ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាកា​រៈទាំង​នេះ​អាច​បញ្ជាក់បាន​ថា មាន​ជំងឺ​គីស​នៅ​ក្រពេញ​អូ​វ៉ែ​បាន​
30, Mar 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការរកឃើញ​គីស​ក្នុង​ក្រពេញ​អូ​វ៉ែ​គឺជា​រឿង​សំខាន់​សម្រាប់​ការព្យាបាល ប៉ុន្តែ​ពេលខ្លះ​អាច​មិន​បានដឹង​អំពី​អាកា​រៈ​របស់​វា​ឡើយ​។ គីស​ច្រើន​គ្រាប់​ក្នុង​ក្រពេញ​អូ​វ៉ែ​ច្រើនតែ​មិនមាន​អ្វី​គ្រោះថ្នាក់​ទេ ហើយក៏​មាន​ទំហំ​ច្រើន​ដែរ​។ ខាងក្រោម​នេះ ខ្ញុំ​សូម​បង្ហាញ​អំពី​អា​ការៈព្រមាន​មួយចំនួន​របស់​ជំងឺ​គីស​ក្នុង​ក្រពេញ​អួ​វ៉ែ​ដែល​អ្នក​ត្រូវតែ​ប្រុងប្រយ័ត្ន​៖

 
​ធ្លាក់ឈាម​ខុសធម្មតា​
 
​អាកា​រៈញឹក​ញាប់​បំផុត​មួយ​នៃ​បញ្ហា​អ័រម៉ូន​គឺ​ធ្លាក់ឈាម​រឹមៗ​នៅ​ចន្លោះពេល​មក​រដូវ​ធម្ម​តា​។ វា​ច្រើនតែ​កើត​ឡើងជា​ញឹកញាប់​លើ​ស្ត្រី​ភាគច្រើន ព្រោះ​វា​អាច​កើតឡើង​ម្តងម្កាល​ទេ​។ ជាមួយគ្នានេះដែរ បើសិនជា​វា​កើតឡើង​ជាប្រចាំ ឬ​ក្នុងពេល​មក​រដូវ​ពីរ​បី​ដង​ហើយ យក​ល្អ​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ខាង​រោគ​ស្ត្រី​ហើយ​។​
 
​ប្រែប្រួល​ការ​នោម​
 
​រាល់​ការប្រែប្រួល​ទម្លាប់​នៃ​ការ​នោម​ទាំងអស់​អាចជា​អា​ការៈព្រមាន​មួយ​ដែល​បញ្ជាក់ថា​មាន​បញ្ហា​ច្រើន​ចំពោះ​សុខភាព​។ វា​ច្រើនតែ​ជាការ​មាន​អារម្មណ៍​នោម​ភ្លាមៗ និង​មិនអាច​ទប់​នោម​បាន ដែល​នេះ​អាចជា​គីស​ក្នុង​ក្រពេញ​អូ​វ៉ែ​។ បើសិនជា​បញ្ហា​នេះ​កើតឡើង​លើសពី​ពីរ​ថ្ងៃ យក​ល្អ​គួរតែ​ទៅ​ជួប​ពេទ្យ​។​
 
​ឈឺចាប់​ក្នុងពេល​រួមភេទ​
 
​ការ​រលាក​ទ្វារមាស និង​ការបង្ក​រោគ​គឺជា​ហេតុផល​ដំបូង​គេ​ដែល​ធ្វើ​ឲ្យ​ស្ត្រី​មួយចំនួន​មានការ​ឈឺចាប់​ក្នុងពេល​រួមភេទ​។ តែ​បើសិនជា​បញ្ហា​នេះ​កើតឡើង​ជាប់ វា​អាច​ប៉ះពាល់​ដល់​ជីវិត​ផ្លូវភេទ​ធម្មតា ដែល​ត្រូវ​ការជួប​ពេទ្យ​ជំនាញ​ហើយ​។ ប៉ុន្តែ​រឿងនេះ​ក៏​អាចទាក់ទង​នឹង​គីស​ក្នុង​ក្រពេញ​អូ​វ៉ែ​ផងដែរ​។ 
 
​ឈឺចាប់​ក្នុង​អាង​ត្រគាក​
 
​អាកា​រៈ​មួយ​របស់​គីស​ក្នុង​ក្រពេញ​អូ​វ៉ែ​គឺ​ឈឺចាប់​នៅ​ផ្នែក​ខាង​ឆ្វែ​ង ឬ​ខាងក្រោម​ខាងស្តាំ​នៃ​អាង​ត្រគាក ដែល​វា​ជាទី​តាំងរបស់​ក្រពេញ​អូ​វ៉ែ​តែម្តង​។ ការឈឺចាប់​នេះ​វា​មិន​បាត់ទៅ​វិញ​ទេ​។ អ្នក​អាចមាន​អារម្មណ៍​បែបនេះ​នៅពេល​ហាត់ប្រាណ ឬ​ពេល​មាន​ភាព​សកម្ម​ខាង​ផ្លូវភេទ​។ 
 
​ក្អួត និង​ចង្អោ​
 
​ចង្អោ និង​ក្អួត​មិន​គ្រាន់តែ​ជា​អាកា​រៈ​នៃ​របស់​ស្ត្រី​មាន​ផ្ទៃពោះ​ទេ​។ ជាមួយគ្នានេះដែរ ការ​អតុល្យភាព​របស់​អ័រម៉ូន​ដែល​ធ្វើ​ឲ្យ​កើត​គីស​ក្នុង​ក្រពេញ​អូ​វ៉ែ​ទេ អាចធ្វើ​ឲ្យ​ចេញ​ជា​អាកា​រៈ​នេះ​លើ​ស្ត្រី​ដែល​មិនមាន​ផ្ទៃពោះ​។ 
 
​មាន​អារម្មណ៍​ថា​ណែនៗ​ក្នុង​ពោះ​គ្រប់ពេល
 
​វា​មិន​ខុសគ្នា​នឹង​ដុំ​សាច់​ក្នុង​ស្បូន​ទេ គីស​ក្នុង​ក្រពេញ​អូ​វ៉ែ​អាចធ្វើ​ឲ្យ​មាន​អារម្មណ៍​ធ្ងន់ៗ​ក្នុង​ពោះ​បាន​។​គីស​ដែល​ធំ​ក្នុង​ពោះ ច្រើនតែ​ដណ្តើម​កន្លែង​គេ រហូតដល់​មាន​អារម្មណ៍​ថា ក្នុង​ពោះ​មាន​សម្ពាធ​ផង​។ 
 
​ចេះតែ​ឈឺ​ជើង ឬ​ចង្កេះ​ជាប់​
 
​ការឈឺ​ជើង ឬ​ចង្កេះ​អាច​ជាប់ទាក់ទង​នឹង​រឿង​ខុសៗ​គ្នាច្រើន តែ​បើសិនជា​គ្រូ​ប​ពេទ្យ​ពិនិត្យ​ទាត់ចោល​មូលហេតុ​ជាច្រើន​ហើយ វា​អាចជា​រឿង​មាន​ប្រយោជន៍​វិញ​ក្នុងការ​រកមើល​គីស​ក្នុង​ក្រពេញ​អូ​វ៉ែ​ម្តង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com