ជាតិ
ស្រី្ត​ក្នុងស្រុក​បារាយណ៍ ថា ស្ត្រី​មាន​តួនាទី​សំខាន់​ក្នុង​គ្រួសារ ហើយ​ត្រូវតែ​សកម្ម​ក្នុង​សហគមន៍​
31, Mar 2019 , 5:59 pm        
រូបភាព
រូបភាពមណ្ឌលព័ត៌មានស្រី្តកម្ពុជា
រូបភាពមណ្ឌលព័ត៌មានស្រី្តកម្ពុជា
​កំពង់ធំ​៖ ស្រី្ត និង​យុវជន​ក្នុង​សហគមន៍​ស្រុក​បារាយណ៍ បាន​ចូលរួម​ក្នុង​វេទិកា​ស្រី្ត និង​ភាពជា​អ្នកដឹកនាំ ក្នុង​គោលបំណង​យល់ដឹង​អំពី ការបង្កើត​ចំណេះដឹង​សមត្ថភាព ការទទួលបាន​បទពិសោធ​ន៍​ជោគជ័យ រួមទាំង​គន្លឹះ​សំខាន់ៗ​របស់​ស្រី្ត​ក្នុង​អាជីព​ការងារ ការសិក្សា និង​ការរស់នៅ រួមទាំង​បញ្ហា​ប្រឈម​របស់​ស្រី្ត​។ ក្នុង​វេទិកា​នេះ​មានការ​ចូលរួម​បង្ហាញ​ពី​ស្ថានភាព​របស់​ស្រី្ត​ក្នុង​សហគមន៍​ស្រុក​បារាយ៍​ដោយ​អ្នកស្រី អោក សំណាង អភិបាលរង​ស្រុក​បារាយណ៍ និង​ប្រជាពលរដ្ឋ យុវជន​ប្រមាណ​ជាង​១០០​នាក់ ក្រោម​ការរៀបចំ​ឡើង​ដោយ​មណ្ឌល​ព័ត៌មាន​ស្រី្ត​កម្ពុជា នៅ​ស្រុក​បារាយ៍ ខេត្តកំពង់ធំ ថ្ងៃទី​២៨​មីនា ឆ្នាំ​២០១៩​។

 
 
​ចំពោះ​អ្នកស្រី អោក សំណាង អភិបាលរង​ស្រុក​បារាយណ៍ បាន​លើកឡើងថា ស្ត្រី​ក្នុង​សហគមន៍​មានការ​ចូលរួម​ច្រើនជាង​ពីមុន​ក្នុង​សកម្មភាព​របស់​សហគម​ន៍ ជាពិសេស​ក្នុងការ​វេទិកា ការប្រជុំ​ផ្សេងៗ ដែល​ធ្វើ​ឲ្យ​ស្រី្ត​មានការ​យល់ដឹង​ពី​សិទ្ធិ​និង​សារៈសំខាន់​ក្នុងនាម​ជា​អ្នកដឹកនាំ​ក្នុង​គ្រួសារ ហើយ​សហគម៍​មិនអាច​ខ្វះ​ស្រី្ត​បានទេ​ក្នុង​ការចូលរួម​។ ជាក់ស្ដែង​ក្នុងស្រុក​បា​នរាយណ៍​ផ្ទាល់​មាន​ស្រី្ត​ជា​ក្រុមប្រឹក្សាឃុំ និង​ស្ត្រី​ជា​អភិបាលរង​ស្រុក​។ សម្រាប់​បញ្ហា​ប្រឈម​ពីមុន​គឺមាន​គំនាប​ពី​បុរាណ មានការ​រើសអើង​ពី​សមត្ថភាព​របស់​ស្រី្ត ដែលថា​មិន​ស្ត្រី​គួរ​ចូលរួម​រាល់​សកម្មភាព​ផ្សេងៗ​ក្នុងការ​អភិវឌ្ឍ​សហគមន៍​។ 


 
​លោក​ស្រី្ត​អភិបាលរង​បាន​បញ្ជាក់ថា​សព្វថ្ងៃនេះ​មិនមាន ករណីនេះ​ទៀត​ទេ ហើយ​ស្រី្ត​ខ្លួនឯង​ផ្ទាល់ ក៏​យល់ដឹង ចូលរួមបាន​ច្រើនជាង​ពីមុន​ដែរ​។ ដោយសារ​មានការ​ខិតខំ​របស់​ម​ន្រី្ត​សហគមន៍ ដំណោះស្រាយ​ផ្សាយ​រាល់​ព័ត៌មាន​ដែល​ទទួលបាន​ជូនទៅ​កាន់​ពលរដ្ឋ និង​លើកកម្ពស់​ឲ្យ​មានការ​ចូលរួម​ឲ្យ​បាន​ច្រើន ជាពិសេស​អំពី​យេនឌ័រ​។ ទន្ទឹមនឹងនេះ វេទិកា​ស្រី្ត​និង​ភាពជា​អ្នកដឹកនាំ​នេះ បាន​ឲ្យ​ស្រី្ត​និង​យុវជន​ជាង​១០០​នាក់​នេះ បាន​យល់​ពី​ស្ត្រី​ក្នុងតួនាទី​ចូលរួម​អភិវឌ្ឍ​សហគមន៍ និង​ភាព​ដឹកនាំ​ចំពោះ​ខ្លួនឯង​។ 
 
​អ្នកស្រី ឯក ច្រឹម ជា​អ្នកភូមិ​សំរោង បាន​ចូលរួម​វេទិការ​នេះ បាន​ឲ្យ​ដឹងថា ស្រី្ត​មិនមែន​សំខាន់​តែ​ក្នុង​កិច្ចការ​ធំៗ​នោះទេ តែ​ចំពោះ​គ្រួសារ​ស្រី្ត​ក៏​ដើរតួនាទី​សំខាន់​ផងដែរ​។ អ្នកស្រី​វ័យ​៥០​ឆ្នាំ​រូបនេះ​បាន​បន្តថា អ្នកស្រី​មិនចេះ​ដឹង​មិនចេះ​និយាយ​ច្រើន​នោះទេ តែ​ដូចដែល​ក្នុង​វេទិកា​បានលើកឡើង​គឺ​អត់​ពី​ស្រី្ត​គឺ​ការងារ​មិនមាន​ភាពល្អប្រសើរ​ទេ​។ រីឯ​កញ្ញា សឿ ចាន់ថា ជា​ក្រុមប្រឹក្សាឃុំ​បារាយណ៍​ថា​ការចូលរួម​ក្នុង​វេទិកា​នេះ បានធ្វើ​ឲ្យ​ស្រី្ត​តាម​សហគមន៍​យល់ដឹង​បន្ថែម​ជាង​មុន​អំពី​តួនាទី​របស់​ស្រី្ត​ក្នុង​សហគមន៍​។ ជាពិសេស​កញ្ញា​នឹង​ខិតខំ​បន្ត​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ក្នុងនាម​ជា​ស្រី្ត​។ ស្រី្ត​ក្នុង​សហគមន៍​ត្រូវតែ​ចូលរួម​សកម្មភាព​នានា​ដែលមាន​តាម​ដែល​អាចធ្វើ​ទៅបាន ដូចដែល​អ្នក​ស្រី្ត​អភិបាលរង​បាន​លើកឡើងថា ស្រី្ត​ជា​ឆ្អឹងខ្នង អ្នកជា​ដឹកនាំ​ខ្លួនឯង ដឹកនាំ​គ្រួសារ និង​អាចជា​អ្នកដឹកនាំ​សហគម៍​បាន​ដួច​គ្នា​៕ 

Tag:
 យេនឌ័រ​
  ស្ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com