អត្ថបទពាណិជ្ជកម្ម
តូយ៉ូតា ប្រគល់​រង្វាន់​ជ័យលាភី​ថ្នាក់ជាតិ​នៃ​ការប្រកួត «​គំនូរ​រថយន្ត​ក្នុង​ក្ដី​ស្រមៃ សម្រាប់​ថ្ងៃ​អនាគត លើក​ទី​១៣»
25, Mar 2019 , 6:14 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ថ្ងៃទី​២៣ ខែមីនា​កន្លងទៅ ក្រុមហ៊ុន​តូយ៉ូតា (​ខេ​ម​បូ​ឌា​) ដែលជា​ក្រុមហ៊ុន​បានទទួល​ស្គាល់​នូវ​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ លើ​ផលិតផល​យានយន្ត និង​គ្រឿងបន្លាស់​ម៉ាក តូយ៉ូតា បានរៀបចំ​កម្មវិធី​ប្រកាស​លទ្ធផល និង​ប្រគល់​រង្វាន់​ជ័យលាភី​ថ្នាក់ជាតិ នៃ​កម្មវិធី «​ប្រកួតប្រជែង​គូរគំនូរ​រថយន្ត ក្នុង​ក្ដី​ស្រមៃ​សម្រាប់​ថ្ងៃ​អនាគត​លើក​ទី​១៣» នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល សែន​សុខ​។ កម្មវិធី​បាន​ប្រព្រឹត្តទៅ ក្រោម​អធិបតីភាព លោក គង់ នួន ប្រធាន​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) លោក ហ៊ី​រ៉ូ​យ៉ូ​គិ អ៊ី​តុ អគ្គនាយក​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) បុគ្គលិក ឱ​ពុក​ម្ដាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ កុមារា​កុមារី ជាច្រើន​នាក់​ផងដែរ​។​
 
​លោក ហ៊ី​រ៉ូ​យ៉ូ​គិ អ៊ី​តុ អគ្គនាយក​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) បាន​ឲ្យ​ដឹង​នៅក្នុង​ពិធី​នោះ​ថា ការប្រកួតប្រជែង​នា​ឆ្នាំនេះ ក្រុមហ៊ុន​ទទួលបាន​ផ្ទាំងគំនូរ​ចូលរួម​ប្រកួត​ពី​បេក្ខជន ចំនួន ១,២០១​ផ្ទាំង ដែល​ប្រមូលបាន​ពី​ការប្រកួតប្រជែង​គូរគំនូរ នៅតាម​សាលា​រដ្ឋ និង​ឯកជន​ផ្សេងៗ នៅក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដាល​ខេត្ត​នានា​។ សម្រាប់​លោក ហ៊ី​រ៉ូ​យ៉ូ​គិ នេះ​គឺជា​លទ្ធផល​មួយ​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​បានបញ្ជាក់​ឲ្យ​ឃើញ​ផងដែរ​ថា ប្អូនៗ និង​ក្មួយៗ​ជំនាន់​ក្រោយ កំពុងតែ​ចូលរួម​បង្កើត​នូវ​អ្វីដែល​ថ្មី និង​ពោរពេញ​ដោយ​ការច្នៃប្រឌិត​ខ្ពស់ សម្រាប់​ថ្ងៃ​អនាគត​តាមរយៈ​កា​គូរគំនូរ​នេះ​។ 
 
​សូម​រំ​ឮ​កថា ក្រុមហ៊ុន​បានចាប់ផ្ដើម​ទទួល​ពាក្យ​ចូលរួម​ប្រកួតប្រជែង​គូរគំនូរ​នេះ​ចាប់តាំងពី​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៨ រហូតដល់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៩​។ ក្នុងចំណោម​រូបគំនូរ​ទាំង ១២០១​ផ្ទាំង​ដែល​ទទួលបាន គណៈកម្មការ​ជ្រើសរើស​បាន​បែងចែក​ជា​បី​ក្រុម​តាម​អាយុ ដែល ក្រុម​អាយុ​ទី​១ (​អាយុ​ក្រោម​៨​ឆ្នាំ​) មាន​ចំនួន ១៧០​ផ្ទាំងគំនូរ ក្រុម​អាយុ​ទី​២ (​អាយុ​ពី​៨​ឆ្នាំ ទៅ ១១​ឆ្នាំ​) មាន​ចំនួន ៥៧៣​ផ្ទាំងគំនូរ និង​ក្រុម​អាយុ​ទី​៣ (​អាយុ​១២​ឆ្នាំ ទៅ​១៥​ឆ្នាំ​) មាន​ចំនួន ៤៥៨ ផ្ទាំងគំនូរ​។ 


 
​ក្រោយពី​គណៈកម្មការ​កែ និង​វាយតម្លៃ​លើ​គំនូរ​ទាំង​អស់យ៉ាង​សុក្រឹត និង​ម៉ត​ចត់​មក រូបគំនូរ​ស្រស់ស្អាត និង​មាន​អត្ថន័យ​ល្អ ចំនួន ១៣​ផ្ទាំង ត្រូវបាន​ជ្រើសរើស​សម្រាប់​ជ័យលាភី ក្នុងនោះ​មាន​រូបគំនូរ​ចំនួន​៩​ផ្ទាំង ទទួលបាន​ជ័យលាភី​ពី​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត នៅលើ​ពិភពលោក​។ ចំណែកឯ​រូបគំនូរ ៣​ផ្ទាំង ត្រូវបាន​ជ្រើសរើស​ដោយ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) ឲ្យ​ជាប់​ជា​ផ្ទាំងគំនូរ​ពិសេស​នៅក្នុង​ប្រទេស និង​រូបគំនូរ ១​ផ្ទាំង​ត្រូវបាន​ជ្រើសរើស​ដោយផ្ទាល់​ពី​លោក​អគ្គនាយក​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) ឲ្យ​ជាប់​ជា​ជ័យលាភី​អគ្គនាយក​ក្រុមហ៊ុន​តូយ៉ូតា (​ខេ​ម​បូ​ឌា​)​។​
 
​សូម​មើល​ឈ្មោះ​កុមារា និង​កុមារី ដែល​ទទួលបាន​ជ័យលាភី នៅក្នុង​បញ្ជី​ឈ្មោះ​ខាងក្រោម​នេះ​៖
​រូបគំនូរ​ជ័យ​លារ​ភី ដែល​ចូលរួម​ប្រកួតប្រជែង​ថ្នាក់​ពិភពលោក​នៅ​ប្រទេស​ជប៉ុន​
 


 
​ចំពោះ​ជ័យលាភី​ថ្នាក់​ពិភពលោក​រួមមាន​មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ រង្វាន់​ពិសេស រង្វាន់​ចុងក្រោយ និង​រង្វាន់​ផ្សេងៗ​ជាច្រើន​ទៀត​។ អ្នក​ដែល​ទទួលបាន​ជ័យលាភី​ថ្នាក់​ពិភពលោក នឹង​បានធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ជប៉ុន រយៈពេល​៤​យប់ ដើម្បី​ចូលរួម​ពិធី​ប្រគល់​រង្វាន់​នៅ​ខែសីហា ឆ្នាំ​២០១៩ ជាមួយ​ឱ​ពុក ឬ​ម្ដាយ ឬ​អាណាព្យាបាល​ស្របច្បាប់​ម្នាក់​៕
















 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com