ជាតិ
សង្គមជាតិ
កញ្ញា យិន ម៉ាណា ត្រូវឃុំបណ្តោះអាសន្ន
29, Mar 2019 , 6:21 pm        
រូបភាព
លោក ប៊ុន ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំ កញ្ញា យិន ឃុនម៉ី ហៅ យិន ម៉ាណា ជាបណ្តោះអាសន្ន នៅពន្ធនាគាររាជធានីភ្នំពេញ (PJ)។ ការសម្រេចនេះ គឺធ្វើឡើងបន្ទាប់ពីបញ្ចប់ការសាកសួរនៅល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ។



កញ្ញា យិន ម៉ាណា បានបើករថយន្តបុកកញ្ញា ឌុំ រីដា និស្សិតឆ្នាំទី៤ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដែលស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមីនា។ កញ្ញា យិន​ ម៉ាណា ត្រូវចោទពីបទ «បើកបរធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឲ្យអ្នកដទៃស្លាប់»

គ្រួសារកញ្ញា ឌុំ រីដា ប្តឹងទារសំណង២០ម៉ឺនដុល្លារ និងស្នើឲ្យតុលាការផ្តន្ទាទោសកញ្ញា យិន ម៉ាណា តាមច្បាប់៕ 

© រក្សាសិទ្ធិដោយ thmeythmey.com