ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ជំនឿមិនត្រឹមត្រូវ និងការពិតអំពីរបបអាហារសម្រកទម្ងន់
× ការស្វែងរកអំពីព័ត៌មានទាក់ទងនឹងការស្រកទម្ងន់បានគ្រប់ជ្រុងជ្រោយអាចជារឿងពិបាក។ ប៉ុន្តែជំនឿដែលមនុស្សភាគច្រើនតែងតែពេញនិយមនោះគ្រាន់តែជារឿងមួយពិតតែមួយផ្នែកប៉ុណ្ណោះ។
ខាងក្រោមនេះ ខ្ញុំសូមបង្ហាញអំពីជំនឿមិនត្រឹមត្រូវមួយចំនួនទាក់ទងនឹងរបបអាហារនៃការសម្រកទម្ងន់៖
ជំនឿមិនត្រឹមត្រូវ៖ អាហារដែលគ្មានខ្លាញ់ ឬខ្លាញ់ទាប អាចជួយសម្រកទម្ងន់បាន
ការពិត៖ អាហារដែលគ្មានខ្លាញ់ ឬមានខ្លាញ់ទាប ច្រើនគឺមានជាតិផ្អែម និងប្រៃ ហើយក៏មានកាឡូរីច្រើនដែរ
ជំនឿមិនត្រឹមត្រូវ៖ ការញ៉ាំអាហារលឿននឹងជួយអ្នកឲ្យស្រកទម្ងន់លឿន
ការពិត៖ អាហារលឿនមិនមែនច្រើនតែជាអាហារផ្តល់សុខភាពឡើយ។ អ្នកដែលញ៉ាំអាហារលឿនគឺងាយនឹងបាត់បង់សាច់ដុំច្រើនជាងខ្លាញ់ទៅទៀត
ជំនឿមិនត្រឹមត្រូវ៖ ការសម្រកទម្ងន់យឺតគ្រាន់តែជាវិធីសាស្ត្រសម្រាប់បញ្ជាក់ថាស្រកទម្ងន់ប៉ុណ្ណោះ
ការពិត៖ មានជម្រើសច្រើនណាស់ដែលអាចប្រើដើម្បីសម្រកទម្ងន់បាន។ ចូរប្រុងប្រយ័ត្ន និងចៀសវាងរបបអាហារដែលមិនមានសុវត្ថិភាព និងសន្យាថា ផ្តល់លទ្ធផលមិនពិតប្រាកដ។
ចូរពិគ្រោះជាមួយអ្នកជំនាញខាងរបបអាហារដើម្បីមើលថាតើអ្វីទៅជារឿងល្អបំផុតសម្រាប់អ្នក និងគោលដៅអ្នក៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com