ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចូលចិត្ត “​ទឹក​ប្រទាល​កន្ទុយក្រពើ​ស្រស់​” ឬ​អត់​? ភេសជ្ជៈ​នេះ​ប្រសើរ​ណាស់​សម្រាប់​សុខភាព ទប់ស្កាត់​ជំងឺ​ជាច្រើន
26, Mar 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​បើទោះជា​ភាគច្រើន​នៃ​ពួកយើង​ស្គាល់ និង​ឧស្សាហ៍​ទទួលទាន​ទឹក​ប្រទាល​កន្ទុយក្រពើ​ក៏ដោយ ក៏​ប្រហែលជា​មិន​ធ្លាប់​ចាប់អារម្មណ៍​ទេ​ថា ភេសជ្ជៈ​នេះ​ល្អ​យ៉ាងណា​ចំពោះ​សុខភាព​រាងកាយ​។  ហើយ​ចំពោះ​អ្នក​មិន​ចូលចិត្ត​ក៏​អាច​នឹង​ពិចារណា​ទទួលទាន​ភេសជ្ជៈ​ប្រទាល​កន្ទុយក្រពើ​ដែរ​ក្រោយ​អាន​អត្ថបទ​នេះ​រួច​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​អោយដឹងពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​នៃ​ទឹក​ប្រទាល​កន្ទុយក្រពើ​ស្រស់ ៖


១. សុខភាព​បេះដូង​
 
​ទឹក​ប្រទាល​កន្ទុយក្រពើ​ស្រស់​អាចជួយ​ការពារ​សុខភាព​ស​សៃ​ឈាម​បេះដូង​តាមរយៈ​ការបង្កើន​ចរន្តឈាម និង​កាត់បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ក្នុង​ឈាម​។ ដូច្នេះ​ការទទួល​ទាន​ទឹក​ប្រទាល​កន្ទុយក្រពើ គឺ​ប្រសើរ​ណាស់​ក្នុងការ​ទប់ស្កាត់​បញ្ហា​ផ្សេងៗ​ដែល​ទាក់ទង​នឹង​បេះដូង​។​
 
២. កាត់បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ឈាម​
 
​ទឹក​ប្រទាល​កន្ទុយក្រពើ​ស្រស់ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស​សៃ B-sitosterol មាន​ប្រសិទ្ធិភាព​កម្ចាត់​ជាតិ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ រួមទាំង​ជាតិ​ខ្លាញ់​ទ្រី​គ្លី​សេរី​ទប់ស្កាត់​បញ្ហា​ស​សៃ​ឈាម​។​
 
៣. សុខភាព​ថ្លើម​
 
​ប្រទាល​កន្ទុយក្រពើ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ phytonutrients សារធាតុចិញ្ចឹម​សំខាន់ៗ រួមទាំង​ជាតិ​ទឹក​ដែល​ចាំបាច់​សម្រាប់​សុខភាព​ថ្លើម ក៏ដូចជា​រាងកាយ​ទាំងមូល​។ ថ្លើម​ដែលមាន​សុខភាព​ល្អ​អាច​បន្សាប​ជាតិពុល​ពី​រាងកាយ​បាន​យ៉ាង​ប្រសើរ​ជួយ​ទប់ស្កាត់​បញ្ហា​សុខភាព​ផ្សេងៗ​គួរអោយកត់សម្គាល់​។​
 
៤. សុខភាព​មាត់​ធ្មេញ​
 
​ទឹក​ប្រទាល​កន្ទុយក្រពើ​ស្រស់​មាន​លក្ខណៈ​ប្រឆាំង​ការ​រលាក និង​កម្ចាត់​បាក់តេរី​ដែល​ជួយ​ទប់ស្កាត់​ដោះស្រាយ​បញ្ហា​ជំងឺ​អញ្ចាញធ្មេញ​។ ក្រៅពី​រួមបញ្ចូល​ទឹក​ប្រទាល​កន្ទុយក្រពើ​ស្រស់​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ អ្នក​ក៏​អាច​ខ្ពុរមាត់​ជាមួយ​ទឹក​ប្រទាល​កន្ទុយក្រពើ​សម្រាប់​រយៈពេល​ពី ១ ទៅ ២ នាទី​ដើម្បី​ព្យាបាល​ដំបៅ​មាត់​ផងដែរ​។​
 
៥. ព្យាបាល​បញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ​
 
​ការទទួល​ទាន​ទឹក​ប្រទាល​កន្ទុយក្រពើ ក៏មាន​អត្ថប្រយោជន៍​ណាស់ដែរ​ខណៈពេល​អ្នក​កំពុង​ទទួលរង​បញ្ហា​ច្រាល​អាស៊ីត​ក្រពះ ដោយ​ភេសជ្ជៈ​នេះ​ជួយ​គ្រប​ស្រទាប់​បំពង់​អាហារ និង​ក្រពះ ទប់ស្កាត់​ការ​រលាក​។ ទោះជា​យ៉ាងណា ត្រូវ​ប្រាកដថា ទឹក​ប្រទាល​កន្ទុយក្រពើ​ដែល​អ្នក​យកមក​ទទួល​ទាន គឺ​សុទ្ធ ១០០ ភាគរយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com