កីឡាជាតិ
ជាតិ
Smart RSN Stadium ជា​ឈ្មោះ​កីឡដ្ឋាន​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន
26, Mar 2019 , 7:39 pm        
រូបភាព
កីឡដ្ឋាន RSN, រូបភាពពីក្លិបបាល់ទាត់ភ្នំពេញក្រោន
កីឡដ្ឋាន RSN, រូបភាពពីក្លិបបាល់ទាត់ភ្នំពេញក្រោន
ដោយ:
​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន បានប្រកាស​ឈ្មោះ​កីឡដ្ឋាន​របស់ខ្លួន ដោយ​បន្ថែម​ពាក្យ Smart នៅ​ពីមុខ​ពាក្យ RSN​។ RSN ដែល​យោងតាម​ឈ្មោះ​ម្ចាស់​ក្លិប លោក ឬ​ទ្ធី សំណាង ជា​ភាសាឡាតាំង (Rithy Samnang) ត្រូវបាន​ប្រើប្រាស់​តាំងពី​ឆ្នាំ​២០១៥​មក ហើយ​បាន​ប្តូរ​ទៅជា Smart RSN Stadium​។​

 
​ឈ្មោះ​កីឡដ្ឋាន​នេះ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​ក្នុង​ពិធី​បង្ហាញ​ឯកសណ្ឋាន​សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៩ កាលពី​យប់​ថ្ងៃទី​២៥ ខែមីនា នៅ​ក្លិប​ភ្នំពេញ​ក្រោ​ន​ផ្ទាល់ ជាមួយនឹង​កម្មវិធី​ប្រគំ​តន្ត្រី The Singha’s Step​។​
 
​ក្នុងឱកាស​នោះ ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន ក៏បាន​បង្ហាញ​ឯកសណ្ឋាន​ប្រកួត​ក្នុង​និង​ក្រៅ​ទឹកដី​សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៩ ផងដែរ​។ ឯកសណ្ឋាន​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន​មាន​៣​ពណ៌ ក្នុងនោះ​ពណ៌​ក្រហម​ឆ្នូត​ស​សម្រាប់​ប្រកួត​ក្នុង​ដី ពណ៌​បៃតង​ឆ្នូត​ស​ប្រកួត​ក្រៅ​ដី និង​ពណ៌​សម្រាប់​អ្នកចាំទី​។ 


 
​លោក ឬ​ទ្ធី សំណាង ប្រធាន​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​បាន​ចំណាយធនធាន​រាប់លាន​ដុល្លារ​ក្នុងការ​សាងសង់​កីឡដ្ឋាន​ដែលមាន​ឈ្មោះថា RSN Stadium ក្នុងអំឡុង​ឆ្នាំ​២០១៥​។ កីឡដ្ឋាន ដែល​អាច​ផ្ទុក​អ្នកទស្សនា​ជាង​៥​ពាន់​នាក់​នេះ សាងសង់ឡើង​ដើម្បី​បំពេញ​តាម​បទដ្ឋាន​កំណត់​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី ក្នុងការ​ប្រែខ្លួន​ជា​ក្លិប​បាល់ទាត់​អាជីព​នៅ​កម្ពុជា​។ បច្ចុប្បន្ន​ភ្នំពេញ​ក្រោ​ន​មាន​ទីលាន​ក្រាល​ស្មៅ​ធម្មជាតិ​ចំនួន​ពីរ និង​ក្រាល​ស្មៅ​សិប្បនិម្មិត​សម្រាប់​កម្តៅ​សាច់ដុំ​មួយ​៕ 
 

Tag:
 បាល់ទាត់​
  ភ្នំពេញ​ក្រោ​ន​
  កីឡដ្ឋាន RSN
© រក្សាសិទ្ធិដោយ thmeythmey.com