ជាតិ
រដ្ឋបាលរាជធានីភ្នំពេញសម្រេចយកថ្លៃសេវាកាណូតដឹកអ្នកដំណើរវិញ ក្រោយពីដំណើរការជិត១ឆ្នាំ រូបភាពពីក្រសួងព័ត៌មាន
× ភ្នំពេញ៖ ក្រោយគោលការណ៍ជិះកាណូតមិនបង់ប្រាក់ជាងមួយឆ្នាំបានផុតកំណត់ រដ្ឋបាលរាជធានីភ្នំពេញបានកដាក់ចេញគោលការណ៍ថ្មី ដោយសម្រេចយកថ្លៃសេវាកាណូតសាធារណៈ ពីអ្នកដំណើរ២ពាន់រៀនក្នុងមួយនាក់ ចាប់ពីថ្ងៃ២៥មីនា ឆ្នាំ២០១៩។ នេះបើតាមរដ្ឋបាលរាជធានីភ្នំពេញ។
រដ្ឋភិបាល បានអនុញ្ញាតឲ្យប្រជាជនជិះកាណូតដឹកអ្នកដំណើរនេះ ដោយមិនបង់ប្រាក់ចាប់ពីថ្ងៃទី៦មេសា ឆ្នាំ២០១៨មក។ ការដឹកអ្នកដំណើរនេះ គឺចាប់ពីសួនច្បារឬស្សីកែវ ដល់ក្រុងតាខ្មៅ ដែលជាការសម្រួលដល់ការធ្វើដំណើរតាមផ្លូវគោកនិងទឹក រួមជាមួយការកាត់បន្ថយកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ។
ក្រៅពីសេវាដឹកអ្នកដំណើរតាមទឹកនេះ ក៏មានសេវារថយន្តក្រុង (City Bus) ដែលមានករណីលើកលែងមិនគិតថ្លៃ រួមមានព្រះសង្ឃ ជនពិការ សិស្ស និស្សិត ចាស់ជរាអាយុចាប់ពី៧០ឆ្នាំឡើងទៅ កុមារមានកំពស់ក្រោម១ម៉ែត្រទៅជាមួយឪពុកម្ដាយឬអាណាព្យាបាល កម្មករ កម្មការិនី កីឡាករ កីឡាការិនីនិងលោកគ្រូ អ្នកគ្រូនៃស្ថាប័នរដ្ឋ៕
Tag:
កាណូត
រដ្ឋបាលរាជធានីភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com