អត្ថបទពាណិជ្ជកម្ម
SCG រួមជាមួយ​វិទ្យាស្ថាន NTTI បន្ត​អភិវឌ្ឍ​ធនធានមនុស្ស​លើ​ជំនាញ​ផ្នែក​សំណង់​នៅ​កម្ពុជា​
28, Mar 2019 , 2:08 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​, ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៩ – SCG (​អេស​ស៊ីជី​) ដែលជា​ក្រុមហ៊ុន​ពហុ​សាជីវកម្ម​ឈានមុខ​គេ​ក្នុង​តំបន់​អាស៊ាន នៅថ្ងៃនេះ បានប្រកាស​ពី​ការបន្ត​ការគាំទ្រ​របស់ខ្លួន​លើ​ការអភិវឌ្ឍ​ជំនាញ​ជាងសំណង់​កម្ពុជា​តាមរ​យៈ​កម្មវិធី​បណ្តុះ​បណ្តុះបណ្តាល​ជាងសំណង់  SCG (SCG Contractor Academy Programme) ដែលជា​ឆ្នាំ​ទី​២​នៃ​យុទ្ធនាការ​នេះ​។ ក្រោយពី​ទទួលបាន​ភាពជោគជ័យ​ក្នុង​ឆ្នាំ​ទី​១ កាលពី​ឆ្នាំ​២០១៨ កម្មវិធី​នេះ​បាន​ពង្រីក​ខ្លួន ដើម្បី​ធ្វើ​សហប្រតិបត្តិការ​ជាមួយនឹង​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស (NTTI) របស់​កម្ពុជា និង​មានបំណង​ក្នុងការ​បង្កើន​ជំនាញ​របស់​ជាងសំណង់​ក្នុង​វិស័យ​ឧស្សាហកម្ម​សំណង់​របស់​កម្ពុជា ដើម្បី​ធានា​ឲ្យ​បាន​លើ​ការអភិវឌ្ឍ​ទាំង​ធនធានមនុស្ស និង​គុណភាព​ការងារ​សំណង់​កាន់តែ​ល្អប្រសើរ​ឡើង​។
 
​ក្រុមហ៊ុន SCG យល់​យ៉ាងច្បាស់​ពី​ឧស្សាហកម្ម​សំណង់ និង​បានចាប់ផ្តើម​កម្មវិធី​ប​ណ្តុះ​បណ្តាល​ជាងសំណង់ SCG ចាប់តាំងពី​ឆ្នាំ​២០១៨​មកម្ល៉េះ តាមរយៈ​ការសហការ​ជាមួយនឹង​វិទ្យាស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឈានមុខ​គេ​ជាច្រើន​។ វគ្គ​បណ្តុះបណ្តាល​២​លើកដំបូង ត្រូវបាន​រៀបចំឡើង​រួមគ្នា​ជាមួយនឹង​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC) និង​វិទ្យាស្ថាន​អភិវឌ្ឍ​ជំនាញ​កម្ពុជា​-​ថៃ (CTSDI) ដែលជា​វគ្គ​បណ្តុះបណ្តាល​ទៅលើ​ការ​ប្រក់​ដំបូល និង​បូក​ស៊ីម៉ង់ត៍​។ នៅថ្ងៃនេះ ក្រុមហ៊ុន SCG ពង្រីក​វគ្គ​បណ្តុះបណ្តាល​របស់ខ្លួន​ដើម្បី​ផ្តល់​ការសិក្សា​លើ​ជំនាញ​ផ្សេងទៀត ផ្នែក​ដំឡើង​ពិ​ដាន និង​ជញ្ជាំង ដោយ​ប្រើ SCG ស្មា​តបត និង​ស្មា​ត​វូត តាមរយៈ​ការចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយក​យល់​គ្នា (MoU) ជាមួយនឹង​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស​។ 


 
​លោក​គិត គឹម​អូន អ្នកគ្រប់គ្រង​ផ្នែក​លក់​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន SCG ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹងថា​៖ «​ក្រុមហ៊ុន SCG មាន​មហិច្ឆតា​ក្នុង​ការផ្តល់​ចំណេះដឹង​ផ្នែក​សំណង់​កាន់តែ​ល្អប្រសើរ ដល់​កម្ពុជា ចាប់តាំងពី​យើង​ដឹងថា ជំនាញ​ផ្នែក​សំណង់​គឺជា​ចំណុច​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ និង​លើកកម្ពស់​ស្តង់ដារ​សំណង់​ទូទាំងប្រទេស​កម្ពុជា​។ យើង​មិន​ត្រឹមតែ​លើកកម្ពស់​ឧស្សាហកម្ម​សំណង់​ទាំងមូល​ឡើយ ប៉ុន្តែ យើង​ក៏​យល់ឃើញថា ជាងសំណង់​ក៏​កំពុងតែ​រំពឹងទុក​ពី​ការទទួលបាន​ចំណូល​កាន់តែ​ខ្ពស់​ផងដែរ​។ ប្រសិនបើ​ពួកគេ​មានចំណេះដឹង និង​សមត្ថភាព​កាន់តែ​ល្អប្រសើរ ក្នុងការ​ប្រើប្រាស់​ផលិតផល​ថ្មីៗ ហេតុនេះ​ពួកគេ​អាច​រកបាន​ចំណូល​កាន់តែច្រើន និង​ឱកាស​ទទួលបាន​ការងា​រ​កាន់តែច្រើន​។ ទាំងនេះ​គឺជា​ហេតុផល​ដែល​យើង​បាន​អភិវឌ្ឍ​កម្មវិធី​បណ្តុះបណ្តាល​ជាងសំណង់ ចាប់តាំងពី​ឆ្នាំមុន​»​។ 
 
​កាលពី​ឆ្នាំ​ទី​១ សិក្ខាកាម​ចំនួន​២៥០​នាក់ បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ជាងសំណង់ ហើយ​ភាគច្រើន​នៃ​សិក្ខាកាម​ទាំង​នោះបាន​ចូលរួម​កម្មវិធី​ប្រកួត​ជំនាញ​ផ្នែក​ប្រក់​ដំបូល និង​ផ្នែក​បូក​របស់​ក្រុមហ៊ុន SCG​។ អ្នកឈ្នះ​ពី​ការប្រកួត​នោះ ទើបតែ​បាន​វិលត្រឡប់​មកកាន់​កម្ពុជា​វិញ ក្រោយពី​បាន​បំពេញ​ដំណើរ​ទស្សនកិច្ច​ដ៏​មានតម្លៃ​មួយ​ទៅកាន់​ការិយាល័យ និង​ប​ជ្ឈ​មណ្ឌល​បណ្តុះបណ្តាល​បច្ចេក​ទេស​របស់​ក្រុមហ៊ុន SCG នៅ​ប្រទេស​ថៃ ហើយ​ពេលនេះ អ្នកឈ្នះ​ទាំងនោះ​ត្រូវបាន​រំពឹងទុក​ថា នឹង​ប្រើប្រាស់​បទពិសោធ​បណ្តុះបណ្តាល​នាពេល​ថ្មីៗ​នេះ និង​វិញ្ញាបនបត្រ​របស់ខ្លួន​ដើម្បី​បង្កើន​ប្រាក់ចំណូល និង​ចំនួន​អតិថិជន​របស់​ពួកគេ​។ នៅ​ឆ្នាំ​២០១៩​នេះ សិក្ខាកាម​ដែល​បញ្ចប់​វគ្គ​បណ្តុះបណ្តាល ក៏មាន​សិទ្ធិ​ក្នុងការ​ចូលរួម​ក្នុងការ​ប្រកួត​ផ្នែក​សំណង់​ដែល​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន SCG ដើម្បី​បង្ហាញ​នូវ​ជំនាញ​ផ្នែក​បូក​ស៊ីម៉ង់​ម៍ ផ្នែក​ប្រក់​ដំបូល ផ្នែក​ដំឡើង​ពិ​ដាន និង​ជញ្ជាំង របស់​កម្ពុជា​។​


 
​ឯកឧត្តម យ៉ោ​ក សុ​ទ្ធី នាយក​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស បាន​ស្វាគមន៍​ការបន្ត​នូវ​គំនិត​ផ្តួចផ្តើម​របស់​ក្រុមហ៊ុន SCG​។ 
 
​ឯកឧត្តម មានប្រសាសន៍ថា​៖ «​គោលបំណង​នៃ​កម្មវិធី​បណ្តុះបណ្តាល​ជាងសំណង់​នេះ គឺ​ការលើកទឹកចិត្ត​ឲ្យ​ជាងសំណង់​នៅ​កម្ពុជា អភិវឌ្ឍ​ជំនាញ​របស់ខ្លួន​ដើម្បី​ឈានទៅ​កាន់​កម្រិត​អន្តរជាតិ បំពេញបន្ថែម​នូវ​បទពិសោធ​របស់​ពួកគេ​ដែល​ទទួលបាន​លើ​ការអនុវត្ត​ការងារ​ដោយផ្ទាល់​នៅ​កន្លែង​សំណង់ តាមរយៈ​វគ្គ​បណ្តុះបណ្តាល​ពី​អ្នកជំនាញ​។ ការជួយឧបត្ថម្ភ​គាំទ្រ​របស់​ក្រុមហ៊ុន SCG បាន​បង្កើន​គុណភាព​នៃ​វគ្គ​បណ្តុះបណ្តាល និង​ការបង្រៀន​ដែល​យើង​ផ្តល់​ឲ្យ ហើយ​វគ្គ​បណ្តុះបណ្តាល​នេះ នឹង​ជួយ​ឲ្យ​ជាងសំណង់​ជាច្រើន​អភិវឌ្ឍ​ជំនាញ ជា​អាជីព​របស់​ពួកគេ កាន់តែ​ល្អប្រសើរ​ឡើង ក៏ដូចជា​ជួយ​បង្កើន​គុណភាព​សំណង់​នៅ​កម្ពុជា​»​។ 
 
​កម្មវិធី​វ​ណ្តុះ​បណ្តាល​ដោយ​ឥតគិតថ្លៃ​នេះ បើកចំហរ​ដល់​រាល់​ជាងសំណង់​ដែល​ចាប់អារម្មណ៍​ទាំងអស់ ដើម្បី​ដាក់​ពាក្យសុំ​ចូលរៀន សូម​ទាក់ទង​ទៅកាន់​មជ្ឈមណ្ឌល​ជាងសំណង់​របស់ SCG តាមរយៈ​លេខ​ទូរស័ព្ទ 095-999-500 ឬ​តាមរយៈ​គេហទំព័រ Facebook របស់ SCG​។ លើសពីនេះទៅទៀត រាល់​សិក្ខាកាម​ទាំងអស់ សុទ្ធសឹង​មាន​សិទ្ធិ​ក្នុងការ​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​ជំនាញ​ផ្នែក​ជាងសំណង់​របស់​ក្រុមហ៊ុន SCG ហើយ​អ្នកឈ្នះ​ក្នុងការ​ប្រកួត​ជម្រុះ នឹងត្រូវ​អញ្ជើញ​ឲ្យ​ចូល​ការប្រកួត​ថ្នាក់ជាតិ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ចុងឆ្នាំ​នេះ​៕ 












 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com