ជាតិ
ចិន​សន្យា​ជួយ​សាងសង់​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពលព្រះអាទិត្យ និង​ខ្យល់​នៅ​កម្ពុជា
25, Mar 2019 , 8:59 am        
រូបភាព
រូបភាពពីក្រសួងព័ត៌មាន
រូបភាពពីក្រសួងព័ត៌មាន
​ភ្នំពេញ​៖ រដ្ឋាភិបាល​ចិន បាន​សន្យា​ជួយ​សាងសង់​រោងចក្រ​ផលិត​អគ្គីសនី​ដើរ​ដោយ​ព្រះអាទិត្យ និង​ខ្យល់​នៅ​កម្ពុជា​ខាង​មុននេះ ដើម្បី​ផ្គត់ផ្គង់​អគ្គិសនី​កម្ពុជា​តាម​តម្រូវការ​។ ការសន្យា​នេះ​ធ្វើឡើង​នៅពេល​លោក kong Xuanyou អនុ​រដ្ឋ​ម​ន្រី្ត​ការបរទេស​ចិន​ជួប​លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព កាលពី​ថ្ងៃទី​២១​មីនា ។ នេះ​បើតាម​គេហទំព័រ​ក្រសួង​ព័ត​មាន​។

 
​លោក kong Xuanyou បាន​និយាយថា វា​រី​អគ្គិសនី​នៅ​ខេត្តកោះកុង ដែល​ចិន​សាងសង់​កន្លងមក អាច​នឹងមាន​បញ្ហា ដោយសារ​ការប្រែប្រួល​អាកាសធាតុ និង​ការខ្វះខាត​ទឹក ដែលជា​ហេតុ​ធ្វើ​ឲ្យ​ការផលិត​អគ្គិសនី​ប្រើប្រាស់​មិន​គ្រប់គ្រាន់​នៅ​កម្ពុជា​។ ដោយសារ​មើលឃើញ​ពី​បញ្ហា​នេះ ទើប​អនុ​រដ្ឋ​ម​ន្រី្ត​ការបរទេស​ចិន​រូបនេះ សន្យា​ជួយ​សាង​រោងចក្រ​សង់​អគ្គិសនី​ដើរ​ដោយ​ថាមពល​ព្រះ​ទិ​ត្យ និង​ខ្យល់​នៅពេល​ខាងមុខ​។​
 
​ឆ្លើយតប​ការសន្យា​នេះ លោក ហោ ណាំហុង ចាត់ទុកថា គម្រោង​សាងសង់​អគ្គិសនី​ដើរ​ដោយ​ព្រះអាទិត្យ និង​ខ្យល់​នេះ ដែល​ចិន​គ្រោង​ជួយ​កម្ពុជា​នេះ ពិតជា​មាន​សារៈសំខាន់​សម្រាប់​កម្ពុជា ដែល​នៅ​ខ្វះខាត​អគ្គិសនី​ផ្គត់​ផ្គង​តម្រូវការ​។​
 
​បច្ចុប្បន្ន​កម្ពុជា​ប្រភព​អគ្គិសនី​ក្នុងស្រុក​របស់​កម្ពុ​ជាជាង ១.៦០០ មេ​ហ្គា​វ៉ា​ត់ ដែល​ក្នុងនោះ​មានការ​នាំចូល​ប្រភព​អគ្គិសនី​ជាង ៤០០​មេ​ហ្គា​វ៉ា​ត់​ពី​ប្រទេសជិតខាង​។​
 
​កម្ពុជា មាន​ទំនប់​វា​រី​អគ្គិសនី​មួយចំនួន រួមមាន​វា​រី​គិរី​រម្យ ១ នៅ​ខេត្តកំពង់ស្ពឺ មាន​អនុភាព ១២ មេ​ហ្កា​វ៉ា​ត់ ដែល​បានដាក់​ដំណើរការ​នៅ​ឆ្នាំ ២០០២ ។ វា​រី​អគ្គិសនី​កំចាយ ស្ថិតក្នុង​ស្រុក​ទឹកឈូ ខេត្តកំពត ដែលមាន​អនុភាព ១៩៣,២ មេ​ហ្កា​វ៉ា​ត់ បាន​បើក​ឲ្យ​ដំណើរការ កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១១​។​វា​រី​អគ្គិសនី​គិរី​រម្យ​៣ មាន​ទីតាំង​ស្ថិតនៅតាម​ស្ទឹង​ពង្រូល ក្នុង​ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល ខេត្តកោះកុង អាច​ផលិត​ថាមពល ១៨​មេ​ហ្គា​វ៉ា​ត់ ដែល​ដាក់​ប្រើប្រាស់​នៅ​ឆ្នាំ​២០១៣​។​វា​រី​អគ្គិសនី​ស្ទឹង​អា​តៃ ស្ថិតក្នុង​ភូមិ​ឆាយ​លូក ឃុំ​អូរ​សោម ស្រុក​វាលវែង ខេត្តពោធិ៍សាត់ មាន​កម្លាំង​១២០​មេ​ហ្កា​វ៉ា​ត់ ដែល​ដាក់​ប្រើប្រាស់​កាល​ឆ្នាំ​២០១៤​។​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ ស្ថិតនៅ​ខេត្តកោះកុង​កម្លាំង ២៤៦ មេ​ហ្គា​វ៉ា​ត់ ដំណើរការ​នៅ​ចុង​២០១៥ ដែល​អាច​ផ្គត់ផ្គង់​អគ្គិសនី ២៤៦ មេ​ហ្គា​វ៉ា​ត់​។ វា​រី​អគ្គិសនី​ស្ទឹង​ឫស្សី​ជ្រុំ​ក្រោម មាន​កម្លាំង​អគ្គិសនី ៣៣៨​មេ​ហ្គា​វ៉ា​ត់ ស្ថិតនៅ​តំបន់​ជួរ​ភ្នំ​ក្រវ៉ា​ញ ស្ថិតក្នុង​ឃុំ​បាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង និង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​ពីរ ដែល​អាច​ផ្គត់ផ្គង់​អគ្គិសនី ៤០០​មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តស្ទឹងត្រែង​៕
 

Tag:
 អគ្គិសនី​
© រក្សាសិទ្ធិដោយ thmeythmey.com