ជាតិ
សង្គមជាតិ
ខែមេសា កាន់តែក្តៅ! នាយករដ្ឋមន្រ្តី ឲ្យប្រយ័ត្នអគ្គិភ័យ ហើយកុំខ្ជះខ្ជាយទឹក
× តាមរយៈទំព័រហ្វេសប៊ុក នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារជូនប្រជាពលរដ្ឋថា ឈានចូលខែមេសា អាកាសធាតុ នឹងកាន់តែក្តៅ។ សម្តេច បានប្រាប់ឲ្យប្រជាពលរដ្ឋ ថែរក្សាសុខភាព ហើយត្រូវប្រយ័ត្ននឹងអគ្គិភ័យ ដែលងាយនឹងកើតឡើងដោយសារការធ្វេសប្រហែស។
លើសពីនេះប្រមុខរដ្ឋាភិបាល ក៏បានស្នើឲ្យប្រជាពលរដ្ឋ កុំប្រើប្រាស់ទឹកខ្ជះខ្ជាយផងដែរ ជាពិសេសនៅតាមជនបទ។ ក្នុងសារនោះ ប្រមុខរដ្ឋាភិបាល បានបញ្ជាជាថ្មី ឲ្យអាជ្ញាធរបន្តយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋ ដែលខ្វះទឹកប្រើប្រាស់ឲ្យទាន់ពេលវេលា។
កន្លងមក ប្រមុខរដ្ឋាភិបាល បានបញ្ជាឲ្យអាជ្ញាធរ ដើរជីកអណ្តូងជូនប្រជាពលរដ្ឋ នៅក្នុងតំបន់ណា ដែលមើលទៅទំនងជាខ្វះទឹកប្រើប្រាស់។ ទន្ទឹមនឹងនេះ ក្រសួងការពារជាតិ ក៏បានត្រៀមកម្លាំង សម្រាប់ទឹកជូនប្រជាពលរដ្ឋ នៅតាមបណ្តាខេត្តផងដែរ៕ © រក្សាសិទ្ធិដោយ thmeythmey.com