អត្ថបទពាណិជ្ជកម្ម
vivo ប្រកាស​ភាពជា​ដៃគូ​ផ្លូវការ​ជាមួយ PUBG Mobile ដើម្បី​បង្ហាញ​ការប្តេជ្ញាចិត្ត​របស់ខ្លួន ក្នុងការ​ភ្ជាប់​អ្នកលេង​ហ្គេម​នៅ​ជុំវិញ​ពិភពលោក​
26, Mar 2019 , 11:13 am        
រូបភាព
ដោយ: ថ្មីៗ
​នៅថ្ងៃនេះ ក្រុមហ៊ុន vivo ប្រកាស​អំពី​ភាពជា​ដៃគូ ជាមួយ​ហ្គេម​ទូរ​សព្ទ​ចល័ត​នាំមុខគេ​របស់​ពិភពលោក​គឺ PlayerUnknown's Battlegrounds Mobile (PUBG MOBILE) របស់​ក្រុមហ៊ុន Tencent Games និង​ក្រុមហ៊ុន PUBG Corporation ក្នុងនាម​ជា​អ្នក​ឧបត្ថម្ភ​សម្រាប់​ព្រឹត្តិការណ៍ PUBG MOBILE Club Open 2019 ដែលជា​ការប្រកួត​ហ្គេម​ទូរ​សព្ទ​ចល័ត​ធំជាងគេ​នៅលើ​ពិភពលោក​។
 
​ក្រុមហ៊ុន vivo នឹង​ផ្តល់នូវ​ស្មា​ត​ហ្វូ​ន​ផ្លូវការ សម្រាប់​ព្រឹត្តិការណ៍ PUBG MOBILE Club Open 2019 ដែល​អ្នកលេង​ហ្គេម​ជាច្រើន មកពី​តំបន់​ចំនួន ១០ នៅ​ទូទាំង​ពិភពលោក នឹង​ប្រើ​កម្លាំង​ដើម្បី​ប្រយុទ្ធ​គ្នា​តាមរយៈ Spring & Fall Split ដែលមាន​ទឹកប្រាក់​សរុប​ចំនួន 2.5 លាន​ដុល្លារ​អាមេរិក​។ ភាពជា​ដៃគូ​ជា​លក្ខណៈ​សាកល​នេះ ពង្រឹង​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា vivo ក្នុងការ​នាំមក​នូវ​បទពិសោធន៍​ក្នុង​ការលេង​ហ្គេម​យ៉ាង​រលូន ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អតិថិជន តាមរយៈ​ភាពជា​ដៃគូ​ដ៏​មាន​អត្ថន័យ​នេះ​។​
 
​ក្រុមហ៊ុន vivo រីកចម្រើន​ឈានមុខ​គេ​នៅក្នុង​ឧស្សាហកម្ម eSports ដើម្បី​បម្រើ​អតិថិជន​របស់ខ្លួន​ឲ្យ​បានល្អ​បំផុត​។ ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន PUBG MOBILE គឺជា​ព្រឹត្តិការណ៍​សំខាន់​មួយ ដែល​ត្រូវបាន​ផ្តល់ឱ្យ​ជាពិសេស​ថា វា​គឺជា​ហ្គេម​ទូរ​សព្ទ​ចល័ត​ឈានមុខ​គេ ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន Tencent Games និង PUBG Corporation ដែលមាន​អ្នកគាំទ្រ​ជាង​២០០ លាន​នាក់ ដែល​ទាញយក​ដោយ​មិន​រាប់បញ្ចូល​ប្រទេស​ចិន ប្រទេស​កូរ៉េ និង​ប្រទេស​ជប៉ុន​។ 
 
​នៅក្នុងនាម​ជាការ​ប្រកួត​ហ្គេម​កម្សាន្ត​ចល័ត​ដ៏​ធំ​បំផុត​មួយ​នៅក្នុង​ពិភពលោក PUBG MOBILE Club Open 2019 គឺជា​ឱកាស​ដ៏​រឹងមាំ​មួយ ដើម្បី​បង្ហាញ​ពី​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន vivo ក្នុងការ​ផ្តល់​ឲ្យ​នូវ​ភាព​រីករាយ​ដ៏​អស្ចារ្យ ដោយ​នាំយក​អ្នកលេង​ហ្គេម​ទូទាំង​ពិភពលោក ឲ្យ​ទទួលបាន​បទពិសោធន៍ នៃ​ការលេង​ហ្គេម​ពិតៗ​តែម្តង​។ ភាពជា​ដៃគូ​ពិភពលោក​នេះ នឹង​ពង្រីក ក៏ដូចជា​ពង្រឹង​ជំហរ របស់​ក្រុមហ៊ុន vivo ក្នុងការ​ក្លាយជា​ម៉ាក​យីហោ ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​ទាន់សម័យ ដែល​តែងតែ​ផ្តោតទៅលើ​បទពិសោធន៍​របស់​អ្នកប្រើប្រាស់​ជា​អាទិភាព​។​
 
​កម្មវិធី​ប្រកួត PUBG MOBILE STAR CHALLENGE ២០១៨ មាន​អ្នកទស្សនា​ជាង ២៣០​លាន​នាក់​ពី​ទូទាំង​ពិភពលោក និង​ទាក់ទាញ​អ្នកទស្សនា​ផ្ទាល់​ជាង​៥​ពាន់​នាក់ នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពិភពលោក​នៅ​ទីក្រុង​ឌូ​បៃ​។ ការប្រកួត​ជុំ​ផ្តាច់ព្រ័ត្រ នៃ​ព្រឹត្តិការណ៍ PUBG MOBILE Club Open 2019 ចាប់ផ្តើម​នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ ២០១៩​នេះ​។ ការប្រកួត Spring Split Global Finals នឹង​រៀបចំ​នៅ​ខែកក្កដា​ឆ្នាំនេះ ខណៈពេលដែល​ការប្រកួត Fall Split Global Finals គឺ​នៅក្នុង​ខែធ្នូ​។​
 
​លោក Vincent Wang នាយក​គ្រប់គ្រង​ទូទៅ​នៃ​នាយកដ្ឋាន​បោះពុម្ពផ្សាយ​ពិភពលោក (Global Publishing Department) របស់​ក្រុមហ៊ុន Tencent Games បានបញ្ជាក់​ពី​សេចក្តីរំភើប​ជា​ពន់ពេក ក្នុងការ​ធ្វើជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន Vivo ដែលមាន​កេរ្តិ៍ឈ្មោះ​ខ្លាំងក្លា​ក្នុងការ​ច្នៃប្រឌិត និង​ដាក់​តម​រ្​ូ​វ​ការ​របស់​អតិថិជន​ជា​អាទិភាព​។ លោក Vincent Wang បន្ថែម​៖«​ក្នុងនាម​ជា​ម៉ាក​យីហោ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​នោះ ភាពជា​ដៃគូ​នេះ​បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​យើង ដើម្បី​នាំមក​នូវ​បទពិសោធន៍​ដ៏​ល្អ​បំផុត ដែល​អាចធ្វើ​ទៅបាន​សម្រាប់​អ្នកលេង​ហ្គេម និង​អ្នកគាំទ្រ​របស់​យើង​នៅ​ជុំវិញ​ពិភពលោក​។ ភាពជា​ដៃគូ​នេះ គ្រាន់តែ​ជាការ​ចាប់ផ្តើម​ប៉ុណ្ណោះ យើង​ចង់​បន្ត​ការបង្កើត​នូវ​ភាពជា​ដៃគូ​ដ៏​ខ្លាំងក្លា ជាមួយ​ក្រុមហ៊ុន​ឈានមុខ​គេ​ដូច​vivo ជាច្រើន​ទៀត ដើម្បី​ផ្តល់ជូន​នូវ​បទពិសោធន៍​លេង​ហ្គេម តាម​ទូរ​សព្ទ​ដៃ​ដ៏​ល្អ​បំផុត​»​។​
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com