អត្ថបទពាណិជ្ជកម្ម
​សាលា ACE នឹង​រៀបចំ​កម្មវិធី​សប្បុរសធម៌​ក្នុងឱកាស​ចូលឆ្នាំ​ខ្មែរ​លើក​ទី​៥ ដោយ​ប្រមូលផ្តុំ​នូវ​វប្បធម៌ ប្រពៃណី​ខ្មែរ​ដ៏​សម្បូរបែប
26, Mar 2019 , 10:06 am        
រូបភាព
ដោយ: ថ្មីៗ
ការទន្ទឹងរង់ចាំ និង​ភាព​រំភើប​រីករាយ​របស់​សិស្សានុសិស្ស បុគ្គលិក​ការងារ មាតាបិតា​របស់​សិស្ស និង​សាធារណជន ក្នុងការ​ប្រារព្ធ​កម្មវិធី​សប្បុរសធម៌ ក្នុងឱកាស​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​របស់ សាលា ACE កាន់តែ​ខិតជិត​មកដល់​ហើយ​។ សាលា​ACE នឹង​រៀបចំ​កម្មវិធី​សប្បុរសធម៌​លើក​ទី​៥ ក្នុងឱកាស​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ  នៅ​ថ្ងៃទី​៧ ខែមេសា​ខាងមុខនេះ ចាប់ពី​ម៉ោង ៨:៣០​ព្រឹក ដល់ ៥:០០ ល្ងាច​) នៅ​សាលា ACE ទីតាំង​ទួល​ទំពូង​។ កម្មវិធី​នេះ ជា​គំនិត​ផ្តួចផ្តើម និង​រៀបចំ​ដោយ​គណៈកម្មការ​សង្គម របស់ IDP និង​ACE និង​ការចូលរួម ដឹកនាំ​ដោយ​អគ្គរាជទូត​សុ​ឆន្ទៈ​សិស្ស និង​បុគ្គលិក​ទាំងអស់ របស់​សាលា ACE​។
 


 ការដើរ​បង្ហាញ​ម៉ូត​របស់​អគ្គរាជទូត​សុ​ឆន្ទៈ​សិស្សសាលា ACE ក្នុង​កម្មវិធី​សប្បុរសធម៌​ក្នុងឱកាស​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ២០១៧
 
​កម្មវិធី​សប្បុរសធម៌​នេះ មិន​ត្រឹម​តែមាន​គោលបំណង​រក​មូលនិធិ​ជួយ សង់​បង្គន់​អនាម័យ និង​អណ្ដូងទឹក ដល់​សាលារៀន​តាម​ជនបទ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជួយ​ផ្សព្វផ្សាយ​វប្បធម៌​ប្រពៃណី និង​វប្បធម៌​ចែករំលែក ទៅដល់​ប្រជាពលរដ្ឋ​ទូទៅ​ផងដែរ​។​

 ការសម្ដែង​របស់​សិស្សានុសិស្ស​កម្មវិធី​សម្រាប់​កុមារ សាលា​ACE ក្នុង​កម្មវិធី​សប្បុរសធម៌​ក្នុងឱកាស​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ២០១៨
 
​នៅក្នុង​ព្រឹត្តិការណ៍​ឆ្នាំនេះ នឹងមាន​លក្ខណៈ​ប្លែក​ជាង​បណ្ដា​ឆ្នាំមុនៗ​បន្តិច ដោយ​សិស្សានុសិស្ស និង​អាណាព្យាបាល ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​កម្មវិធី​សូត្រមន្ដ និង​រាប់បាត្រ​នៅពេល​ព្រឹក ចាប់ពី​ម៉ោង ៨ កន្លះ​ព្រឹក ដល់​ម៉ោង ១០ និង​២០​នាទី​។ នៅពេល​ព្រឹក​នេះដែរ នឹង​មានការ​ទេសនា​ផ្ដល់​ឱវាទ​ដោយ ព្រះ​ភិក្ខុ សត្យ​មុនី​បុ​ត្តោ ជា សុ​មាលា (​ព្រះ​អគ្គនាយក​វិទ្យុ​មាលា​) និង​ពិធី​ប្រគេន​ទេយ្យទាន និង​រាប់បាត្រ​ព្រះសង្ឃ​ចំនួន ៧០​អង្គ​ផងដែរ​។​
 
​ដោយ​ទ្បែ​ក​សម្រាប់​កម្មវិធី​នៅពេល​រសៀល (​តម្រូវ​ឲ្យ​មាន​សំបុត្រ​ចូលរួម​) អ្នកចូលរួម​ទាំងអស់ អាច​ទទួលទាន​អាហារ​ថ្ងៃត្រង់ និង​ភ្លក់​រសជាតិ​ម្ហូបអាហារ​បែប​ខ្មែរ ដែលមាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ជុំគ្នា​។ អ្វីដែល​កាន់តែ​ពិសេស អ្នកចូលរួម​នឹងមាន​បាន​ទស្សនា​ម៉ូត​សំលៀកបំពាក់​របស់​ខ្មែរ តាម​សម័យកាល​នីមួយៗ រាប់​ចាប់ពី​សម័យមុន​អង្គរ រហូតដល់​សម័យ​ឧ​ដ្តុ​ង្គ និង​អាច​ស្លៀក​សំលៀកបំពាក់​តាម​សម័យកាល​នីមួយៗ​បាន​ផងដែរ​។ លើសពីនេះ​ទៀត ពួកគេ ក៏​អាច​ស្វែងយល់​បន្ថែម​ពី​ឧបករណ៍​តន្ដ្រីបុរាណ​ខ្មែរ រាំលេង​កម្សាន្ត និង​លេងល្បែង​ប្រជាប្រិយ​ជាច្រើន​ទៀត​។ 

 ការលេង​ល្បែង​ប្រជាប្រិយ របស់​អ្នកចូលរួម​ក្នុង​កម្មវិធី​សប្បុរសធម៌ ក្នុងឱកាស​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ២០១៨
 
​ម្យ៉ាងទៀត​សម្រាប់​អ្នកចូលរួម​ដែល​ចូលចិត្ត ឬ​ចង់​ហាត់ Yoga ក៏​អាច​អញ្ជើញ​ចូលរួមបាន​ដោយ​នៅក្នុង​កម្មវិធី​នេះ ក៏មាន​រៀបចំ​បន្ទប់​សម្រាប់​ហាត់ Yoga ដែល​បង្រៀន​ដោយ​គ្រូ         ជំនាញ​ផងដែរ​។ បន្ថែម​ពីនេះ ក៏​នឹងមាន​ការតាំងពិព័រណ៍​ស្ដង់​ជាច្រើន រួមមាន​ស្តង់​មកពី​ស្ថាប័ន ដែល​បាន​ឧបត្ថម្ភ​កម្មវិធី​ស្តង់​លក់​ម្ហូបអាហារ​បែប​ខ្មែរ ភេសជ្ជៈ និង​វត្ថុ​អនុស្សា​រី​យ៍ ដើម្បី​ជួយ​គាំទ្រ​ដល់​សកម្មភាព​សប្បុរស​ធម៌​នេះ​ផងដែរ​។​
 
​សំបុត្រ​ចូលរួម​កម្មវិធី​មាន​លក់​នៅ​គ្រប់​ទីតាំង​សាលា ACE ទាំងអស់​នៅ​ភ្នំពេញ (​ទីតាំង​សម្ដេច​ប៉ាន ទីតាំង​សន្ធរម៉ុក ទីតាំង​ទួល​ទំពូង និង​ទីតាំង​ទួលគោក​) ឬ​ទំនាក់ទំនង​តាមរយៈ ០២៣ ២២២ ៣២៥ / ០៩៦ ៧៣០០ ៩២១ ឬ Facebook page: ACE Charity​។​
 
​សំបុត្រ​ចូលរួម​មួយ​តម្លៃ​តែ ២០,០០០​រៀល ប៉ុណ្ណោះ (​មាន​អាហារ​ថ្ងៃត្រង់​ជូន​)​។ 
​ថវិកា​ដែល​ទទួលបាន​ពី​កម្មវិធី​នឹង​យក​ជួយ​សាងសង់​បង្គន់​អនាម័យ និង​អណ្ដូងទឹក​ដល់​សាលារៀន​តាម​ជនបទ​។​
​នៅចាំ​អី​ទៀត កុំ​ភ្លេច​ចូលរួម​ទាំងអស់គ្នា​ណា​!
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com