កីឡាជាតិ
ជាតិ
កម្ពុជា​ឈ្នះ​មេដាយមាស​៣ ប្រាក់​៣ និង​សំរឹទ្ធ​៤​ពី Special Olympics World Games
23, Mar 2019 , 10:55 am        
រូបភាព
ដោយ:
​ក្រុម​អត្ត​ព​លិ​ក​ខ្សោយ​សតិបញ្ញា​កម្ពុជា បាន​សាង​ភាពល្បីល្បាញ​នៅលើ​ឆាក​អន្តរជាតិ ដោយ​បានឈ្នះ​មេដាយមាស​៣ ប្រាក់​៣​និង​សំរឹទ្ធ​៤ ពី​ព្រឹត្តិការណ៍ Special Olympics World Games 2019 នៅ​ទីក្រុង​អា​ប៊ុ​យ​ដា​ប៊ី ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។ ប៉ុន្តែ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នេះ មិនបាន​បញ្ជាក់​លម្អិត​ពី​ឈ្មោះ​កីឡាករ​កីឡាការិនី ដែល​ដណ្តើមបាន​មេដាយ​ទាំង​នេះឡើយ​។ 

 
​នេះ​អាច​ចាត់ទុកជា​សមិទ្ធផល​លើ​ឆាក​អន្តរជាតិ​ដ៏​ធំធេង របស់​គណៈកម្មាធិការ​ជាតិ​ស្ប៉េ​ស្យា​ល​អូឡាំពិក​កម្ពុជា ក្រោយពី​ខកខាន​ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ និង​ទទួលបាន​លទ្ធផល​បែបនេះ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ​។ ហើយ​វា ក៏​ជា​សមិទ្ធផល​ប្រវត្តិ​សម្រាប់​កម្ពុជា​ផងដែរ​។  



​សម្រាប់​ព្រឹត្តិការណ៍ Special Olympics World Games 2019 ដែល​រៀបចំ​នៅ​ទីក្រុង​អា​ប៊ុ​យ​ដា​ប៊ី​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ចន្លោះ​ពីថ្ងៃ​ទី​១៤-២១ ខែមីនា ឆ្នាំ​២០១៩ មាន​អត្ត​ព​លិ​ក​៧៥០០​នាក់​មកពី​១៩០​ប្រទេស​ចូលរួម ខណៈ​កម្ពុជា​បញ្ជូន​ប្រតិភូ​និង​កីឡាករ​ចំនួន​១៦​រូប​ឲ្យ​ចូលរួម​៕ 




 

Tag:
 Special Olympics World Games
  អេ​មី​រ៉ា​ត​អារ៉ាប់​រួម
© រក្សាសិទ្ធិដោយ thmeythmey.com