ជាតិ
ពន្ធដារ ណែនាំឲ្យអ្នកជាប់ពន្ធ រំលេចប្រាក់រៀលលើតម្លៃសរុបក្នុងវិក្កយបត្រ
× ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានណែនាំឲ្យអ្នកជាប់ពន្ធដែលបានចុះបញ្ជីពន្ធដារតាមរបបស្វ័យប្រកាស រំលេចរូបិយប័ណ្ណប្រាក់រៀលលើតម្លៃសរុបនៃវិក្កយបត្ររបស់ខ្លួន។ សេចក្ដីណែនាំរបស់អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ថាការធ្វើដូច្នេះ គឺដើម្បីបំពេញបន្ថែមលើលក្ខខណ្ឌដែលបានតម្រូវក្នុងការចេញវិក្កយបត្រ និងពង្រឹងការគ្រប់គ្រងប្រមូលចំណូលសារពើពន្ធ។
អគ្គនាយកដ្ឋានពន្ធដារ បានណែនាំដូច្នេះ៖«អ្នកជាប់ពន្ធ ត្រូវរំលេចរូបិយប័ណ្ណប្រាក់រៀលលើតម្លៃសរុបនៃវិក្កយបត្ររបស់ខ្លួន ហើយតម្លៃនៃមុខទំនិញនីមួយៗ អាចប្រើប្រាស់រូបិយប័ណ្ណប្រាក់រៀល ឬដុល្លារ»។
បើតាមអគ្គនាយកដ្ឋានពន្ធដារ តម្លៃសរុបនៃវិក្កយបត្រដែលត្រូវប្ដូរទៅជាប្រាក់រៀល អ្នកជាប់ពន្ធអាចប្រើអត្រាប្ដូរប្រាក់ផ្លូវការប្រចាំខែមុន ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ ឬអត្រាប្ដូរប្រាក់ទីផ្សារ។ ចំពោះតួលេខប្រាក់រៀលដែលប្ដូររួច ប៉ុន្តែមានចំនួនក្បៀសចាប់ពី០,៥រៀលឡើងទៅ ត្រូវបង្គត់ទៅជា១រៀលឬកាត់ចោលបើតូចជាង ០,៥រៀល៕
Tag:
ពន្ធដារ
ពន្ធ
ប្រាក់រៀល
© រក្សាសិទ្ធិដោយ thmeythmey.com