ជាតិ
សង្គមជាតិ
នាយករដ្ឋមន្រ្តី ស្នើឲ្យអ្នកលក់ម៉ាស៊ីនភ្លើង កុំដំឡើងថ្លៃ
27, Mar 2019 , 4:01 pm        
រូបភាព
សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់អ្នក់លក់ម៉ាស៊ីនភ្លើង កុំឲ្យដំឡើងថ្លៃ ក្នុងលក់ម៉ាស៊ីនភ្លើងឲ្យប្រជាពលរដ្ឋ។ ការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្ត្រី គឺធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំឆ្នាំ២០១៨ នៃក្រសួងអប់រំ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ។



ឆ្លៀតក្នុងឱកាសនោះ ប្រមុខរដ្ឋាភិបាល ក៏បានសុំការអធ្យាស្រ័យជាថ្មីពីសំណាក់ប្រជាពលរដ្ឋទូទៅ ចំពោះការខ្វះខាតអគ្គិសនីក្នុងរយៈពេលនេះ។ 

ប្រមុខរដ្ឋាភិបាល បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលមានម៉ាស៊ីនភ្លើងស្រាប់ ឲ្យប្រើប្រាស់ម៉ាស៊ីនភ្លើងរបស់ខ្លួនសិន ចំណែកអ្នកដែលមានលទ្ធភាព គួរទិញម៉ាស៊ីនភ្លើង ខណៈអគ្គិសនី មិនមានការផ្គត់ផ្គង់ទៀងទាត់។ យ៉ាងណា មានការរអ៊ូរទាំថា ម៉ាស៊ីនភ្លើង បានឡើងថ្លៃ។ 

ប្រទេសជិតខាងទាំងបី គឺវៀតណាម ថៃ ឡាវ បានយល់ព្រមជួយផ្គត់ផ្គង់អគ្គិសនីកម្ពុជា។ លើសពីនេះ កម្ពុជា កំពុងចរចាជាមួយតួកគី ដើម្បីដឹកម៉ាស៊ីនភ្លើង មកកម្ពុជា។ 

បើតាមអគ្គិសនីកម្ពុជា ការខ្វះខាតអគ្គិសនីនេះ នឹងអូសបន្លាយរហូតដល់ចុងខែឧសភា ឆ្នាំ២០១៩។ ប៉ុន្តែ អគ្គិសនីកម្ពុជា អះអាងថា បើមានភ្លៀងកក់ខែ ការផ្គត់ផ្គង់អគ្គិសនី អាចនឹងមានភាពប្រក្រតីវិញ៕ 

© រក្សាសិទ្ធិដោយ thmeythmey.com