ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ឆាប់​ទៅរក​ពេទ្យ​ភ្លាម​ទៅ បើសិនជា​អ្នកមាន​អាកា​រៈ​អស់កម្លាំង​រ៉ាំរ៉ៃ​ទាំងនេះហើយ​
22, Mar 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​វា​គឺជា​រឿង​មួយ​ដែល​កើត​ឡើងជា​ញឹកញាប់​ក្នុងការ​ដែលមាន​អារម្មណ៍​អស់កម្លាំង ឬ​នឿយហត់​មួយ​ភ្លេ​ត​។ ប៉ុន្តែ​អាកា​រៈ​អស់កម្លាំង​ធម្មតា​ទាំងនេះ​មិនគួរ​ច្រឡំ​គ្នា​នឹង​ការ​អស់កម្លាំង​រ៉ាំរ៉ៃ​ឡើយ​។ ការ​អស់កម្លាំង​រ៉ាំរ៉ៃ​គឺជា​ជំងឺ​ដ៏​ស្មុគស្មាញ​រយៈពេល​វែង​មួយ​ប្រភេទ​ដែល​កើត​ឡើងលើ​មនុស្ស​ជាច្រើន​ដែរ​។ អ្នក​ដែលមាន​បញ្ហា​នេះ​ប្រហែលជា​មិនអាច​ធ្វើ​អ្វី​បានឡើយ​ទោះបីជា​ការងារ​ធម្មតាៗ​បំផុត​ក៏ដោយ​។ 



យ៉ាងណាមិញ បើសិនជា​អ្នករក​ឃើញថា ខ្លួន​មាន​អាកា​រៈ​ខាងក្រោម​នេះ វា​គឺជា​សញ្ញា​របស់​ជំងឺ​រ៉ាំរ៉ៃ​ហើយ​។​
 
•​ ​មាន​អារម្មណ៍​ថា​អស់កម្លាំង​ខ្លាំង​រយៈពេល​ច្រើនជាង ២៤​ម៉ោង ជាពិសេស​ក្រោយ​ហាត់ប្រាណ​រួច​
•​ ​មាន​អារម្មណ៍​ថា​អស់កម្លាំង​ក្រោយពី​ភ្ញាក់​ពី​គេង​រួច ឬ​ពិបាក​ក្នុងការ​គេង​លក់​
•​ ​កំពុងតែ​ពិបាក​ផ្ចង់អារម្មណ៍ ឬ​មាន​បញ្ហា​ជាច្រើន​ជាមួយនឹង​ការយកចិត្តទុកដាក់ និង​បាត់បង់​ការចងចាំ​
•​ ​មាន​អារម្មណ៍​ថា​វិលមុខ ឬ​ខ្យល់គរ​នៅពេល​ក្រោយពី​អង្គុយ​ភ្លាម​
•​ ​ឈឺ​សាច់ដុំ ឬ​សន្លាក់​
•​ ​ឈឺក្បាល​ប្រភេទ​ថ្មី​
•​ ​មាន​ហើម​កូនកណ្តុរ​នៅ​ក ឬ​ក្លៀក​
•​ ​ឈឺបំពង់ក​ជាប់ ឬ​ញឹកញាប់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com