ការទន្ទឹងរង់ចាំពេលនេះបានមកដល់ហើយ ក្រោយពីបានប្រកាសបង្ហាញនូរវត្តមានចំពោះស្មាតហ្វូននៃត្រកូល V ជំនាន់ចុងក្រោយ និង pre-order រួចមក ពេលនេះ Vivo ចាប់ផ្តើមដាក់លក់ម៉ូឌែលថ្មី Vivo V15 នៅក្នុងទីផ្សារប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៦ មីនា នេះតទៅហើយ។ ចំពោះស្មាតហ្វូន Vivo V15 ត្រូវបានប្រកាសជាមួយនឹងតម្លៃលក់ជាផ្លូវការ នៅលើទីផ្សារក្នុងកញ្ចប់តម្លៃ $339។
សម្រាប់ការជាវស្មាតហ្វូន V15 និងមានបន្ថែមជូនដល់អតិថិជន នូវកាដូពិសេសៗជាច្រើន រួមមានដូចជា បន្តោងសោរ vivo ជើង Tripods ដបទឹកដ៏ស្រស់ស្អាត និង Power Bank ផងដែរ។ មិនតែប៉ុណ្ណោះរាល់ការជាវ V15 លោកអ្នកនឹងទទួលបានការផ្តល់ជូនបណ្ណធានាប្តូរអេក្រង់ដោយឥតគិតថ្លៃ ១ ដងផងដែរ ដែលមានសុពលភាព ១២ខែ និងការបន្ថែមនូវការធានាទូរសព្ទ រហូតដល់ទៅ ២៤ខែ គិតចាប់ពីថ្ងៃដែលទិញ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ ក្រុមហ៊ុនក៏នឹង ផ្តល់ជូនបណ្ណផ្សងសំណាង ចាប់រង្វាន់ជាច្រើនដូចជា ម៉ូតូHonda Zoomer-Xស៊េរីថ្មី ចំនួន ៥រង្វាន់ វ៉ាលិសម៉ាក Rimowa ចំនួន ១០រង្វាន់ និងទូទឹកកកម៉ាក Midea ចំនួន ១៥រង្វាន់។ កាលបរិច្ឆេទចាប់រង្វាន់ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២៦ ខែមីនា រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩។
សម្រាប់អតិថិជនដែលបានកុម្ម៉ង់ទុកមុន ស្មាតហ្វូន vivo V15នេះ លោកអ្នកអាចទៅទទួលស៊ីមកាត ដែលមានតំលៃ 54$ ដោយឥតគិតថ្លៃ ជាមួយនឹងគម្រោង Smart ធំហ្មង រយៈពេល 24 សប្តាហ៍ ដែលអាចបើកបាននៅគ្រប់ Smart Stores ចាប់ពីថ្ងៃទី 27/03/2019 រហូតដល់ 31/03/2019 ដោយលោកអ្នកគ្រាន់តែ ភ្ជាប់មកជាមួយនឹងក្រដាស Pre-order ទូរសព្ទ ហើយនិងអត្តសញ្ញាណបណ្ណ័ផងដែរ។
សម្រាប់លក្ខណៈសម្បត្តិ ក៏ដូចជាមុខងារពិសេស របស់ស្មាតហ្វូន vivo V15 មានដូចជា៖
• កាមេរ៉ាមុខផុសឡើង 32 មេហ្គាភិចសែល
• អេក្រង់ធំលាតស្ទើរគ្មានគែម (Ultra FullViewTM Display)
• ទំហំអេក្រង់ 6.53-inch 2340x1080 FHD+
• AI កាមេរ៉ាក្រោយ 3 គ្រាប់ • មុខងារថតព្រាល Portrait 5MP
• មុខងារថតរូបធ្វើឲ្យរូបរាងកាន់តែស្អាត (AI Body Shaping)
• មុខងារថតបានកាន់តែធំទូលាយ 8MP (120°)
• មុខងារថតរូបកាន់តែច្បាស់12MP (24 Million Photosensitive Unities)
• បច្ចេកវិទ្យាស្កេនក្រយៅដៃខាងក្រោយ
• RAM 6GB + ROM 128GB + SD Card up to 256GB
• Jovi: Google Len and Google Assistant
• ដំណើរការម៉ាស៊ីនដោយ (MTK P70 Octa-Core 2.1GHz)
• ថាមពលថ្ម 4000mAh
• បច្ចេកវិទ្យសាកថ្មលឿន (Dual Engine Quick Charging)
• Funtouch OS 9 (Based on Android 9.0)
• មានពីរពណ៌ Topaz Blue និង Glamour Red៕
(អត្ថបទពាណិជ្ជកម្ម)