អត្ថបទពាណិជ្ជកម្ម
P30 ស៊េរី​ដែល​ល្បី​ថា Zoom ដល់​ឋាន​ព្រះ​ច័ន្ទ បាន​ឆ្លង​វេហា​ពី​បារាំង​ថ្ងៃ ២៦ នឹង​មកដល់​កម្ពុជា​ថ្ងៃ ២៩​នេះហើយ​!
28, Mar 2019 , 11:24 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ៖ ក្រុមហ៊ុន Huawei បាន​បញ្ចេញ​កាណុង​ធំ សម្ពោធ​ស៊ូ​ប​ភើ​ស្មា​ត​ហ្វូ​ន P30 ស៊េរី ដែល​កក្រើក​ពិភពលោក កាលពី​យប់មិញ​នៅ​ទីក្រុង​ប៉ារីស​។ រីឯ​នៅ​ប្រទេស​កម្ពុជា ក្រុមហ៊ុន​ក៏បាន​រៀបចំ​កម្មវិធី​ផ្សាយ​បន្ត​ផ្ទាល់​ពិសេស និង Unbox ភ្លាមៗ​ផ្ទាល់​តែម្តង​ជាមួយ​បណ្តាសារ​ព័ត៌មាន​បន្ទាប់​ពី​ការផ្សាយ​បន្ត​ផ្ទាល់​ប​ពា្ច​ប់​ភ្លាមៗ​នៅ​ភោជនីយដ្ឋាន និង Skybar វេហា ។ ស៊ូ​ប​ភើ​ស្មា​ត​ហ្វូ​ន P30 ស៊េរី មាន​សមត្ថភាព​លើសពី​ស្មា​ត​ហ្វូ​ន​ធម្មតា រួមទាំង​ការ​រចនា​យ៉ាង​ល្អឥតខ្ចោះ ជាមួយ​ស៊ូ​ប​ភើ​កាមេរ៉ា ស៊ូ​ប​ភើ​ហ្សូ​ម ដែលមាន​សមត្ថភាព​អស្ចារ្យ​បំផុត​មិន​ធ្លាប់មាន​ក្នុងការ​ថតរូប និង​ការថត​វី​ឌី​អូ ។
 
​កំពូល​កាមេរ៉ា Leica 4 គ្រាប់​មាន​សមត្ថ​ភាពខ្លាំង​អស្ចារ្យ​នឹកស្មាន​មិន​ដល់ ក្នុងការ​ផ្តិត​យក​រូបភាព​យ៉ាង​ល្អឥតខ្ចោះ ជាមួយ​កាមេរ៉ា​ក្រោយ​ទំហំ 40MP ដែល​បំពាក់ Super Spectrum Senor កាមេរ៉ា​ទំហំ 20MP ថត​ប្លង់​ផ្តេក​ទ្រវែង​បាន​កាន់តែ​ទូលាយ​បែប Ultra-Wide Angle ,​កាមេរ៉ា Telephoto ទំហំ 8MP និង​កាមេរ៉ា Huawei TOF​។ 


 
​ជាមួយ​បច្ចេកវិទ្យា​ថ្មី​បំផុត Periscope នៅលើ​ឡែ​ន SuperZoom កំពូល​កាមេរ៉ា​នៅលើ​ស៊ូ​ភើ​ស្មា​ត​ហ្វូ​ន​នេះ​មាន   សមត្ថភាព​អាច ហ្សូ​ម​បែប Optical បាន 5X, Hybrid ហ្សូ​ម​បាន 10X និង Digital ហ្សូ​ម​បាន​រហូតដល់ 50X ហ្សូ​ម​បាន​ដល់​ឋាន​ព្រះ​ច័ន្ទ​ដូច​ឃើញ​កៀក​ផ្ទាល់ និង​ភ្នែក​កាន់តែច្បាស់​ដិត​គ្រប់​ចំណុច​។​
 
​ស៊ូ​ប​ភើ​ស្មា​ត​ហ្វូ​ន​នេះ​អាច​ផ្តិត​យក​រូបភាព​រឹតតែ​ច្បាស់​ដូច​ឃើញ​ផ្ទាល់​នៅពេល​យប់ ជាមួយនិង​កម្រិត ISO ខ្ពស់ សូម្បីតែ​ក្នុងស្ថានភាព​ងងឹត មិនសូវមាន​ពន្លឺ ក៏​អាច​ថតរូប​បាន​នូវ​បរិយាកាស​ដែល​ពោរពេញ​ដោយ​មនោ​ស​ពោ្ច​ត​នា​រ៉ូ​មែន​ទិច​ក្រោម​ពន្លឺ​ភ្លើងទៀន បាញ់​កំ​ជ្រូច ឫ​ភ្លើង​ដែល​ដេ​គ័​រល​ម្អ​ពេលយប់​ក៏​ថត​បាន​ម៉ា​អ៊ែ​ម ។​
 
​បច្ចេកវិទ្យា​កាមេរ៉ា Huawei ថត​បែប TOF អាចជួយ​ឲ្យ​អ្នក​ផ្តិត​យក​រូបភាព​កាន់តែច្បាស់ ។ លើសពីនេះ លោកអ្នក​អាច​ផ្តិត​យក​ផ្ទៃ​ក្រោយ​ព្រាល ជាមួយនិង​ពន្លឺភ្លើង Bokeh ដែលជា​ស្រមោល​ភ្លើង​ជាប់​គ្នា​បែប​សិល្បៈ ឫ​ច្បាស់​កន្លែង​ណាមួយ​ក៏បាន​តាម​ការចូល​ចិត្ត​។​
 
​កាមេរ៉ា​សែ​ល​ហ្វី​ទំហំ 32MP អាច​ស្គាល់មុខ​របស់​អ្នក​និង​ជួយ​បន្ថែម​ពន្លឺ ,​កាត់បន្ថយ​នូវ​កម្រិត​មិន​ច្បាស់ ព្រិល ក្នុង​រូបថត ដែល​អតិថិជន​ភាគច្រើន​ចង់បាន​ពេល​ថតរូប​សែ​ល​ហ្វី​ម្តងៗ សូម្បីតែ​ក្នុងស្ថានភាព​ទី​ងងឹត ឫ​កម្មវិធី​ជប់លៀង​ផ្សេងៗ​ពេលយប់ ។​


 
​ស៊ូ​ប​ភើ​ស្មា​ត​ហ្វូ​ន P30 Pro អេក្រង់​កោង​ទំហំ 6.47 អ៊ី​ញ រីឯ P30 6.1 អ៊ី​ញ អេក្រង់​បែប​ដំណក់ទឹក ដែលមាន notch តូច​ស្លី​ម លាត​កប់​គែម ជាមួយ​ជម្រើស​ព័ណ៌​ប្លែក  កាលី​ប​ទាន់សម័យ​។ មិនតែប៉ុណ្ណោះ ស៊ូ​ប​ភើ​ស្មា​ត​ហ្វូ​ន​នេះ​ដំណើរការ​ដោយ​បន្ទះ​ឈី​ប Kirin 980 ថាមពល​ថ្ម 4200 mAh និង​បច្ចេកវិទ្យា Huawei SuperCharge 40W សាក​ថ្ម 30 នាទី​បាន 70% សម្រាប់ Huawei P30 Pro​។ រីឯ RAM និង ROM វិញ គឺ P30 Pro ( RAM 8GB RAM + ROM 256GB) P30 ( RAM 8GB + ROM 128GB) និង P30 Lite ( RAM 6GB + ROM 128GB)​។​
 
​ល្មម​ដល់ពេល​ឈប់​ប្រើ​ស្មា​ត​ហ្វូ​ន​ធម្មតា​ហើយ ប្រើ​ស៊ូ​ប​ភើ​ស្មា​ត​ហ្វូ​ន P30 ស៊េរី​ម្តង​មើល​!  ថ្ងៃទី ២៩ ខែ មីនា យើង​នឹង​រៀបចំ​កម្មវិធី​ពិសេស​ទ្រង់ទ្រាយ​ធំ យក​ព្រះ​ច័ន្ទ​ពី​ទីក្រុង​ប៉ារីស​មក​ទីក្រុង​ភ្នំពេញ​តែម្តង ជាមួយនិង​ពិធី​សម្ពោធ​ដ៏​គគ្រឹកគគ្រេង​រួមទាំង​ភាព​ភ្ញាក់ផ្អើល​ជាច្រើន​ទៀត​! រង់​ចាំមើល​ទាំងអស់គ្នា​មើលថា ឡូយ​កម្រិតណា​!
 
​បើ​និយាយ​ពី P30 Lite វិញ​អ្នក​អា​ចក​ម្ម៉​ង់​ទុក​មុន ក្នុងតម្លៃ​ត្រឹមតែ $339 ថែម Bluetooth Speaker និង​ស៊ីម​ស្មា​ត ព្រមទាំង​អាចមាន​ឱកាស​ឈ្នះ​រថយន្ត Mazda 2 ផងដែរ​៕ 
 
 

















 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com