ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កុំ​ភ្លេច​សាកល្បង​ទាំងអស់គ្នា​ណា នេះ​គឺជា​វិធី​ងាយៗ​ក្នុងការ​បំបាត់​ការ​ហើមពោះ​បែប​ធម្មជាតិ​
25, Mar 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការកើនឡើង​ជាតិ​ខ្យល់ ឬ​ឧស្ម័ន​ក្នុង​ក្រពះ និង​ពោះវៀន​យូរៗ​ទៅ​អាច​នាំ​ឲ្យ​ឈឺចាប់​បែប​រមួលៗ តឹង​ពោះ ព្រមទាំង​ហើមពោះ​បាន​។ យើង​ច្រើនតែ​ផោម​ច្រើនដង​ក្នុង​មួយថ្ងៃ​ប៉ុន្តែ​នៅពេល​វា​មិនអាច​ផោម​ចេញ វា​ប្រហែលជា​ដោយសារតែ​ការ​រាករូស ឬ​ទល់លាមក​ហើយ​ទើប​មិនអាច​ឲ្យ​ខ្យល់​ចេញពី​ក្នុង​ពោះវៀន​បាន​។



យ៉ាងណាមិញ ខាងក្រោម​នេះ ខ្ញុំ​សូម​ណែនាំ​អំពី​វិធី​ធម្មតា​ខ្លះៗ​ដែល​អាច​បំបាត់​ការ​ហើមពោះ​តាមបែប​ធម្មជាតិ​បាន​៖
 
​ញ៉ាំ​តែ​

​មធ្យោបាយ​ព្យាបាល​បែប​ធម្មជាតិ​មួយ​ដែល​អាចជួយ​បំបាត់​ជាតិ​ខ្យល់​ដែល​កំពុងតែ​កកកុញ​ក្នុង​ពោះវៀន​គឺ​ការ​ញ៉ាំ​តែ​។ តែ​ខ្ញី ឬ​ជី​អង្កាម គឺជា​ឧទាហរណ៍​ដ៏​ល្អ​សម្រាប់​ជួយ​បំបាត់​ការ​ហើមពោះ​។ 
 
​យ៉ា​អួរ​
 
​ការ​ញ៉ាំ​យ៉ា​អួ​អាច​ផ្តល់នូវ​ការបំបាត់​អាកា​រៈ​ហើមពោះ​បាន​ភ្លាមៗ ដោយសារតែ​វា​ផ្ទុក​ទៅដោយ​ប្រូ​បាយ​អូ​ទិច សម្រាប់​ជួយ​ឲ្យ​មាន​តុល្យភាព​ដល់​បាក់តេរី​ល្អៗ​ក្នុង​ពោះវៀន​។ ប៉ុន្តែ​បើសិនជា​អ្នកមាន​បញ្ហា​ប៉ះពាល់ ឬ​ញ៉ាំ​អាហារ​មាន​ជាតិ​ឡាក់​តូ​ស​មិនបាន យក​ល្អ​គួរតែ​ប្រើ​មធ្យោបាយ​ព្យាបាល​ផ្សេង​ទៅ​។ 
 
​ធ្វើ​ចលនា​រាងកាយ​
 
​ដំណោះស្រាយ​មួយ​ផ្សេងទៀត​គឺ​ចំណាយពេល​កន្លះ​ម៉ោង​ដើម្បី​ដើរ ឬ​រត់ ១៥​នាទី​។ កាលណា​អ្នកធ្វើ​ចលនា​រាងកាយ ការ​កន្ត្រាក់​សាច់ដុំ​រប​ស់​អ្នក​អាចជួយ​បំបាត់​ការ​កកកុញ​ខ្យល់​ក្នុង​ពោះវៀន​បាន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com