ពីនេះ ពីនោះ
រូបត្លុក
ជាមនុស្ស ចូរកុំបង្កើតបញ្ហាឲ្យខ្លួនឯង…!
×
ភ្នំពេញ៖ ពេលខ្លះ បុគ្គលមួយចំនួនបង្កើតបញ្ហាឲ្យខ្លួនឯង។ ពេលមានការងារធ្វើ ខ្ជិលធ្វើការងារ ហើយក៏ដើរស្រែកថា ធ្វើការងារស្ត្រេសណាស់ ធុញណាស់ តប់ប្រមល់ណាស់ ការងារច្រើនពេក បុគ្គលិករួមការងារចរិតមិនល្អ។ល។ តែពេលអត់ការងារធ្វើវិញ ពួកគេក៏ចាប់ផ្តើមស្រែកថា ស្ត្រេសណាស់ ធុញណាស់ អត់ការងារធ្វើទេ«លោកព្រះ»។ ដូច្នេះ សរុបសេចក្តីមកវិញ ដើម្បីរកសេចក្តីសុខជូនខ្លួនឯង ចូរកុំបង្កើតបញ្ហាឲ្យខ្លួនឯង។ នៅក្នុងជីវិត មានការងារធ្វើច្រើន ហើយជាការងារដែលខ្លួនស្រឡាញ់ គឺប្រសើរជាងអត់ការងារធ្វើ ដើរគ្មានគោលដៅ និងមិនដឹងធ្វើអ្វីច្បាស់លាស់៕
© រក្សាសិទ្ធិដោយ thmeythmey.com