ជាតិ
សង្គមជាតិ
៣ខែ មហាផ្ទៃ ដកហូតឯកសារមិនប្រក្រតី ពីបរទេសជិត២ម៉ឺនគ្រួសារ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ រូបពី VOA
× អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានដកហូតឯកសាររដ្ឋបាលមិនប្រក្រតីជាង៣,៥ម៉ឺនឯកសារ ពីជនបរទេសប្រមាណ១,៩ម៉ឺនគ្រួសារ ក្នុងរយៈពេល៣ខែដើមឆ្នាំ២០១៩។ នេះបើយោងតាមកិច្ចប្រជុំបូកសរុបការងារដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ពីជនបរទេស។
របាយការណ៍ បានបង្ហាញថា ក្នុងរយៈពេល៣ខែនេះ ជនអន្តោប្រវេសន៍ ដែលបានដាក់ពាក្យសុំប្រកាសទទួលស្គាល់និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ មានជាង៧,៥ម៉ឺននាក់។ ជនបរទេស ដែលកាន់ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី នៅសល់ជាង៥ពាន់ឯកសារ ដែលមិនទាន់ដកហូត។
គួរបញ្ជាក់ថា ពីឆ្នាំ២០១៤ ដល់ ឆ្នាំ២០១៨ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានចាប់និងបណ្ដេញជនបរទេសខុសច្បាប់ប្រមាណ១,៤ម៉ឺននាក់ ដោយក្នុងនោះ មាន៩១សញ្ជាតិ ដែល
ជនជាតិវៀតណាម មានច្រើនជាងគេ រហូតដល់ទៅជាង១,១ម៉ឺននាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com