ជាតិ
សង្គមជាតិ
រដ្ឋាករទឹកស្វយ័ត នឹងផ្អាកផ្គត់ផ្គង់ទឹកនៅខណ្ឌដង្កោនៅយប់ថ្ងៃទី៥ ខែមេសា រូបភាពពី រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
× ភ្នំពេញ៖ ខណ្ឌដង្កោ រាជធានីភ្នំពេញ នឹងផ្អាកប្រើប្រាស់ទឹកនៅយប់ថ្ងៃទី០៥ ខែមេសា។ នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ការផ្អាកផ្គត់ផ្គង់ទឹកនេះដោយសារកាត់ភា្ជប់បំពង់ទឹកថ្មីទំហំ១១០មម នៅលើចិញ្ចើមផ្លូវលេខ៦០៨ ចាប់ពីផ្លូវលេខ៣៩d ដល់ស្ពានហា ក្នុងខណ្ឌដង្កោ។
ក្នុងសេចក្តីប្រកាសរបស់រដ្ឋាករទឹកស្វយ័តភ្នំពេញបានបញ្ជាក់ថា កិច្ចការងារកាត់ភ្ជាប់បំពង់ទឹកថ្មីនេះ តម្រូវឲ្យក្រុមការងាររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកការផ្គត់ផ្គង់ទឹករយៈពេល ៤ម៉ោងចាប់ពីម៉ោង ៨យប់ ដល់ម៉ោង១២យប់ និងអាចធ្វើឲ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លីក្រោយពេលកាត់ភ្ជាប់បំពង់ទឹកថ្មីរួច។
អាស្រ័យហេតុនេះ អគ្កនាយករងនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សូមអំពាវនាវដល់ពលរដ្ឋ ស្ថាប័ន រោងចក្រ សហគ្រាស ដែលមានទីលំនៅដូចខាងលើនេះ ត្រៀមបម្រុងទឹកប្រើប្រាស់ក្នុងអំឡុងពេលផ្អាកផ្គត់ផ្គង់ទឹក៕
© រក្សាសិទ្ធិដោយ thmeythmey.com