សម្រាប់ការប្រកួតជម្រុះ EURO 2020 ក្រុមជម្រើសជាតិអង់គ្លេស អៀរឡង់ខាងជើង ប៉ូឡូញ បារាំង តួកគី និងបែលហ្ស៊ិក សុទ្ធតែបានទទួលជ័យជម្នះ ២ប្រកួតជាប់គ្នានៅក្នុងពូលរៀងៗខ្លួន។
ក្រោយរកបាន៣គ្រាប់ខណៈអង់គ្លេសឈ្នះសាធារណរដ្ឋឆេក ៥-០ នាជំនួបបើកឆាកពូល A Raheem Sterling ដែលរកបាន១គ្រាប់ចុងក្រោយ ពេលដែលតោកំណាចបន្តឈ្នះម៉ុងតេណេហ្គ្រោ ៥-១ នៅ Podgorica City Stadium។ ២ប្រកួត៤គ្រាប់នាំឲ្យ Sterling ឈរតារាង Top Scorers បណ្តោះអាសន្នជាមួយខ្សែប្រយុទ្ធអ៊ីស្រាអែល Eran Zahavi។
ខណៈ Ronaldo មិនទាន់មានឱកាសរកគ្រាប់បាល់បញ្ចូលទីឲ្យព័រទុយហ្គាល់នៅក្នុងពូល B ខ្សែប្រយុទ្ធ Oliver Giroud ក្លាយជាអ្នកស៊ុតបាល់បញ្ចូលទីច្រើនជាងគេទីបីរបស់ក្រុមជម្រើសជាតិបារាំង ដោយគេរកបាន១គ្រាប់ ខណៈមាន់គកបារាំងឈ្នះអ៊ីស្លង់ ៤-០ នៅក្នុងពូល H។ Giroud រកបានគ្រាប់សរុប៣៥គ្រាប់ឲ្យបារាំង ដោយឈរពីលើ David Trezeguet ១គ្រាប់ និងស្ថិតនៅលេខបីបន្ទាប់ពី Michel Platini (៤១គ្រាប់) និង Thierry Henry (៥១គ្រាប់)។
លទ្ធផលកាលពីយប់ថ្ងៃចន្ទ៖
ពូល A
-កូសូវ៉ូ ១-១ ប៊ុលហ្គារី
-ម៉ុងតេណេហ្គ្រោ ១-៥ អង់គ្លេស
ពូល B
-ព័រទុយហ្គាល់ ១-១ ស៊ែប៊ី
-លុចសំបួរ ១-២ អ៊ុយក្រែន
ពូល C
-អៀរឡង់ខាងជើង ២-១ បេឡារុស
-ហូឡង់ ២-៣ អាល្លឺម៉ង់
ពូល F
-ហុងគ្រី ២-១ ក្រូអាស៊ី
ពូល G
-អ៊ីស្រាអែល ៤-២ អូទ្រីស
-ប៉ូឡូញ ២-០ ឡេតូនី
-ស្លូវេនី ១-១ ម៉ាសេដ្វានខាងជើង
ពូល H
-តួកគី ៤-០ ម៉ុលដូវ៉ា
-អង់ដូរ៉ា ០-៣ អាល់បានី
-បារាំង ៤-០ អ៊ីស្លង់
ពូល I
-សាន់ម៉ារីណូ ០-២ ស្កុតឡេន
- ស៊ីប ០-២ បែលហ្ស៊ិកល
ជំនួបរាត្រីនេះ៖
ពូល D៖
-២:៤៥- អៀរឡង់ vs ហ្សកហ្ស៊ី
-២:៤៥- ស្វីស vs ដាណឺម៉ាក
ពូល F៖
-២:៤៥- ម៉ាល់ត៍ vs អេស្ប៉ាញ
-២:៤៥- ន័រវេស vs ស៊ុយអែត
-២:៤៥- រូម៉ានី vs កោះហ្វារ៉ូ
ពូល J៖
-១២អាធ្រាត្រ៖ អាមេនី vs ហ្វាំងឡង់
-២:៤៥- បូស្នី និង ហឺហ្សេកូវីណា vs ក្រិក
-២:៤៥- អ៊ីតាលី vs លិចតិនស្តែន