អត្ថបទពាណិជ្ជកម្ម
១០០​លាន​រៀល​ពី​ខា​រ៉ា​បាវ បាន​បន្ត​ធ្លាក់​ដល់ដៃ​នារី​ពីរ​នាក់​ដែ​លជា​បងប្អូន​នឹង​គ្នា​
28, Mar 2019 , 3:20 pm        
រូបភាព
ដោយ: ថ្មីៗ
ទឹកប្រាក់ ១០០​លាន​រៀល របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បន្ទាប់​ត្រូវបាន​ទៅដល់​នារី​២​នាក់ ដែលជា​បងប្អូន គ្នា ដោយ​ម្នាក់​មានឈ្មោះ រឿន សុខ​ចាន់ អាយុ​៣៤​ឆ្នាំ ត្រូវជា​បងស្រី ហើយ​ម្នាក់ទៀត​ឈ្មោះ ហង្ស សុខ​នី អាយុ ១៧ ឆ្នាំ ត្រូវជា​ប្អូនស្រី ស្នាក់នៅ​បន្ទប់​ជួល​ក្នុងភូមិ​១៤ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ និង​មានមុខរ​បរជា​អ្នកលក់​បាយ​ឱ្យគេ​។
 
​នៅ​ចំពោះមុខ​ក្រុមការងារ ជា​អ្នកតំណាង​ក្រុមហ៊ុន​ចុះទៅ​ប្រគល់​ទឹកប្រាក់​ចំនួន ១០០​លាន​រៀល ដល់​កន្លែង​ស្នាក់នៅ ដែល​ស្ថិតនៅ​ទីតាំង​ខាងលើនេះ កញ្ញា ហង្ស សុខ​នី បាន​រៀបរាប់​ប្រាប់​ឱ្យដឹងថា​៖ កាលពី​សប្ដាហ៍​កន្លងទៅ​នេះ នៅពេល​បងស្រី​ដែលមាន​ឈ្មោះ រឿន សុខ​ចាន់ ដែល​រស់នៅ​ខេត្ត​ត្បូងឃ្មុំ ដែលមាន​មុខរបរ​ជា​កម្មករ​ចៀរ​ជ័រកៅស៊ូ ឡើង​មកលេង​ភ្នំពេញ កញ្ញា​បាន​ទិញ​ចំណី និង​ភេសជ្ជៈ​២-៣ មុខ ឱ្យ​បងស្រី​ទទួលទាន លុះ​ពេល​បងស្រី​ដែលមាន​ឈ្មោះ រឿន សុខ​ចាន់ យក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខា​រ៉ា​បាវ​មក​គាស់​ទទួលទាន ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់​១០០​នៅ​ក្រវិល​កំប៉ុង​តែម្ដង​។ 
 
​ភ្លាមនោះ​ទាំង​បងស្រី ក៏ដូចជា​កញ្ញា​មាន​អារម្មណ៍​រំភើប​រី​ការយ​ជាខ្លាំង ហើយ​ក៏បាន​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តែម្ដង ។ កញ្ញា​បានបញ្ជាក់​ប្រាប់ថា​សព្វថ្ងៃ​នេះ​បើ​និយាយ​ពី​កម្រិតជីវភាព​គ្រួសារ​គឺមាន​ភាពលំបាក​គួរសម ព្រោះ​ក្រៅពី​ជួយ​លក់​បាយ​ឱ្យគេ​ដើម្បី​ទទួលបាន​ចំណូល​គ្រាន់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​តែប៉ុណ្ណោះ​។ 


 
​ដោយឡែក​សម្រាប់​ការ​ឈ្នះ​រង្វាន់​ធំ​ពី​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ នាពេលនេះ​ក៏​ជា​រឿង​ចៃដន្យ​បំផុត​ផងដែរ ព្រោះ​តាំងពីដើម​រៀងមក​ខ្លួន​មិន​ធ្លាប់​គិត​ឡើយ​ថា នឹង​អាចមាន​សំណាង​បានឈ្នះ​រង្វាន់​ពី​ខា​រ៉ា​បាវ​នោះទេ បើទោះជា​ធ្លាប់​បានឃើញ​មាន​អ្នក​ត្រូវ​រង្វាន់​ឡើង​ទទួល​ប្រា​ក់លាន​នៅលើ​ស្ថានីយ៍ទូរទស្សន៍​ជា​ញឹកញាប់​ក៏ដោយ​។ 
 
​ប៉ុន្តែ​ពេលនេះ កញ្ញា រួមជាមួយ​បងស្រី បាន​ក្លាយជា​អ្នកមាន​សំណាង​ដូច​គេ​ដែរ​ហើយ​។ កញ្ញា​បាន​បញ្ជាក់ថា​៖ ក្រោយពី​ទទួលបាន​ប្រាក់រង្វាន់​ធំ ១០០​លាន​រៀល​នេះ កញ្ញា និង​បងស្រី នឹង​យកទៅ​សង់ផ្ទះ​ជូន​ម្ដាយ​នៅ​ស្រុក​ហើយ​ទុក​មួយចំនួនទៀត​សម្រាប់​បង្កើត​អាជីវកម្ម​ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​ទៅ​ថ្ងៃ​អនាគត ។ 
 
 
​សូមបញ្ជាក់​ផងដែរ​ថា ជាការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន ក្រុមហ៊ុន ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បង្កើន​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់​នូវ​ចំនួន​ទឹកប្រាក់​សុទ្ធ​រហូតដល់ ១០០​លាន​រៀល ចំនួន​៦០ រង្វាន់ , ម៉ូតូ Scoopy i ចំនួន​៦០ រង្វាន់ , ទូរស័ព្ទដៃ iPhone XS ចំនួន​៦០ រង្វាន់ រួមជាមួយ​ការផ្តល់ជូន​រង្វាន់​1​ក​ប៉ុង រាប់លាន​កំប៉ុង ដោយ​គ្មាន​ការកំណត់​នោះទេ ។ 
 
​សូម​ចំណាំ ៖ សម្រាប់​រង្វាន់​ពិតប្រាកដ គឺមាន​តែ​នៅ​សម្បក​កំប៉ុង ដែលមាន​អក្សរ​ខ្មែរ​ជា​សញ្ញា​សម្គាល់​តែប៉ុណ្ណោះ ៕


 

© រក្សាសិទ្ធិដោយ thmeythmey.com