អត្ថបទពាណិជ្ជកម្ម
រកឃើញ​អ្នកឈ្នះ​រង្វាន់​ធំ​៤​លាន​រៀល​ជា​បន្តបន្ទាប់ ពី​ក្រវិល​កំប៉ុង​ទឹកក្រូច​អាយ​ស៍​
26, Mar 2019 , 4:30 pm        
រូបភាព
ដោយ: ថ្មីៗ
​ទឹកក្រូច​អាយ​ស៍ IZE បានប្រគល់​ប្រាក់រង្វាន់​៤​លាន​រៀល ដល់​អតិថិជន​ដែលមាន​សំណាងរ​ប់ស​ខ្លួន​ជា​បន្តបន្ទាប់ កាលពី​សប្តាហ៍​កន្លងទៅ​នេះ​។ អ្នកស្រី ខុម ចាន់​ធឿន អ្នករស់នៅ​ក្រុង​តាខ្មៅ ដែលមាន​សំណាង​ត្រូវ​រង្វាន់ ៤​លាន​រៀល​ពី​ទឹកក្រូច​អាយ​ស៍ បាន​រៀប​រាប់ទាំង​ទឹកមុខ​ញញឹម​ថា គាត់​ពិតជា​រំភើប​ខ្លាំងណាស់ ដែល​បាន​ត្រូវ​រង្វាន់​ធំ​នេះ ពី​ក្រវិល​កំប៉ុង​ទឹកក្រូច​អាយ​ស៍​កូ​ឡា​។
 
​អ្នកស្រី ខុម ចាន់​ធឿន សើច​ផង និង​រៀបរាប់​ផង​ដូច្នេះ​ថា​៖«​អ្នកណា​មិន​សប្បាយចិត្ត​នោះ បើ​កំពុងតែ​ដាច់​លុយ​ខ្លាំង​ផង លក់​បន្លែ​១​ថ្ងៃ​បាន​ត្រឹម ៣ ទៅ​៤​ម៉ឺន​រៀល ចិញ្ចឹម​គ្រួសារ​កូន​ពីរ​ខ្វះមុខខ្វះក្រោយ ហើយ​ត្រូវ​សងលុយ​ធនាគារ​រាល់​ខែ​ទៀត​។ សុខៗ​ស្រាប់តែ​ឈ្នះ​បាន​រង្វាន់​ដល់​ទៅ ៤​លាន​រៀល​ចឹ​ង​អី ជើង​ខ្ញុំ​ឈរ​សឹង​មិន​ជាប់​ដី​ទៅហើយ ព្រោះ​អរ​ខ្លាំងពេក​។ ខ្ញុំ​រំភើប​មែនទែន​»​។ 


 
​រីឯ​អ្នកឈ្នះ​រង្វាន់​៤​លាន​រៀល គឺ​លោក អ៊ុន សុខា ក៏​បង្ហាញ​អារម្មណ៍​សប្បាយរីករាយ​ដែល​ខ្លួន​បាន​ត្រូវ​រង្វាន់​នេះដែរ​។ លោក​បញ្ជាក់ថា មូលហេតុ​ដែល​លោក ចូលចិត្ត​ទឹកក្រូច​អាយ​ស៍ ដោយសារ​រសជាតិ​ផ្អែម​ឆ្ងាញ់​របស់​វា​។ 
 
​លោក Michael Sovann (​ម៉ៃ​ឃើ​ល សុវណ្ណ​) ប្រធាន​ផ្នែក​រៀបចំ​កម្មវិធី និង​ទំនាក់ទំនង​សាធារណៈ នៃ​ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស បានបញ្ជាក់​ផងដែរ​ថា​៖ «​ខ្ញុំ​ក៏​សើច​ជាមួយ​បងស្រី ចាន់​ធឿន​ដែរ ដោយសារតែ​ទឹកមុខ​របស់គាត់ ពោរពេញ​ដោយ​ភាពសប្បាយ​រីករាយ​ខ្លាំង​តែម្តង​។ ខ្ញុំ​ចាំ​គាត់​បាន​ជាងគេ​ក្នុងចំណោម​អតិថិជន​ឈ្នះ​រង្វាន់​៤​លាន​រៀល ទាំង ៣​នាក់ ក្នុង​រាត្រី​តែមួយ​នៅ​ក្រុង​តាខ្មៅ ពេលដែល​គាត់​មក​ទស្សនា​កម្មវិធី​ប្រគំ​តន្ត្រី​ស្រា​បៀ​កម្ពុជា Rock the Nation» ។ 
 
​លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា រង្វាន់​ទឹកប្រាក់​៤​លាន​រៀល គឺជា​រង្វាន់​ធំជាងគេ​បំផុត ពី​ទឹកក្រូច​អាយ​ស៍ ហើយ​រង្វាន់​តូច​មានដូចជា​ទឹកប្រាក់ ១​ម៉ឺន​រៀល និង​៥​ពាន់​រៀល រួមជាមួយ​រង្វាន់​១​កំប៉ុង​ជាច្រើន​។ ហើយ​រង្វាន់​ទាំងនេះ ត្រូវបាន​បញ្ចូល​ទៅលើ​ក្រវិល​កំប៉ុង​ទឹកក្រូច​អាយ​ស៍ គ្រប់​រសជាតិ​តែម្តង ដែល​រួមមាន​រសជាតិ អាយ​ស៍​កូ​ឡា អា​យស៍​ក្រូចឆ្មារ និង​អាយ​ស៍រស​ជាតិ​ផ្លែឈើ​ចម្រុះ​។ 


 
​លោក​ក៏​ធានា​អះអាង​ផងដែរ​ថា ទឹកក្រូច​អាយ​ស៍ ជា​ភេសជ្ជៈ​ដែល​សាក​សម​បំផុត សម្រាប់​អាហារ​គ្រប់ពេល និង​កម្មវិធី​ជប់លៀង​ផ្សេងៗ រួមជាមួយ​ការដាក់​សែន​ទេវតា នា​រដូវ​កាល​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​។   
 
​ផលិតផល​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស គឺជា​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់ តាម​បទដ្ឋាន​អន្តរជាតិ ដែល​តែងតែ​ទទួលបាន​មេដាយ​គុណភាព​ពី​អន្តរជាតិ​។ ផលិតផល​ទាំងអស់ ត្រូវបាន​ផលិត​ដោយ​ប្រើប្រាស់​គ្រឿងផ្សំ​ដែលមាន​គុណភាព​ល្អឥតខ្ចោះ និង​ប្រើប្រាស់​បច្ចេកវិទ្យា និង​គ្រឿង​ម៉ាស៊ីន​ទំនើប​ចុងក្រោយ​គេ​។ ក្រុមហ៊ុន​តែងតែ​យកចិត្តទុកដាក់ ក្នុងការ​ផ្តល់​ផលិតផល​ក៏ដូចជា​សេវាកម្ម​ដ៏​ល្អ​សម្រាប់​អតិថិជន ជាពិសេស​ការផ្តល់​រង្វាន់​ធំៗ​ជាច្រើន ដើម្បី​ធ្វើ​ឲ្យ​បទពិសោធន៍ នៃ​ការ​ទទួលទាន​ផលិតផល​របស់​របស់​ក្រុមហ៊ុន ប្រកបដោយ​ភាព​រីករាយ និង​រំភើប​គ្រប់ពេលវេលា​៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com