ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន​៖ ចិន​ជា​ដៃគូ​វិនិយោគ​ដ៏​ធំ​របស់​កម្ពុជា ហើយ​កម្ពុជា​ក៏ត្រូវ​ការ​អ្នកវិនិយោគ​បរទេស​ដទៃ​ដែរ​
22, Mar 2019 , 5:29 pm        
រូបភាព
​ការវិនិយោគ​ពី​សំណាក់​វិនិយោគិន​បរទេស និង​ក្នុងស្រុក​បាន​ជំរុញ​ឲ្យ​សេដ្ឋកិច្ចកម្ពុជា​មាន​សន្ទុះ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ជាពិសេស​ក្នុង​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ​។ ទោះយ៉ាងណា​ក៏ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​បានស្នើ​ឲ្យ​អ្នក​វិនិយោគិន​ក្នុង​ពិភពលោក មក​វិនិយោគ​នៅ​កម្ពុ​ជាម​ន្ថែ​ម​ទៀត ដើម្បី​ជំរុញ​កម្ពុជា​ក្លាយជា​ប្រទេស​អភិវឌ្ឍន៍​នា​ឆ្នាំ​ខាងមុខនេះ​។ 

 
​សម្តេច ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល បាន​និយាយថា ដ្បិត​ចិន​គឺជា​ដៃគូ​វិនិយោគ​ដ៏​ធំ​របស់​កម្ពុជា កម្ពុជា​ក៏ត្រូវ​ការ​អ្នកវិនិយោគ​បរទេស​ដទៃ​ដែរ​។ បើតាម​សម្ដេច ហ៊ុន សែន កម្ពុជា​មិនបាន​បិទទ្វា​អ្នកវិនិយោគ​បរទេស​ដ៏​ទៃ ហើយ​រង់ចាំតែ​ទទួល​អ្នកវិនិយោគ​ចិន​នោះទេ ព្រោះ​កម្ពុជា​កំពុង​ត្រូវការ​ទុន​ពី​ដៃគូរ​អភិវឌ្ឍ​នានា ក្នុង​ការកសាង​ប្រទេស​។ កម្ពុជា​ស្វាគមន៍​គ្រប់​វិនិយោគិន ដែលមាន​បំណង​មក​វិនិយោគ​ដោយ​ស្របច្បាប់​នៅ​កម្ពុជា ដោយ​មិនមាន​ការរើសអើង​នោះទេ​។​
 
​សូម​ស្ដាប់​ប្រសាសន៍​ប្រមុខ​រដ្ឋាភិបាល​៖



 
​ក្នុង​ពិធី​បើក​ការ​រដ្ឋា​ន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​២២ ខែមីនា​នេះ សម្តេច ហ៊ុនសែន មានប្រសាសន៍ថា​៖« ខ្ញុំ​មិនបាន​បដិសេធចោល​ដៃគូរ​វិនិយោគ​បរទេស​ណា​ទាំងអស់ សូម​អញ្ជើញ​មក​វិនិយោគ ព្រោះ​យើង​ត្រូវការ​ដៃគូរ​ទាំងអស់​»​។ 
 
​បច្ចុប្បន្ន​កម្ពុ​ជាមាន​វិនិយោគិន​ស្ទើ​តែ​គ្រប់​ប្រទេស ដូចជា​ប្រទេស​វៀតណាម​, ថៃ​, ម៉ាឡេស៊ី​, កូរ៉េខាងត្បូង​, ជប៉ុន​, អាមេរិក​, អឺរ៉ុប និង​ច្រើន​ប្រទេស​ទៀត​។​នេះ​ជាការ​ឆ្លើយតប​របស់​ស​ម្ដេច ទៅនឹង​មតិ​មួយចំនួន​ដែល​បាន​ចោទ​រដ្ឋាភិបាល​កម្ពុជា ថា​បើកឱកាស​ឲ្យ​តែ​អ្នក​វិ​និ​យ​យោគ​ចិន​ច្រើន​ជា​បែក​អឺរ៉ុប​។​
 
​សម្តេច​ចោទសួរ​ទៅវិញ​ថា​៖« តើ​អ្នក​បានមក​រកស៊ី​លើ​បញ្ហា​អ្វី​? អ្នក​មិនដែល​បាន​ស្នើសុំ​ការវិនិយោគ​ពី​ខ្ញុំ​ផង ហើយ​ទទួល​ការទាត់ចោល​ពី​ខ្ញុំ​ឯណា​? អត់​មាន​ផង បែរជា​និយាយថា​ស្អី​ឡើង​ក្រុមហ៊ុន​ចិន ស្អី​ឡើង​ក្រុមហ៊ុន​ចិន ចុះបើ​ចិន​មកសុំ​វិនិយោគ​ឲ្យ​យើង​បដិសេធ​ឬ​យ៉ាងម៉េច​? យើង​មិនដែល​ទាត់​ចោ​ក​ក្រុមហ៊ុន​ណាមួយ​ទេ​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com