អត្ថបទពាណិជ្ជកម្ម
កាន់តែ​ស្រួល​!!! អាណាព្យាបាល​អាច​ទស្សនា​សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ បាន​ពី​គ្រប់​ទីកន្លែង​ដោយ​បច្ចេកវិទ្យា Immersive 4D
25, Mar 2019 , 6:04 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សាលា ហ៊ែ​រ៉ុ​ដស៍ អន្តរជាតិ (Harrods International Academy) ដែលជា​សាលារៀន​អន្តរជាតិ​ត្រូវបាន​ទទួលស្គាល់​លើ​គុណភាព​អប់រំ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​នោះ ថ្មីៗ​នេះ​បានដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី​ទស្សនា​សាលា​តាមរយៈ​បច្ចេកវិទ្យា Immersive 4D (Harrods Immersive 4D Virtual School Tour)​។ បច្ចេកវិទ្យា​នេះ អនុញ្ញាត​ឲ្យ​មាតាបិតា អាច​ទទួលបាន​បទពិសោធ​ន៍ និង​ទស្សនា​សាលា ហ៊ែ​រ៉ុ​ដស៍ អន្តរជាតិ តាមបែប​ឌីជីថល ដោយ​ងាយស្រួល​ពី​គ្រប់​ទីកន្លែង​។​
 
​តាមរយៈ​គុណភាព​នៃ​ការបង្រៀន ការយកចិត្តទុកដាក់​លើ​សុខមាលភាព​របស់​សិស្សានុសិស្ស និង​កម្មវិធីសិក្សា​ស្ដង់ដារ​អន្តរជាតិ​ស្របតាម​កម្មវិធីសិក្សារ​បស់​ចក្រភព​អង់គ្លេស ចាប់ពី​កម្រិត​ម​តេ្ត​យ្យ​សិក្សា​ដល់​កម្រិត​មធ្យមសិក្សា 
 
​លោកអ្នក​អាច​ទស្សនា​សាលា ហ៊ែ​រ៉ុ​ដស៍ អន្តរជាតិ សាខា​បឹង​កេងកង​១-​កម្រិត​ម​តេ្ត​យ្យ​តាមរយៈ​តំណ​ភ្ជាប់ https://bit.ly/2JmFNo5 នេះ​។ ចំពោះ​សាលា ហ៊ែ​រ៉ុ​ដស៍ អន្តរជាតិ សាខា​បឹង​កេងកង​១ - កម្រិត​បឋមសិក្សា សាខា​បឹង​កេងកង​១ - កម្រិត​មធ្យមសិក្សា និង​សាខា​អូឡាំពិក លោកអ្នក​នឹង​អាច​ទស្សនា​បាន​នាពេល​ឆាប់ៗ​នេះ​។ 
 
​គួរបញ្ជាក់​ផងដែរ​ថា សាលា ហ៊ែ​រ៉ុ​ដស៍ អន្តរជាតិ ផ្តល់ជូន កម្មវិធីសិក្សា IEYC សម្រាប់​កម្រិត​ម​ត្តេ​យ្យ​សិក្សា កម្មវិធីសិក្សា IPC សម្រាប់​កម្រិត​បឋមសិក្សា និង​កម្មវិធីសិក្សា British National Curriculum សម្រាប់​កម្រិត​មធ្យមសិក្សា​។ សាលា​ហ៊ែ​រ៉ុ​ដស៍ អន្តរជាតិ មាន​ចំនួន​៤​សាខា​៖ សាខា​បឹង​កេងកង​១ (​កម្រិត​ម​តេ្ត​យ្យ​សិក្សា​) សាខា​អូឡាំពិក (​ម​តេ្ត​យ្យ​សិក្សា​ដល់​បឋមសិក្សា​) សាខា​បឹង​កេងកង​១ អគា​ទី​១ (​បឋមសិក្សា​) និង សាខា​បឹង​កេងកង​១ អគា​ទី​២ (​មធ្យមសិក្សា​) ។ លោកអ្នក​អាច​ទំនាក់ទំនង​មកកាន់​លេខ​ទូរ​សព្ទ​៖ 023 936 999/ 023 973 999/ 023 974 999 សម្រាប់​ព័ត៌មាន​លម្អិត និង​ការចូល​ទស្សនា​សាលា ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com