ជាតិ
សង្គមជាតិ
វគ្គ​បណ្តុះបណ្ដាល​របស់ WMC បង្កើន​សមត្ថ​ភាពជា​អ្នកដឹកនាំ​ដល់​អ្នកកាសែត​វ័យក្មេង​និង​យុវជន​
28, Mar 2019 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ ការ​បើ​វគ្គ​បណ្ដុះបណ្ដាល​២​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៣​ដល់​២៤​មីនា​នេះ គឺ​ដើម្បី​បណ្ដុះ​សមត្ថភាព​របស់​អ្នកសារព័ត៌មាន​វ័យក្មេង​អំពី​ការសរសេរ​និង​យក​ព័ត៌មាន ដែល​ផ្ដោត​សំខាន់​លើ​ស្រី្ត​និង​យុវជន​។ នេះ​ជាការ​លើកឡើង​របស់​អ្នក​ស្រី្ត វួ​ន សុ​វិ​រី​យ៍ នាយិកា​ប្រតិបត្តិ​នៃ​មណ្ឌល​ព័ត៌មាន​ស្រី្ត​កម្ពុជា (WMC) នៅក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​។

 
​អ្នកការ​សែត​វ័យក្មេង​ប្រមាណ​១៥​នាក់ ពី​ស្ថាប័ន​សារព័ត៌មាន​ផ្សេងៗ​គ្នា បាន​ចូលរួម​វគ្គ​បណ្តុះបណ្ដាល​ស្ដីអំពី​ស្រី្ត​និង​យុវជន​ក្នុង​ភាពជា​អ្នកដឹកនាំ ដែល​រៀបចំ​ដោយ​មណ្ឌល​ព័ត៌មាន​ស្រី្ត​កម្ពុជា​។ វគ្គ​បណ្ដុះបណ្ដាល​នេះ មានការ​បង្រៀន​និង​ចែករំលែក​ដោយ​លោកគ្រូ មឿ​ន ឈាន​ណា​រិ​ទ្ធ សាស្ត្រាចារ្យ​សារព័ត៌មាន និង កញ្ញា កាន់ វិច្ឆិកា អ្នកសារព័ត៌មាន​នៃ​សំឡេង​សហរដ្ឋអាមេរិក (VOA)​។ 
 
​ក្នុងចំណោម​អ្នកកាសែត​វ័យក្មេង​ប្រមាណ​១៥​នាក់ លោក មឿ​ន ឈាន​ណា​រិ​ទ្ធ បានបង្ហាញ​ពី​ទម្រង់​នៃ​ព័ត៌មាន​និង​ការសរសេរ រួមទាំង​ការការពារ​ខ្លួន​ពី​ការយក​ព័ត៌មាន​គ្រប់​ស្ថានភាព​។ រីឯ កញ្ញា កាន់ វិច្ឆិកា ក៏បាន​លើកឡើង​ពី​របៀប​ការពារ​ខ្លូន​ពេល​ចុះ​យក​ព័ត៌មាន​ផងដែរ​។ កញ្ញា បាន​បញ្ជាក់ថា ស្រី្ត​គ្រប់រូប​សុទ្ធតែ​អាច​ក្លាយជា​អ្នកដឹកនាំ គ្រាន់​តែមាន​កម្រិត និង​ផ្នែក​ផ្សេងៗ​គ្នា​។ 
 
​កញ្ញា ទិ​ត្យ សូ​នី​តា អ្នកចូលរួម​ពី​វិទ្យុ​ប្រជាជន លើកឡើងថា វគ្គ​បណ្ដុះបណ្ដាល​នេះ​បានធ្វើ​ឲ្យ​កញ្ញា​យល់​ពី​កា​រលើ​កម្ពស់​សមត្ថភាព​ស្រី្ត តាមរយៈ​តាម​ការសរសេរ​ព័ត៌មាន ជាក់ស្ដែង​កញ្ញា​បាន​លើ​ឡើង​ថា កាន់ វិច្ឆិការ ពោរពេញ​ដោយ​សម្ថ​ភាពជា​អ្នកសារព័ត៌មាន​វ័យក្មេង ដែលជា​គំរូ​ដល់​អ្នក​គ្រប់គ្នា​។ បន្ទាប់ពី​ការរៀន​វគ្គ​នេះ​ចប់​កញ្ញា មាន​គោលបំណង​សរសេរ​បទ​យកការណ៍​អំពី​ជីវិត​ជោគជ័យ​របស់​ស្រី្ត​។​
 
​ចំណែក ក​ញ្ញ សួន សុ​ម៉ានិត មកពី​សារព័ត៌មាន​កោះសន្តិភាព បាន​ឲ្យ​ដឹងថា កញ្ញា មិន​ធ្លាប់បាន​ចូលរៀន​វគ្គ​បណ្ដុះបណ្ដាល​ពីមុន​ទេ ហើយ​បន្ទាប់ពី​បាន​រៀន ទើប​ដឹងថា ក្នុងនាម​ជា​អ្នកសារព័ត៌មាន​ពិត​ជាមាន​តួនាទី​សំខាន់​ក្នុងការ​បង្ហាញ​បញ្ហា​និង​រឿងរ៉ាវ​ជាច្រើន ដែល​កើតមានឡើង​ក្នុងសង្គម​។ កញ្ញា​លើកឡើងថា​៖«​ក្នុងនាម​ជា​អ្នកសារព័ត៌មាន គឺ​យើង​ជា​អ្នក​បង្ហាញ​សំឡេង​របស់​ប្រជាពលរដ្ឋ​ដែល​គ្មាន​សំឡេង​ឲ្យ​គ្រប់គ្នា​បានដឹង ដូចដែល​កញ្ញា កាន់ វិច្ឆិកា​បានលើកឡើង​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​»​។ 
 
​កញ្ញា បន្ថែមថា វគ្គ​បណ្ដុះបណ្ដាល​នេះ ធ្វើ​ឲ្យ​កញ្ញា យល់​ពី​ការសរសេរ​ព័ត៌មាន​ប្រកបដោយ​វិជ្ជាជីវៈ ការសរសេរ​កាន់តែ​ល្អ និង​ភាពជា​អ្នកដឹកនាំ​៕ 




 

Tag:
 WMC
  វគ្គ​បណ្ដុះបណ្ដាល
© រក្សាសិទ្ធិដោយ thmeythmey.com