ជាតិ
សង្គមជាតិ
គន្ធបុប្ផា៖ កុមារជាង៣,៥ពាន់នាក់ កើតគ្រុនឈាម ដែលកើនជិត៥ដង បើធៀបនឹង៣ខែឆ្នាំមុន
× ក្នុងរយៈពេល៣ខែនៃដើមឆ្នាំ២០១៩នេះ មានកុមារកម្ពុជាជាង៣,៥ពាន់នាក់ ដែលកើតជំងឺគ្រុនឈាម និងបានសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរពេទ្យគន្ធបុប្ផា។
មន្ទីរពេទ្យគន្ធបុប្ផា បញ្ជាក់ថា រយៈពេល៣ខែនេះ បើប្រៀបធៀបនឹងរយៈពេល៣ខែនៃឆ្នាំ២០១៨ ជំងឺគ្រុនឈាម ដែលកើតលើកុមារ បានកើនឡើងជិត៥ដងឯណោះ។ មន្ទីរពេទ្យគន្ធបុប្ផា បន្តថា កុមារជាង៤,៣ម៉ឺននាក់ មានជំងឺធ្ងន់ៗ ដែលចំនួននេះកើនឡើង១០ភាគរយ។ បើតាមមន្ទីរពេទ្យនេះ កុមារជាង៦,៤ពាន់នាក់ ទទួលបានការវះកាត់ ដោយក្នុងនោះ មានជិត២០០នាក់ បានវះកាត់បេះដូង។
ក្នុងរយៈពេល៣ខែនេះ កុមារសរុប មានជាង២,៣សែននាក់ ដែលត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ដោយក្នុងនោះ មាន០,២៧ ភាគរយ (ជាង៦០០នាក់) បានទទួលមរណភាព។ នេះបើតាមរបាយការណ៍ដដែល៕
© រក្សាសិទ្ធិដោយ thmeythmey.com