ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ស្ត្រីជក់បារីឆាប់រាំងរដូវហើយ ងាយកើតមហារីកប្លោកនោមទៀត
× ស្ត្រីដែលឈានចូលក្នុងវ័យរាំងរដូវមុនអាយុ ៤៥ឆ្នាំ ទំនងជាមានឱកាសកើតជំងឺមហារីកប្លោកនោមជាងស្ត្រីរាំងរដូវក្រោយអាយុ ៥០ឆ្នាំ រហូតដល់ ៤៥ភាគរយឯណោះ។ ប៉ុន្តែ បើសិនជាស្ត្រីរាំងនេះជក់ធ្លាប់ជក់បារីទៀត ការប្រឈមនឹងមហារីកប្លោកនោមគឺខ្ពស់ជាងស្ត្រីរាំងរដូវធម្មតា រហូតដល់ ៥៣ភាគរយឯណោះ។
ក្រៅពីជក់បារី ដែលជាហេតុផលនាំឲ្យប្រឈមកាន់តែខ្ពស់នឹងមហារីកប្លោកនោមនោះ កត្តាផ្សេងៗទៀតដូចជា បម្រែបម្រួលអ័រម៉ូនក៏នាំឲ្យឆាប់រាំងរដូវដែរ។ ជាទូទៅ បុរសមានឱកាសកើតជំងឺមហារីកប្លោកនោមជាងស្ត្រីរហូតដល់ ៣ដង ប៉ុន្តែអត្រានៃការស្លាប់លើស្ត្រីដោយសារតែជំងឺនេះខ្ពស់ជាងបុរស ប្រហែល ៤០ភាគរយដែរ។ កាលណាក្ររកឃើញជំងឺនេះ កត្តាហ្សែន និងអ័រម៉ូនអាចជាហេតុផលមួយចំនួនសម្រាប់ភាពខុសគ្នាទាំងនេះដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ការសិក្សាបានបង្ហាញឲ្យដឹងថា វាមិនទំនងសោះដែលថា កត្តាជាច្រើនដូចជា អាយុពេលចាប់ផ្តើមមករដូវ ចំនួនការមានផ្ទៃពោះ ការប្រើថ្នាំពន្យាកំណើត ឬប្រើថ្នាំអ័រម៉ូន មានជាប់ទាក់ទងនឹងជំងឺមហារីកប្លោកនោម៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com