អត្ថបទពាណិជ្ជកម្ម
ភេសជ្ជៈប៉ូវកម្លាំងវើក ដាក់រង្វាន់ថ្មីជាប្រាក់រៀលភ្លាម មានអ្នកឈ្នះរង្វាន់ធំ៤០លានរៀល និង៤លានរៀល ភ្លែតតែម្តង
× បន្ទាប់ពីប្រកាសផ្លាស់ប្តូររង្វាន់ក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំង វើក «WURKZ» ទៅជាប្រាក់រៀល ដើម្បីលើកស្ទួយរូបិយប័ណ្ណជាតិភ្លាម ស្រាប់តែមានអ្នកឈ្នះរង្វាន់ធំៗព្រោងព្រាត ដល់ទៅ ៨ រង្វាន់ ភ្លែតតែម្តង កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ។ រង្វាន់ដែលឈ្នះទាំងនោះ រួមមានទឹកប្រាក់៤០លានរៀល ចំនួន២នាក់ ដោយម្នាក់នៅក្រុងតាខ្មៅ និងម្នាក់ទៀតនៅបាត់ដំបង។ រង្វាន់ទឹកប្រាក់ ៤លានរៀល ចំនួន ៦រង្វាន់ គឺបានទៅលើអតិថិជននៅខេត្តព្រៃវែង ត្បូងឃ្មុំ ភ្នំពេញ កំពង់ចាម និងខេត្តកណ្តាល។
លោក Michael Sovann ប្រធានផ្នែករៀបចំកម្មវិធី និង ទំនាក់ទំនងសាធារណៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស (Khmer Beverages) បានឲ្យដឹងថា ក្រុមការងារភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ពិតជាមមាញឹក ជាមួយនឹងការប្តូររង្វាន់ជូនអតិថិជនដែលឈ្នះថ្មីៗនេះមែន ពីក្រវិលកំប៉ុង វើក WURKZ ព្រោះមានអតិថិជនច្រើនឈ្នះទាំងរង្វាន់តូច និងធំ សម្រុកមកបើករង្វាន់របស់ពួកគេ។ បើតាមលោក Michael Sovann រង្វាន់ខាងលើគឺសុទ្ធតែជារង្វាន់ធំទាំងអស់ នៅមិនទាន់រាប់បញ្ចូលរង្វាន់តូចៗជាច្រើនទៀតដែលរួមមានទឹកប្រាក់ ១ម៉ឺនរៀល និង ៥ពាន់រៀលនោះទេ។ លោកបន្តទៀតថា៖«អតិថិជនដែលមកបើករង្វាន់កន្លងមក មានទាំងអ្នកធ្វើការក្នុងការិយាល័យ បុគ្គលិករោងចក្រកាត់ដេរ បុគ្គលិកខាងការងារសំណង់ ជាងឡាន អ្នករត់តាក់ស៊ី អ្នកប្រកបអាជីវកម្ម ដែលប្រើកម្លាំងរាងកាយច្រើន ហើយក៏មានកីឡាករជម្រើសជាតិមួយចំនួនផងដែរ ពិសា វើក ជំនួយការចងចាំ បង្កើនថាមពល និងបន្សាបភាពស្រវឹង»។
តាមការសាកសួរអ្នកឈ្នះដែលមកបើករង្វាន់ ពួកគេប្រាប់ថា ភេសជ្ជៈប៉ូវកម្លាំង វើក មានរសជាតិផ្អែមឆ្ងាញ់ ញ៉ាំហើយធ្វើឲ្យពួកគេមានកម្លាំង និងមានរង្វាន់ច្រើនទៀត។ ដូច្នេះហើយទើបពួកគេទិញ វើក ទទួលទានជាប្រចាំ។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com