ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន ៖​កម្ពុជា​នឹង​សាងសង់​ផ្លូវ​ល្បឿន​លឿន ទៅ​វៀតណាម និង​ថៃ​
22, Mar 2019 , 9:39 pm        
រូបភាព
​ក្រៅពី​រៀបចំ​ផ្លូវ​ល្បឿន​លឿន​នៅក្នុង​ស្រុក​ហើយ កម្ពុជា​ក៏មាន​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន ទៅ​វៀតណាម និង​ថៃ​ទៀតផង​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន​នៅក្នុង​ការបើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​២២ មីនា​។​

 
​មូលហេតុ​ដែល​រាជរដ្ឋាភិបាល មានបំណង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ទៅកាន់​ព្រំដែន​ប្រទេស​វៀតណាម និង​ថៃ​នេះ គឺ​ដើម្បី​បង្កើន​ការនាំចេញ​របស់​កម្ពុជា ជាមួយ​ប្រទេសជិតខាង​បន្ថែមទៀត តាមរយៈ​ការបង្កើន​សេវា​ដឹកជញ្ជូន​ក្នុង​តំបន់​នេះ​។​បើតាម​សម្ដេច ហ៊ុន សែន កម្ពុជា​ត្រូវ​នាំចេញ​ក្នុង​មួយឆ្នាំៗ​ជាច្រើន​លាន​តោន​។​
 
« ថ្ងៃនេះ​យើង​បើក​ត្រឹមតែ​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ ក៏ប៉ុន្តែ​យើង​មាន​តម្រូវការ​ប​ន្តែ​ម​ទៀត​អំពី​ផ្លូវ​ល្បឿន​លឿន ដូចជា​ការតភ្ជាប់​ទៅកាន់​វៀតណាម​។ យើង​ត្រូវ​ត​ភ្ជាប់​ទៅជា​មួយ​វៀតណាម​បន្ថែមទៀត ពី​ភ្នំពេញ​ទៅ​បាវិត​។ យើង​ត្រូវមាន​ផ្លូវ Highways Asean ជាមួយ​ភ្នំពេញ​នឹង​ក្រុង​ហូជីមិញ ហើយ​ត​ភ្ជាប់​ភ្នំពេញ​ជាមួយ​ក្រុង​បាងកក​»​។ នេះ​បើតាម​ប្រមុខ​រដ្ឋាភិបាល​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន (Expressway) ភ្នំពេញ​-​ក្រុងព្រះសីហនុ​៕

© រក្សាសិទ្ធិដោយ thmeythmey.com