ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
ទីផ្សារកង់បីម៉ាកបរទេស រីកកាន់តែធំនៅកម្ពុជា
× ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កង់បីដែលប្រើហ្គាសជាច្រើនប្រភេទ បានវាយលុកចូលកាន់កាប់ចំណែកទីផ្សារកង់បីក្នុងប្រទេសកម្ពុជា។ នាយយ៉ាន បានជួបសម្ភាស អ្នកនាង ខែក ច័ន្ទសូរិយា នាយកប្រតិបត្តិទូទៅនៃក្រុមហ៊ុនមួយឈ្មោះ TVS កម្ពុជា ដែលនាំចូល និងចែកចាយផ្ដាច់មុខម៉ូតូកង់បីដឹកអ្នកដំណើរ TVS King Deluxe។
អ្នកនាង ខែក ច័ន្ទសូរិយា បានប្រាប់សារព័ត៌មានថ្មីៗថាក្រុមហ៊ុនខ្លួន ទើបតែប្រលូកចូលក្នុងទីផ្សារកម្ពុជានៅឆ្នាំ២០១៨ ប៉ុន្តែដណ្តើមបានការគាំទ្រយ៉ាងច្រើន ក្រុមហ៊ុនបានផ្តល់ជូនតម្លៃមួយសមរម្យ ដែលអាចអតិថិជនមានលទ្ធភាពទិញយកទៅប្រកបអាជីវកម្ម។ ទន្ទឹមនឹងនោះ ក្រៅពីមានម៉ូតូកង់បីដឹកអ្នកដំណើរ TVS King Deluxe ក៏មានលក់ម៉ូតូកង់បីដឹកទំនិញគ្រប់ប្រភេទ ម៉ូតូកង់បីដឹកសំរាម ម៉ូតូកង់បីខ្នាតតូចសម្រាប់ពន្លត់អគ្គិភ័យ និងមានម៉ូតូកង់បីសម្រាប់នគរបាលផងដែរ។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញស្តាប់កិច្ចសម្ភាសរវាងនាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងអ្នកនាង ខែក ច័ន្ទសូរិយា ដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com