ្នួល លោក ហ៊ឹម ចាន់ ត្រូវ​ជនជាតិ​ជប៉ុន​ពីររូប​សម្លាប់​កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៩​។ ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង ​ក្រៀមក្រំ​ចំពោះ​ក្រុមគ្រួសារ​របស់លោក​។ សូម​វិញ្ញាណក្ខន្ធ​លោក​ទៅកាន់​សុគតិភព​»។​ ទូត​ជប៉ុន​បាន​សរសេរយ៉ាងដូច្នេះនៅលើទំព័រហ្វេសប៊ុក​ផ្លូវ​ការ​របស់ស្ថានទូត៕



© រក្សាសិទ្ធិដោយ thmeythmey.com