ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ហាម​ប្រាំំពីរ​យ៉ាង​ពេលចូល​ទស្សនា​អង្គរ​
31, Mar 2019 , 8:59 am        
រូបភាព
​សៀមរាប​៖ អស់​រយៈពេល​ជាង​៣​ឆ្នាំ​មកហើយ ដែល​ក្រម​ប្រតិបត្តិ​អង្គរ ត្រូវបាន​ដាក់ឱ្យអនុវត្ត​ន៍​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​។ ក្រម​នេះ​បាន​ចាប់​អនុវត្តន៍​នៅ​ចុងឆ្នាំ ២០១៥ ដើម្បី​រួមចំណែក​ជួយ​អភិរក្ស​ឧទ្យាន​អង្គរ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ និង​ធ្វើឱ្យ​បទពិសោធន៍​ទស្សនា​របស់​ភ្ញៀវទេសចរ​កាន់តែ​ប្រសើរឡើង​។ លោក សុខ សង្វារ អគ្គនាយករង​ទទួលបន្ទុក​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ​បានឱ្យដឹងថា ក្រម​នេះ​មាន​ផ្លែផ្កា​គួរឱ្យកត់សម្គាល់ ហើយ​បានឱ្យ​ភ្ញៀវទេសចរ​ទាំងអស់​យល់​កាន់តែច្បាស់​ពី​តម្លៃ​បេតិកភណ្ឌ និង​សាសនា​។ លោក​បន្ថែមថា តំបន់​ប្រាសាទ​ជាទី​សក្ការបូជា​ដូច​ទៅនឹង​ទី​សក្ការបូជា​របស់​សាសនា​ដទៃទៀត​ដែរ ដូច្នេះ​ចាំបាច់​ត្រូវមាន​ការអនុវត្ត​មួយ​ដ៏​ត្រឹមត្រូវ​ទៅតាម​គោលការណ៍​នៃ​ទី​សក្ការ​ទាំងនោះ​។

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក សុខ សង្វារ អគ្គនាយករង​ទទួលបន្ទុក​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ ដូចតទៅ​
 


 
​គួររម្លឹកថា ក្រម​ប្រតិបត្តិ​អង្គរ មាន​បំរាម​ចំនួន​៧ សម្រាប់​ឱ្យ​ភ្ញៀវទេសចរ​អនុវត្តន៍​ពេល​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ក្នុងនោះ​រួមមាន មិនឱ្យ​ថតរូប​ជាមួយ​ព្រះសង្ឃ ហាម​ប៉ះ​ចម្លាក់ ហាម​ស្លៀក​ខ្លី ហាម​ចូល​តំបន់ហាមឃាត់ ហាម​ស្រែក​ឡូឡា ហាម​ឱ្យ​ថវិកា​ដល់​កូនក្មេង និង​ហាម​ជក់បារី​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com